កញ្ញា គង់ សូនីតា មានអាយុ២៥ឆ្នាំ កំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនឹងអាជីពរបស់នាង។ នាងកំពុងបំពេញការងារនៅក្នុងគម្រោងជាច្រើន មានការងារជាតារាម៉ូដែល និងជាតារាសម្ដែងនៅក្នុងវីដេអូតន្ត្រីផងដែរ ក្នុងគោលបំណង ដើម្បីផ្គត់ផ្គង់ម្ដាយរបស់នាងព្រមទាំងសម្រេចឲ្យបាន នូវសុបិនដែលកញ្ញាចង់ទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងវិស័យចម្រៀងនិងពិភពនៃហ្វេហ្សិនផងដែរ។
តើកញ្ញាចាប់ផ្ដើមអាជីពជាតារាចម្រៀងដោយរបៀបណា?
អាជីពជាតារាចម្រៀងរបស់នាងខ្ញុំចាប់ផ្ដើមនៅពេលដែលនាងខ្ញុំត្រូវបានណែនាំឲ្យចូលទៅក្នុងផលិតកម្មព្រះច័ន្ទ (ឥឡូវប្តូរមកជាផលិតកម្ម បុប្ផា) ហើយនាងខ្ញុំចាប់ផ្ដើមច្រៀងនៅក្នុងផលិតកម្មមួយនេះដោយគ្មានការចុះកិច្ចសន្យាអ្វីទេ ហើយបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១០។នាងខ្ញុំជាម្ចាស់បទចម្រៀងពីរ បទនៅក្នុងផលិតកម្មនេះប៉ុន្តែបន្ទាប់មកដោយសារតែនាងខ្ញុំ មមាញឹកជាមួយនឹងការងារផ្សេងទៀតនាងខ្ញុំក៏បានបញ្ឈប់ការច្រៀង នៅក្នុងផលិតកម្មនេះ។
តើអ្នកណាឬអ្វីដែលបំផុសគំនិតរបស់កញ្ញា?
នាងខ្ញុំស្រលាញ់វិស័យសិល្បៈដូច្នេះនាងខ្ញុំពិតជាចង់ក្លាយជា ផ្នែកមួយនៃវិស័យនេះ។ចំណែកឯផ្នែកដែលនាងខ្ញុំស្រលាញ់ពេញចិត្ត បំផុតគឺផ្នែកបង្ហាញម៉ូដ។
តើកញ្ញាចូលចិត្តធ្វើអ្វីនៅពេលទំនេរ?
នាងខ្ញុំចូលចិត្តស្ដាប់បទចម្រៀងព្រោះនាងខ្ញុំស្រលាញ់ការច្រៀង ហើយនាងខ្ញុំក៏ចូលចិត្តមើលវីដេអូនៅក្នុងគេហទំព័រYouTubeថាតើ ធ្វើខ្លួនបែបណាដើម្បីក្លាយជាតារាបង្ហាញម៉ូដដ៏ល្អមួយរូប។
តើកញ្ញាមានការថែរក្សារូបសម្បត្តិយ៉ាងណាខ្លះ?
ទី១នាងខ្ញុំទទួលទានអាហារនិងផ្លែឈើដែលប្រកបដោយសុខភាពល្អ។ទី ពីរនាងខ្ញុំតែងតែទទួលទានទឹកដោះគោមួយកែវមុនពេលចូលគេង។
តើកញ្ញាពិព័ណ៌នាស្តាយល៍ផ្ទាល់ខ្លួនរបស់កញ្ញាបានដោយរបៀបណា?
នាងខ្ញុំចូលចិត្តស្លៀកពាក់សម្លៀកបំពាក់សិចស៊ីប៉ុន្តែអាស្រ័យទៅ តាមកម្មវិធីដែលនាងខ្ញុំនឹងចូលរួមផងដែរ។នៅពេល នាងខ្ញុំទៅកំសាន្តលំហែជាមួយក្រុមគ្រួសារនាងខ្ញុំចូលចិត្ត ស្លៀកពាក់ ធម្មតា។
តើកញ្ញានឹងធ្វើអ្វីប្រសិនបើមាននរណាម្នាក់តាមចែចង់កញ្ញា?
មានបុរសជាច្រើនព្យាយាមតាមចែចង់នាងខ្ញុំតាមរយៈគេហទំព័រហ្វេសប៊ុគ ហើយនាងខ្ញុំតែងតែប្រកែកជាមួយពួកគាត់។នាងខ្ញុំនិយាយដោយ ស្មោះត្រង់ទៅចុះនាងខ្ញុំមិនបានយកចិត្តទុកដាក់ទៅលើបុរសៗដែល ចូលចិត្តធ្វើបែបនេះព្រោះនាងខ្ញុំដឹងថាពួកគេគ្រាន់តែចង់តាមចែចង់ នាងខ្ញុំតែប៉ុណ្ណោះគ្មានអ្វីច្រើនជាងនេះ ទេ។
តើកញ្ញាចូលចិត្តបុរសដែលស្លៀកពាក់ បែបណា?
នាងខ្ញុំចូលចិត្តបុរសដែលស្លៀកពាក់សម្លៀកបំពាក់ឆ្លាតវៃនាងខ្ញុំ មិនចូលចិត្តបុរសដែលស្លៀកពាក់ដូចជាក្មេងប្រុសអ្នកលេងនោះទេ។ ប្រសិនបើកញ្ញាអាចផ្ដល់ជាការផ្ដាំផ្ញើទៅកាន់សុភាពបុរសទាំងឡាយតើការផ្ដាំផ្ញើទាំងនោះជាអ្វីខ្លះ? នាងខ្ញុំចង់ឲ្យសុភាពបុរសទាំងឡាយស្មោះត្រង់ជាមួយនឹងដៃគូរបស់ពួកគេ ។នាងខ្ញុំមើលឃើញថាបុរសភាគច្រើនតែងតែបោកប្រាសដៃគូស្នេហារបស់ ពួកគេ។ពួកគេស្រលាញ់និងថែរក្សាពួកនាងតែនៅគ្រាដំបូងតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកពួកគេនឹងលែងអើពើនឹងពួកនាងរួចស្វែងរកដៃគូថ្មី ផ្សេងទៀត៕
ប្រភព ៖ leshommes.biz