ទីក្រុង​ស្អាត បរិស្ថាន​ល្អ គ្រាន់​ជា​ពាក្យ​កំដរ​អារម្មណ៍ នៅពេល​សំរាម​លាយឡំ តែ​ស្ថាប័ន​ពាក់ព័ន្ធ​ខំប្រឹង​បិទ​ភ្នែក​

, , Leave a comment

​រាជធានី​ភ្នំពេញ : រយៈកាល​ជាច្រើន​ឆ្នាំកន្លងមក គេ​សង្កេតឃើញ​អាជ្ញាធរ​ដែល​ពីមុន​ជា​ខណ្ឌមានជ័យ តែ​ឥឡូវ​ត្រូវបាន​ផ្លាស់ប្តូរ​ជា​ខណ្ឌ​ច្បារអំពៅ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា បើទោះបីជា​មានការ​ផ្លាស់​ប្តូរ​ហើយក៏​ដោយ​នោះ តែ​ទម្លាប់​នៃ​ការបំពុល​បរិស្ថាន​នៅតែមាន​ដដែល​។ ទង្វើ​ទាំងអស់នោះ​ខាង​មន្ទីរ​បរិស្ថាន ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ហាក់បីដូចជា មើលរំលង​ដល់​និគមជន​វៀតណាម [​ប្រជុំ​ភូមិ​ច្រើន​] ដែល​បានមក​តាំងទី​លំនៅ​លើ​មាត់ច្រាំង​ទន្លេបាសាក់​ទល់​មុខ​ផ្សារ​ច្បារអំពៅ ខណៈដែល​ជន​ទាំងនោះ​មិន​ត្រឹមតែ​តាំងទី​លំនៅ​ខុសច្បាប់​ប៉ុន​នោះទេ ថែមទាំង​រួមចំណែក​បំផ្លាញ​បរិស្ថាន​ថែមទៀត​ផង​។​

 

​ទង្វើ​ប៉ះពាល់​បរិស្ថាន​នោះ គឺ​និគមជន​វៀតណាម​ទាំងនោះ​បោះចោល កាកសំណល់ សំរាម ពាសវាល​ពាសកាល ពេញមាត់​ច្រាំង​ព្រមទាំង​សង់​បង្គន់​បន្ទោ​របង់​ទម្លាក់​ចូល​ទន្លេបាសាក់​ថែមទៀត​។ លើសពីនេះទៅទៀត​នា​រដូវវស្សា​(​ទឹក​ដំឡើង​) សំរាម​ទាំងអស់នោះ បាន​ហូរ​ទៅតាម​ទឹក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខ​មា​ភាព​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រស់នៅ​តាម​ដង​ទន្លេបាសាក់ ដែល​ប្រើប្រាស់​ទឹកទន្លេ​គ្មាន​អនាម័យ ដោយសារតែ​សំរាម​ទាំងអស់នោះ​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​។ សរុបមក​តំបន់​ខាងលើនេះ​ជា​តំបន់​អនាធិបតេយ្យ និង​គ្មាន​អនាម័យ​ល្អ​។​

 

​លើសពីនេះ​អាជ្ញាធរ​ហាក់ដូចជា​ខ្លាចរអា​មិន​ហ៊ាន​ធ្វើ​រដ្ឋបាល​ទៅលើ​ជនជាតិ​វៀតណាម​ទាំង​នោះទេ បើ​ប្រៀបធៀប​ទៅនឹង​អាជ្ញាធរ​ធ្វើ​រដ្ឋបាល​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ផ្សេងទៀត​។ ម្យ៉ាងទៀត​សូម្បីតែ​ការសាងសង់​ខ្ទម​សម្រាប់​ស្នាក់នៅ​ក៏​ជនជាតិ​វៀតណាម​ទាំងនេះ សាងសង់​ស្រេច​តែ​នឹង​ចិ​ត្ដ គ្មាន​សណ្ដាប់ធ្នាប់​។​

 

​តើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ គួរ​មាន​វិធានការ​យ៉ាងម៉េច​ដែរ ល្មម​ដល់ពេល​មាន​វិធានការ​រដ្ឋបាល ក៏ដូចជា គិតគូ​អំពី​សោភ័ណភាព​តាម​ដង​ទន្លេ​ហើយ​ឬ​នៅ​?

 

​គួរ​រម្លឹក​ដែរ​ថា កាលពីពេល​ថ្មីៗ​នេះ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ទើបតែ​បាន​បណ្ដេញចេញ​ជនជាតិ​វៀតណាម​ដែល​រស់​នៅលើ​ទូក​ចត​នៅក្បែរ​កំពង់ដ អរិយ​ក្សត្រ បន្ទាប់មក​ក្រុមយុវជន និង​សិស្ស​និស្សិត នាំគ្នា​ទៅ​សំអាត​បរិស្ថាន​តំបន់​នោះ​ចុះ​តំបន់​តាំងទី​លំនៅ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម នៅក្បែរ​ស្ពាន​មុនី​វង្ស​ចាស់ ទល់មុខ​ផ្សារ​ច្បារអំពៅ នៅពេលណា​ទើប​មាន​វិធានការ​ដូច​ខាង​អរិយ​ក្សត្រ​?

 

​សារ​ទាំងអស់នេះ​សង្ឃឹមថា សាលា​រាជធានី​ភ្នំពេញ នឹង​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ត្រួតពិនិត្យ​ការ​ស្នាក់នៅ និង​រក​ឲ្យ​ឃើញ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ ព្រោះ​នរណា​ក៏​ដឹងថា​តំបន់​នោះ​សុទ្ធតែជា​ជនជាតិ​វៀតណាម​។ ចំណែកឯ​មន្ទីរ​បរិស្ថាន​ក៏ត្រូវ​គិតគូ​អំពី​ការបំពុល​បរិស្ថាន​នៅ​តំបន់​នោះ​ផងដែរ​កុំ​បន្ដ​បណ្ដែតបណ្ដោយ​បិទ​ភ្នែក មើលមិនឃើញ​តទៅទៀត​នោះ​៕

29-6-2015 (1) 29-6-2015 (2) 29-6-2015 (3) 29-6-2015 (4) 29-6-2015 (5) 29-6-2015 (6) 29-6-2015

 

Leave a Reply

(*) Required, Your email will not be published