អ​ង្គ​ភា​ព​​ប្រ​ឆាំ​ង​​​អំ​ពើ​ពុ​ក​រ​លួ​យ គួ​រ​តែ​​ត្រួ​ត​ពិនិត្យ​​ឡើ​ង​វិ​ញ​​ចំ​ពោះ​​អំ​ពើ​ពុ​ក​​លួ​​​យ​​​រ​ប​ស់​​លោ​ក​ ហុ​ង ​ឌុ​ល​ ប្រ​ធា​ន​​ម​ន្ទី​រ​​​ទេ​ស​ច​រណ៍​​​ខេ​ត្ត​​ប៉ៃ​លិ​ន​​

, , Leave a comment

​ខេត្ត​ប៉ៃលិន : មាន​សេចក្តីរាយការណ៍​មក​ថា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​ដែល​គ្រប់គ្រង​លោក ហុង ឌុល បាន​ឃិត​ឃុ​ត​ឲ្យ​មាន​បក្ខពួកនិយម ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ស៊ីជម្រៅ​ក្នុង​មន្ទីរ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​ក្នុង​ឆ្នាំៗ​រាប់សិប​លាន​រៀល​។ លើសពីនោះ​ទៀត​ក៏​មានការ​កិបកេង​ប្រាក់​ដែលជា​ផលប្រយោជន៍​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​។​

 

​ប្រភពពី​មន្ត្រី​ម្នាក់​បាន​បង្ហើប​ប្រាប់ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក​ប្រធាន​មន្ទីរ ហុង ឌុល និង​បក្ខពួក​បាន​កិបកេង​ប្រាក់​សម្រាប់ បែងចែក​ដល់​មន្ត្រីរាជកា​រ​នៅក្នុង​មន្ទីរ​ដែល​បានមកពី​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​រាប់លាន​រៀល​ក្នុង​មួយឆ្នាំៗ​។ ក្រៅពីនោះ​ក៏បាន​កិបកេង​លើ​ប្រាក់​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ​ដូចជា ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​រដ្ឋបាល ប្រាក់​ទទួលភ្ញៀវ ប្រាក់​បុណ្យ ប្រាក់​បេសកកម្ម ការចំណាយ​លើ​ផ្នែក​ថែ​រទាំ និង​ជួសជុល រួមទាំង​ប្រាក់​ផ្សេងៗ​មួយចំនួនទៀត​ដែល​ការ​កិបកេង​ទាំងនេះ​ក្នុង​មួយឆ្នាំៗ​បាត់ប្រាក់​រដ្ឋ​អស់​រាប់សិប​លាន​រៀល​។​

 

​ចំពោះ​សមិទ្ធផល​ក្នុង​មន្ទីរ ហាក់បីដូចជា​ពុំ​ទទួលបាន​អ្វី​ជា​ដំ​កំភួន​ទេ ហើយ​ប្រធាន​មន្ទីរ​រូបនេះ កន្លងមក តែងតែ​អួតអាង​ថា គាត់​ជាម​ន្ត្រី​ស្អាតស្អំ​មិនចេះ​ពុករលួយ និង​មាន​ដើមកំណើត​ចេញពី​ខ្មែរក្រហម​។ ចំណែក​អ្នក​ដែល​ដឹង​ការពិត​ថា អ្វីដែល​ប្រធាន​មន្ទីរ​រូបនេះ​និយាយ​គឺ​គ្មានអ្វី​ក្រៅ​លើក​តំកើងខ្លួន​ថា ជា​មន្ត្រី​ល្អ ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង​ការពិត គឺប្រធាន​មន្ទីរ​រូបនេះ​ជាម​ន្ត្រី​ដែល​ពូកែ​ស៊ី ហើយ​មិនសូវ​ចេះ​ធ្វើ​ទៀតផង​។​

 

​ជុំវិញ​ករណី​ខាងលើនេះ មិនទាន់មាន​ការបំភ្លឺ​ពី​លោក​ហុង ឌុល បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​៕

tour_pailin_cen4

 

Leave a Reply

(*) Required, Your email will not be published