សៀវភៅ David & Goliath ផ្តល់ឲ្យអ្នកអាននូវទស្សនៈផ្សេងគ្នាលើគុណសម្បត្តិ និងគុណវិបត្តិ។ មិនមែនមានតែអ្នកមានគុណសម្បត្តិទើបអាចជោគជ័យនោះទេ អ្នកមានគុណវិបត្តិក៏មិនមែនជារឿងអាក្រក់ទាំងអស់នោះដែរ មិនមែនមិនអាចជោគជ័យដូចយើងធ្លាប់គិតឡើយ។
ព័ត៌មានសៀវភៅ៖
ចំណងជើង៖ David and Goliath: Underdogs, Misfits and the Art of Battling Giants by Malcolm Gladwell.
អ្នកនិពន្ធ ៖ លោក Malcolm Gladwell ។
បានចេញផ្សាយជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ ២០១៣ ដោយរោងពុម្ព Little, Brown and Company។
អត្ថន័យសៀវភៅ៖
David and Goliath គឺជារឿងមួយដែលប្រហែល ៣០០០ឆ្នាំមុននៅប៉ាឡេស្ទីន មានក្មេងប្រុសគង្វាលម្នាក់ឈ្មោះ ដាវីឌ (David) ដែលក្នុងដៃមានតែដុំថ្មតូច និងស្នាកៅស៊ូតែអាចយកឈ្នះយក្ស កូលីយ៉ាត (Goliath) បាន។ ចាប់តាំងពីពេលនោះមកឈ្មោះរបស់ David & Goliath បានក្លាយជានិមិត្តរូបសម្រាប់ការតស៊ូរវាងអ្នកគ្មានអំណាចនិងអ្នកអំណាចធំ។ ការទទួលជ័យជម្នះរបស់ David ជារឿងដ៏អស្ចារ្យគ្មាននរណាម្នាក់ស្រមៃដល់។ ដោយផ្តើមសៀវភៅនេះជាមួយនឹងរឿងរ៉ាវរបស់ក្មេងប្រុស David ឈ្នះយក្ស Goliath លោក Malcolm Gladwell បានបង្ហាញថា ៖ បើទោះបីជា Goliath មានមាឌដ៏ធំប៉ុន្តែនោះក៏ជាចំនុចខ្សោយរបស់គេដែរ។ រាងកាយដ៏ធំមហិមានោះធ្វើឲ្យ Goliath យឺតយ៉ាវនិងមិនវៀងវៃ លើសពិនេះទៀតយក្សនេះមានជំងឺ “half-blind” ជាប្រភេទជំងឺទាក់ទងនឹងញាណដែលអ្នកមាឌធំភាគច្រើនជួបប្រទះ។
ដូច្នេះវិធីតែមួយគត់ដែលអាចឲ្យ Goliath យកឈ្នះដាវីឌ បានទាល់តែចាប់ដាវីឌឲ្យជាប់នៅក្នុងដៃរបស់ខ្លួនប៉ុន្តែវាមិនមែនជាការងាយស្រួលដូចថាឡើយ។ ដាវីឌមានការជឿជាក់ថាកងទ័ពអ៊ីស្រាអែល ត្រូវបានវាយប្រយុទ្ធគ្នាមិនមែនត្រឹមតែដាវប្រឆាំងនឹងដាវនោះទេ ប៉ុន្តែអ្នកអាចប្រើអាវុធណាមួយដែលអ្នកចូលចិត្ត។ Gladwell បាននិយាយថា៖ Goliath ដូចជាបុរសកាន់ដាវត្រូវបានប្រយុទ្ធជាមួយដាវីឌដែលដូចជាមនុស្សដែលបំពាក់ដោយកាំភ្លើងខ្លីស្វ័យប្រវត្តិ។
David & Goliath ផ្តល់ឲ្យអ្នកអាននូវទស្សនៈផ្សេងគ្នាលើគុណសម្បត្តិនិងគុណវិបត្តិ។ មិនមែនមានតែអ្នកមានគុណសម្បត្តិទើបអាចជោគជ័យនោះទេ អ្នកមានគុណវិបត្តិក៏មិនមែនជារឿងអាក្រក់ទាំងអស់នោះដែរ មិនមែនមិនអាចជោគជ័យដូចយើងធ្លាប់គិតឡើយ។
លោក Gladwell បានបង្ហាញសាច់រឿងតាមបែប logic និង ច្បាស់លាស់តាមរយៈឧទាហរណ៍នៃការស្រាវជ្រាវរបស់មនុស្សនិងជីវិតពិតក្នុងសង្គម។ តាមរយៈការ ១០ ជំពូក ដកស្រង់គំនិតល្អៗនេះពិតជាទាក់ទាញអ្នកអានយល់គ្រប់រឿង ដូច្នេះកាន់តែយល់ដឹងនៃគំនិតដែលគាត់ចង់បង្ហាញ វាជាផ្នែកមួយនៃចំនុច គួរឲ្យចាប់អារម្មណ៍និងគួរឲ្យរំភើបបំផុតនៃសៀវភៅ។
ផ្តើមដំបូង David & Goliat លោក Gladwell បានបង្ហាញសាច់រឿងប្រឈមមុខដាក់គ្នារបស់ក្មេងប្រុសគង្វាល ដាវីឌ និងយក្ស កូលីយ៉ាត នោះ។ បើទោះបីជា Goliath មានមាឌដ៏ធំប៉ុន្តែនោះក៏ជាចំណុចខ្សោយរបស់គេដែរ។ រាងកាយដ៏ធំមហិមានោះធ្វើឲ្យ Goliath យឺតយ៉ាវ និងមិនវៀងវៃ លើសពីនេះទៀតយក្សនេះមានជំងឺ “half-blind” ជាប្រភេទជំងឺទាក់ទងនឹងញាណដែលអ្នកមាឌធំភាគច្រើនជួបប្រទះ។
ដូច្នេះយក្ស កូលីយ៉ាត មានមាឌធំក៏ប្រាកដថា ខ្លាំងជាងក្មេងតូច ដាវីឌ (David) ទេ? នៅពេលអ្នកបានអានដល់ចំណុចនេះអ្នកចាប់ផ្តើមយល់ដឹងអំពីការគិតបន្តិចថា អ្នកនិពន្ធចង់បង្ហាញពី គុណសម្បត្តិ និង គុណវិបត្តិ” យើងនៅតែមាននៅក្នុងជីវិត។
ដើម្បីជួយអ្នកអានយល់លោក Malcolm Gladwell បានលើកឡើងនៅក្នុងជំពូកបន្ទាប់ ពីរឿងពិតរបស់លោកគ្រូបង្វឹកកីឡាបាល់បោះមួយដែលបានបញ្ចូនក្រុមបាល់បោះស្ត្រីនៅទីក្រុងតូចឲ្យចូលរួមប្រកួតថ្នាក់ជាតិ ឬរឿងរបស់សិស្សនិស្សិតដែលមានកម្រិតសិក្សាមធ្យមនៅសាកលវិទ្យាល័យឈានមុខគេនិងនិស្សិតដែលមាននិទេសល្អក្នុងសាកលវិទ្យាល័យមធ្យម។
ដោយហេតុនេះលោក Malcolm Gladwell បានចង្អុលបង្ហាញថាមានរឿងដែលយើងគិតថាមិនល្អជួនកាលជាលក្ខណៈនាំអត្ថប្រយោជន៍ដ៏អស្ចារ្យឬអ្វី ដែលយើងមានទំនុកចិត្តថា “ផលប្រយោជន៍” បែរទៅជាគុណវិបត្តិ វិញ។
លោក Malcolm Gladwell បានបង្ហាញពីរបៀបក្នុងការផ្លាស់ប្តូរពីគុណវិបត្តិទៅជាគុណប្រយោជន៍បន្ទាប់ពីការបង្ហាញគំនិតនិងទ្រឹស្តីជាមូលដ្ឋានគ្រឹះនៃ គុណវិបត្តិ និង គុណប្រយោជន៍ នៅលើរូបភាពនៃមនុស្សដែលទទួលបានជោគជ័យជាមួយនឹងការប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការតស៊ូដើម្បី សិទ្ធិ និងអំណាច។ មិនតែប៉ុណ្ណោះគឺមានឆន្ទៈដើម្បីជម្នះការលំបាកនោះ លោក Malcolm Gladwell ក៏បានបង្ហាញអ្នកអានឲ្យចេះវិភាគស្ថានភាព ការគិត និងការប្រើប្រាស់គុណសម្បត្តិនិងគុណវិបត្តិ។បើ ទោះយើងតូចតែនៅតែមានឱកាសក្នុងការទទួលបានជោគជ័យ។
ជាចុងក្រោយលោក Malcolm Gladwell ណែនាំឲ្យអានទ្រឹស្តីនៃរូបកណ្ដឹង។ យោងតាមទ្រឹស្តីនេះ បើទោះបីជាគុណប្រយោជន៍ឬគុណវិបត្តិនៅពេលដែលការកើនឡើង / ថយចុះក្នុងចន្លោះពេលជាក់លាក់មួយនឹងទទួលបានលទ្ធផលជាវិជ្ជមានប្រសិនបើវាលើសពីកម្រិតនេះវានឹងអាចមានផលប៉ះពាល់អវិជ្ជមាន។ ស្រដៀងគ្នានេះដែរការប្រើអំពើហិង្សា ដាក់ទណ្ឌកម្មក៏ជាច្បាប់នៃសេចក្ដីស្រឡាញ់នៅក្នុងទ្រឹស្តីកណ្តឹង។ David & Goliath-ជាសៀវភៅដ៏ល្បីល្បាញដែលបង្ហាញពីការប្រឈមមុខដាក់គ្នាតវាងយក្សនិងក្មេងគង្វាល ។
អំពីអ្នកនិពន្ធ៖
លោក Malcolm Gladwell (កើតនៅថ្ងៃទី 3/9/1963 ជនជាតិកាណាដា) ជាអ្នកការសែត និងជាតារាសម្តែង ហើយបាននិពន្ធសៀវភៅលក់ដាច់បំផុតលើពិភពលោកជាច្រើនដូចជា ៖
The Tipping Point: How Little Things Can Make a Big Difference (2000),
Blink : The Power of Thinking Without Thinking (2005),
Outliers : The Story of Success (2008),
What the Dog Saw : And Other Adventures (2009) and
David and Goliath : Underdogs, Misfits, and the Art of Battling Giants (2013)។
សៀវភៅទាំងអស់ខាងលើ សុទ្ធតែលក់ដាច់បំផុតលើពិភពលោកដែលត្រូវបានចំណាត់ថ្នាក់ដោយ The New York Times។ ក្រៅពីនេះគាត់គឺជាអ្នកយកព័ត៌មានសម្រាប់ The New Yorker ចាប់តាំងពីឆ្នាំ១៩៩៦។ មុនពេលចូលរួមជាមួយ The New Yorker គាត់ជាអ្នកយកព័ត៌មាននៅ Washington Post ។ លោក Gladwell បានកើតនៅក្នុងប្រទេសអង់គ្លេសនិងបានធំឡើងនៅជនបទនៃខេត្ត Ontario។ បច្ចុប្បន្ននេះគាត់រស់នៅក្នុងទីក្រុង New York។