រឿងក្តីកូនស្រី សម្លាប់ម្តាយនៅខេត្តកោះកុង តុលាការ សម្រេចដោះលែងស្រ្តី មានឱ្យមានសេរីភាពឡើងវិញហើយ

, , Leave a comment

CH-01495

រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ តុលាការខេត្តកោះកុង បានសម្រេចដោះលែង ស្រ្តីឈ្មោះ ប៉ាន់ ណៃស៊ីម ដែលជាប់ចោទថា សម្លាប់ម្តាយ

ប្លន់យកមាស ១០តម្លឹង នៅខេត្តកោះកុងនោះ ឱ្យមានសេរីភាពឡើងវិញ ហើយក្រោយ ពី តុលាការបាន បើកការស៊ើបអង្កេត យ៉ាងល្អិតល្អិន ទៅលើករណីសម្លាប់ស្រ្តីម្នាក់ ប្លន់យកមាស កាលពីចុងខែឧសភា ។

 

គួររំលឹកថា ប៉ូលិសខេត្តកោះកុងនិងប៉ូលិសក្រុងខេមរភូមិន្ទបានចាប់ខ្លួននិងចោទប្រកាន់ស្រី្ត ប៉ាន់ ណៃស៊ីម ជាកូនបង្កើតរបស់ស្ត្រីរងគ្រោះក្នុងសំណុំរឿង ឃាតកម្មសម្លាប់រួចប្លន់ ដែលបានកើតឡើង កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គឺ ប៉ូលិសសម្អាង តែលើសម្តីរបស់ស្ត្រីជាអ្នកជិតខាង ឈ្មោះជា មុំ ឆ្លើយដាក់បន្ទុក ដោយមិនបាន បើកការ ស៊ើបអង្កេតអោយបានច្បាស់លាស់ ដែលទទួលការរិះគន់ថា ធ្វើការមិនកើតខ្សោយសមត្ថភាព ខណៈ ដែលក្រុមគ្រួសារស្ត្រីរងគ្រោះ និងកូនស្រីនោះ បានបដិសេធការចោទប្រកាន់ នឹងទាមទារយុត្តធម័។ បន្ទាប់ពីកើតរឿងសម្លាប់ស្ត្រីម្នាក់ ប្លន់យកខ្សែក និងខ្សែដៃ នៅទីរួមខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាន សម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានប៉េអឹមខេត្ត និងប៉េអឹមក្រុងខេមរភូមិន្ទ ដើម្បីបើកការ ស៊ើបអង្កេតស្វែងរកការពិត ជុំវិញសំណុំរឿងឃាតកម្មនោះ។ ក្រោយការស៊ើបអង្កេត ប៉េអឹមក្រុង ខេមរភូមិន្ទ ដែលបានចូលរួមការស៊ើបអង្កេត អះអាងថា សាក្សីជាង១០នាក់ ដែលបានជួប សម្ភាស បាន អះអាងថា កូនស្រីរបស់ស្ត្រីរងគ្រោះនោះ អាចមិនមែនជាឃាតក ដូចការអះអាងរបស់ប៉ូលិសនោះទេ។ ការស៊ើបអង្កេតរបស់ប៉េអឹម លើឃាតកម្មស្ត្រីវ័យ៥៣ឆ្នាំ ឈ្មោះ ម៉េង សៃ ប្លន់យកខ្សែក និងខ្សែដៃ២ ដំឡឹងនោះត្រូវបានធ្វើឡើង ដើម្បីស្វែងរកយុត្តិធម៌ ការពិតនិងមួយវិញទៀតសំណុំរឿងឃាតកម្ម ដែល ប៉ូលិសខេត្តកោះកុង អះអាងថា កូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះជាឃាតកនោះ គឺមហាជន មិនអស់ ចិត្ត ឡើយ។ក្រោយស៊ើបអង្កេតប៉េអឹម ធ្វើរបាយការណ៍ស៊ើបអង្កេត បញ្ជូនទៅកាន់តុលាការ ដើម្បីបង្ហាញ ការពិត ខណៈដែលមតិភាគច្រើន នៅមានចម្ងល់ជុំវិញឃាតកម្ម ដែលប៉ូលិស អះអាងថា កូនស្រីជា ឃាតក សម្លាប់ម្តាយបង្កើតដើម្បីប្លន់យកខ្សែក និងខ្សែដៃ ផ្លាទីន ចំនួន ២ ដំឡឹង ។ជាលទ្ឋផល តុលាការ ខេត្តកោះកុង បានសម្រេចដោះលែង ស្រ្តីឈ្មោះ ប៉ាន់ ណៃស៊ីម ដែលជាប់ចោទថា សម្លាប់ម្តាយប្លន់ យក មាស ១០តម្លឹង នៅខេត្តកោះកុងនោះ ឱ្យមានសេរីភាពឡើងវិញ ហើយក្រោយពីតុលាការ បានបើក ការស៊ើបអង្កេត យ៉ាងល្អិតល្អិន ទៅលើករណីសម្លាប់ស្រ្តីម្នាក់ ប្លន់យកមាស កាលពីចុងខែឧសភា ៕ និកា

 

Leave a Reply

(*) Required, Your email will not be published