រាជធានីភ្នំពេញ : កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC) របស់ លោកឧកញ៉ា គិត ម៉េង បានផ្សាយពតិមានពាក់ព័ន្ធ នឹងការបែកធ្លាយការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុដែល មានឯកឧត្តម គង់ វិបុល ជាអគ្គនាយក។ បញ្ហានេះ បានធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ក្តៅក្បាលឆេះសក់ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នេះតបវិញ បរិហារទៅលើស្ថានីយ៍ទូរទស្សន៍ CNC យ៉ាងចាស់ដៃ ភាគច្រើនប្រើពាក្យមិនសមរម្យ ដែលគេគិតថាអង្គភាពនេះ មិនមានអ្នកចេះក្នុងការឆ្លើយតបចំពោះអ្នកសារព័ត៏មាន។ ជាការឆ្លើយតបស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC) បានចេញ សេចក្តីបំភ្លឺរបស់ការិយាល័យព័ត៌មានទូរទស្សន៍ CNC ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្រ្ចាស់ទៅវិញ ដែលមហាជនគេមើលឃើញថា ការិយាល័យព័ត៌មានទូរទស្សន៍ CNC ពិតជាស៊ីសងបានល្អណាស់ ។
ចុះការវាយតម្លៃរបស់ប្រិយមិត្តគេហទំព័រកំណើតថ្មី យល់ឃើញបែបណាដែរ ចំពោះអាយ៉ៃឆ្លងឆ្លើយ រវាងស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី(CNC)របស់ លោកឧកញ៉ា គិត ម៉េង និង អគ្គនាយកដ្ឋានពន្ធដារ នោះ? អានសេចក្តីប្រកាសព័ត៏មាន របស់អគ្គនាយកដ្ឋានពន្ធដារ និង សេចក្តីបំភ្លឺរបស់ទូរទស្សន៍ CNC ជុំវិញសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម ៖