ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅវេលាម៉ោងប្រមាណ ១១កន្លះព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នេះភរិយារបស់លោក អ៊ី សុខា ស្នងការរងនគរបាល និងជា ប្រធានការិយាល័យកណ្តាល នគរបាលសណ្តាប់
សាធារណ: ខេត្តព្រះសីហុន បានបើករថយន្ត ជ្រុលទៅបុករបង ការិយាល័យចរាចរណ៏ទាំងកម្រោល បណ្តាលឲ្យរថយន្ត និងរបង រងការខូតខាត យ៉ាងច្រើន។
កូនមន្ត្រីតូចតាចបានអោយដឹង នៅកន្លែងកើតហេតុថា នៅវេលាខាងលើ ភរិយារបស់លោក អ៊ី សុខា បានមកយករយន្ត ប្តីរបស់ខ្លួន ម៉ាកលុច្សស៊ី ៤៧០ ពាក់ស្លាកនគរបាលប៉ុន្តែពេលឡើងបើកនោះ ស្រាប់តែរថយន្តស្ទុះវឹងដូចហោះទៅបុករបងការិយា ល័យចរាចរណ៏ពេញទំហឹងតែម្តង សង្ស័យរថយន្តជាប់ហ្គែរ ឬមកពី លោកស្រី មានអារម្មណ៍មិនល្អ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសអ្វីទេ។ ក្រោយកើតហេតុ រថយន្តត្រូវបានកម្លាំងនគរបាលចរចរ ដែលជា កូនចៅលោកស្នងការរង នាំគ្នា ជួយយកចេញ ដើម្បីយកទៅជួសជុល ដោយគ្មានសួរនាំអ្វីឡើយ ៕