រាជធានីភ្នំពេញ : ក្រោពេលដែលប្រជាពលរដ្ឋបានស្នើរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍លើស្ថានីប្រេងឥន្ធនៈដែលសាងសង់ដោយឈ្មួញឈ្មោះ សេង ស៊ឹមហ៊ាង និងឈ្មោះ ស៊ុន ស្រី ដែលបានសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនៅលើទីតាំងដីមាន ទំហំតូច(គ្មាន លេខ) កែងផ្លូវលេខ៦៨ និង៩០៧ ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយទីតាំងនោះគឺនៅជិតនឹងស្ថានីយ៍ផ្គត់ផ្គង់នូវអគ្គិសនី ព្រោះអាចបង្កឲ្យមានហានិភ័យ(អគ្គីភ័យ)ជាយថាហេតុកើតមានឡើង។
ប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថានីប្រេងឥន្ធនៈដែលសាងសង់ដោយឈ្មួញឈ្មោះ សេង ស៊ឹមហ៊ាង និងឈ្មោះ ស៊ុន ស្រីបានរៀបរាប់អោយដឹងថា ស្ថានីប្រេងឥន្ធនៈដែលសាងសង់នេះគឺ មិនទាន់បានការទទួលស្គាល់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ទេ មានតែលិខិតស្នើរសុំអនុញ្ញាតិ លេខ០៤០ លប ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ សុំសាងសង់ដេប៉ូប្តូរប្រេងចុះហត្ថលេខាដោយលោក ធុយសុ ខន អភិបាលខណ្ឌឫស្សីកែវ។
គួររម្លឹកដែរថា ប្រតិកម្មរបស់ប្រជាពលរដ្ឋបានកើតទ្បើង ដោយសារតែឈ្មោះ សេង ស៊ឹមហ៊ាង សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនៅជាប់លំនៅដ្ឋានរបស់ពួកគាត់ នៅក្បែរសាលារៀនផ្សារជាទីប្រជុំជន ជាពិសេសគឺនៅក្បែររោងចក្រអគ្គិសនីដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យ គ្រប់ពេលវេលា។ប្រជាពលរដ្ឋបានអំពាវនាវឲ្យឯកឧត្តមអភិបាលនៃគណះ អភិបាលរាជធានីភ្នំពេញ និងទៅឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ទប់ស្កាត់សំណងស្ថានីយ៍ប្រេងឥន្ធនៈរបស់ឈ្មោះ សេង ស៊ឹមហ៊ាង ជាបន្ទាន់ដើម្បីបង្ការគ្រោះអគ្គិភ័យទុកជាមុន។ ព្រោះសំណងស្ថានីយ៍ប្រេងឥន្ធនៈខាងលើកំពុងសាងសង់នោះផ្ទុយពីការកំណត់ របស់ សាលារាជធានីភ្នំពេញនិងផ្ទុយពីគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីបានណែនាំទៀតផង។ ស្ថានីយ៍ប្រេងឥន្ធនៈនេះមិនទាន់មានការទទួលស្គាល់ពីក្រសួងដែនដីនោះទេ គឺមានតែលិខិតអនុញ្ញាតលេខ០៤០ ល.ប ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ របស់អភិបាលខណ្ឌប្ញស្សីកែវ ប៉ុណ្ណោះ។
ដោយសារតែមានសេចក្តីព្រួយបារម្ភអំពី ការកើតមានគ្រោះអគ្គិភ័យ នាពេលខាងមុខទើបប្រជាពលរដ្ឋរស់នៅក្នុងក្រុម៤ ភូមិទួលសង្កែ ផ្តិតស្នាមមេដៃដាក់ពាក្យបណ្តឹងដើម្បីទាមទារឲ្យអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធបានពិនិត្យនូវអ្វីដែលជាការលំបាករបស់ពួកគាត់ នៅក្នុងតំបន់នេះ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែចាត់វិធានការឲ្យបុគ្គលឈ្មោះ សេង ស៊ឹមហ៊ាង បញ្ឈប់ការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈក្នុងប្រជុំជនដ៏ចង្អៀតព្រោះអាច បង្កឲ្យមានគ្រោះថ្នាក់នាពេលខាងមុខចៀសមិនផុតទ្បើយ។
ទីបំផុតក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានខិតចូលបន្តិចម្តងៗ នៅពេលដែលស្ថានីយ៍មួយនេះ ត្រូវបាននាយទុនយកប្រាក់ទៅជះលើសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបានស្ថានីយ៍មួយនេះលេចជារូបរាងឡើង។ ជុំវិញករណីនេះ សារព័ត៌មានកំណើតថ្មី នូវមិនទាន់មានការបកស្រាយពីលោក ធុយ សាខន អភិបាលខណ្ឌឫស្សីកែវ បានឡើយ៕