អធិការរងស្រុកបារាយណ៍ឃោរឃៅ ដេញបាញ់អ្នកស្រុក រត់ជាន់ជើងគ្នាក្នុងរោងបុណ្យសព ដោយចោទថា ចេះអំពើអាបធ្មប់

, , Leave a comment

W@t-2306

ខេត្តកំពង់ធំ ៖ កាលពីព្រលប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៥ លោក ស្វាយ សាវេត អធិការង  នៃអធិការដ្ឋាន នគរបាល ស្រុកបារាយណ៍ ដេញបាញ់ប្រជាពលរដ្ឋពេលកំពុងធ្វើបុណ្យដោយ ចោទថា ចេះធ្មប់អាប ធ្វើឲ្យជនរងគ្រោះ ភ័យស្លន់ស្លោរ រត់ព្រះអាយុទើបរួចផុត ពីសេចក្តីស្លាប់ ។

 

សេចក្តីរាយការណ៍បានអោយដឹងថា ខណះវេលាខាងលើអ្នកភូមិកំពុងពេលរៀបនឹងធ្វើបុណ្យសពបន្ទាប់ពីដឹកសាកសពមកពីមន្ទីរពេទ្យ ស្រាប់តែលោកអធិការ រងឃោរឃៅ ឈ្មោះ ស្វាយ សាវេត បានយកកាំភ្លើងខ្លី ម៉ាកកា៥៤ បាញ់តម្រង់ ជនរងគ្រោះឈ្មោះ នី ជាជនជាតិខែ្មរឥស្លាម មានមុខរបរកាប់គោ នៅផ្សាកំពង់ថ្ម រស់នៅភូមិត្រស់ ឃុំបាល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន២ គ្រាប់ តែសំណាងល្អមិនត្រូវ ដោយចោទថាជនរងគ្រោះចេះធ្មប់ បានធ្វើឲ្យសាច់ញាតិរបស់ខ្លួនស្លាប់។

 

មហាជនបានរិះគន់ យ៉ាងចាស់ដៃ ទៅលើលោកប៉ូលិសរូបនេះ ដែលមានឋានៈដល់ទៅអធិការង ទទួលបន្ទុកផ្នែកសន្តិសុខ តែបែរជាគ្មាន គោរពតាមច្បាប់ អាងអំណាច អាងអាវុធ មិនព្រមស្រាវជ្រាវ តាមនិតិវិធី បែរជាចោទថា ប្រជាពលរដ្ឋចេះធ្មប់ ហើយឈានទៅ ដេញបាញ់ ចំនួន ២គ្រាប់ ហើយបើសិនជា ជនរងគ្រោះ រត់មិនទាន់ ច្បាស់ជាក្លាយទៅជា សាកសពម្នាក់ទៀតហើយ។ ដូច្នេះពួកគាត់ មានការព្រួយបារម្ភ នូវទង្វើរបស់លោក អធិការរងរូបនេះ និងសូមឲ្យលោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោក ជូ សំអាន ស្នងការ នគរបាល ខេត្តកំពង់ធំ មេត្តាយុត្តិធម៌ឲ្យ ជនរងគ្រោះផង៕

 

 

Leave a Reply

(*) Required, Your email will not be published