បើ​បរិយាកាស​ល្អ​បរិសុទ្ធ​ជាង​នេះ នឹង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​

, , Leave a comment

24-6-2015 (2)

តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​បានបង្ហាញ​ឲ្យ​ឃើញថា បរិយាកាស​បរិសុទ្ធ​ល្អ​ជាង​នេះ​នឹង​សង្គ្រោះ​អាយុជីវិត​មនុស្ស​បានជា​ង​២​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​កំពុងតែ​រស់នៅក្នុង​បរិយាកាស​កខ្វក់​។ លោក Julian Marshall មកពី​សកល​វិទ្យាល័យ Minnesota និង​ជា​អ្នក​ស្រាល​ជ្រាវ​បាន​បញ្ជក់​ថា​៖ « យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​ឃើញថា បរិយាកាស​បរិសុទ្ធ​មាន​សារសំខាន់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​របស់​មនុស្សជាតិ​កាត់បន្ថយ​បាន​អត្រា​អ្នកស្លាប់​ជាច្រើន​។ បរិយាកាស​កខ្វក់​ភាគច្រើន​ស្ថិតនៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ចំណែក​ប្រទេស​អភិវឌ្ឍន៍​ដូចជា សហរដ្ឋអាមេរិក កាណាដា និង​អឺរ៉ុប មាន​ភាពប្រសើរ​ជាង​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ប្រទេស​ដែលមាន​បរិយាកាស​អាប់​អួរ​បំផុត​នោះ គឺ​នៅក្នុង​ប្រទេស ចិន ឥណ្ឌា និង​រុស្ស៊ី ហើយ​ប្រទេស​ទាំងនោះ​មាន​បរិយាកាស​ប្រសើរ​ជាង​នេះ​ដូច​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​ដាក់ចេញ​នោះ នឹង​អាចជួយ​ពលរដ្ឋ​ជិត​មួយ​លាន​កន្លះ​គេច​ផុតពី​សេចក្តីស្លាប់​។ ចំណែក​ប្រទេស​ដែល​មិនសូវមាន​បរិយាកាស​ក​ខ្វក់​អាចធ្វើ​ឲ្យ​ប្រសើរ​ដូច​ការ ដាក់ចេញ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​នឹង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់​។​

 

​អង្គការ​សុខភាព​បិ​ភព​លោក WHO បាន​បញ្ជាក់ថា បរិយាកាស​កខ្វក់​ដូចជា កម្ទេចធូលី​តូចៗ អាច​ចូលក្នុង​សួត​បង្ក​ឲ្យ​មាន​អ្នកស្លាប់​ដល់​ទៅ​៣.៣​លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ធូលី​តូច​ជាង ២.៥ មី​ក្រុង (microns) គឺជា​ឃាតក​សម្លាប់​មនុស្ស​រាប់លាន​នាក់​ធូលី​ទាំងនោះ​បង្ក​ឲ្យ​មាន​ជំងឺ​ពាក់ព័ន្ធ បេះដូង សួត និង​មហារីក​ជាដើម​។ ធូលី​តូចៗ នោះ​ចេញ​មកពី​ការដុត​ធ្យូងថ្ម​នៅតាម​រោងចក្រ​អគ្គិសនី ការបញ្ចេញ​ផ្សេង​ពុល​ពី​រថយន្ត និង​ក្រុមហ៊ុន​សហគ្រាស​ធំ​។ នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​មធ្យម​ការដុត​អុស ធ្យូង ដាំ​ស្លរ បង្ក​ឲ្យ​មាន​ជាតិ​ធូលី​តូច​ជាច្រើន​៕

24-6-2015 (1)  24-6-2015

 

Leave a Reply

(*) Required, Your email will not be published