អាហារ​ជំនួយ កូន​ក្នុង​ផ្ទៃ

, , Leave a comment

​ស្ត្រី​ដែលមាន​គ្រួសារ​ហើយ​ការ​មានកូន​ជា​រឿង​ដែល​ស្ត្រី​ប្រាថ្នា​បំផុត ហើយ​នៅ​ចន្លោះ​ការ​មាន​ផ្ទៃពោះ​នេះឯង​ដែល​ធ្វើ​ឲ្យ​អនាគត​ម្តាយ​មានការ​ប្រែប្រួល​ខាង​រាងកាយ និង អារម្មណ៍​។ ដូច្នេះ​ស្ត្រី​ជា​ម្តាយ​ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ណា ដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព និង​ផ្លូវចិត្ត រួមទាំង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ផង ពីព្រោះ​ការទទួល​ទាន​អាហារ​ជះឥទ្ធិពល​ដោយផ្ទាល់​ចំពោះ​អវយវៈ និង​សុខភាព​របស់​ទារក​ដូចជា បើ​ម្តាយ​ទទួលទាន​អាហារ​ដែល​មិនមាន​អត្ថប្រយោជន៍​គ្រប់គ្រាន់​ខ្វះ​ជាតិ​អាហារ​នោះ​នឹងធ្វើ​ឲ្យ​ទារក​ដែល​ប្រសូត​មក​មាន ខ្លួន​តូច ទម្ងន់​ស្រាល ប្រឈម​នឹង​ភាព​ពិការ​ខាង​ខួរក្បាល​និង​រាងកាយ​។ ហេតុដូច្នេះ​ហើយ​ម្តាយ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​រឿង​អាហារ​ឲ្យ​បាន​ខ្លាំង​។​

 

​របប​អាហារ និង​ការព្យាបាល​តាមបែប​ធម្ម​ជាតិ​
-​ត្រូវ​ទទួលទាន​អាហារ​ដែលជា​ប្រយោជន៍​ឲ្យ​គ្រប់​៥​ក្រុម និង​ចម្រុះ​អាហារ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​បន្លែ​ផ្លែឈើ សណ្តែក​ផ្សេងៗ ដើម្បី​ឲ្យ​រាងកាយ​បានទទួល​វីតាមីន រ៉ែ​ធាតុ​ផ្សេងៗ​ជាច្រើន​ប្រភេទ​។​

 

-​ត្រូវ​ជ្រើសរើស​អង្ករ​ដែល​មិន​ខាត់​ពណ៌​(​សម្រូប​) ប៉េងប៉ោះ ខ្ទឹមបារាំង គ្រឿងក្នុង​សត្វ មាន់ ស៊ុត អាហារ​សមុទ្រ ដើម្បី​ជួយ​ការពារ​រោគ​ខ្សោយ​បញ្ហា​របស់​ទារក​ក្នុង​ផ្ទៃ​។​

 

-​ត្រូវ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​កាល់ស្យូម ដូចជា ទឹកដោះគោ ទឹកដោះគោ​ជូរ ត្រី​សា​ឌី​ន សណ្តែក ល្ង បន្លែ​ស្លឹក​បៃតង​។​

 

-​ត្រូវ​ទទួលទាន​អាហារ​ដែល​មិនមាន​ជាតិគីមី​។​

 

-​ការពារ​អាការ​ចាញ់កូន គួរតែ​ទទួលទាន​ត្រសក់ ទឹកក្រូច​ឆ្មារ ទឹកក្រូច​ច្របាច់​ស្រស់ ឬ​ទទួលទាន​អាហារ​ដែលមាន វីតាមីន K ដូចជា ស្ពៃក្តោប ផ្កា​ស្ពៃ ស្ពៃ​ប្រូ​ក​ខូ​លី ព្រោះ​វា អាច​កាត់បន្ថយ​អាហារ​ធេងធោង និង​ក្អួតចង្អោរ​បាន​។​

 

-​ត្រូវ​បង្កើន​ការទទួល​ទាន​ទឹក​ផ្លែឈើ​ជំនួស​ការទទួល​ទាន​ទឹក “​តែ​” ដើម្បី​ជួយ​បង្កើន​ធាតុដែក ក្នុង​ចន្លោះពេល​ពពោះ​។​

 

-​ត្រូវ​ទទួលទាន​អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អាស៊ីដ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មាន​សារប្រយោជន៍​ចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល និង​ភ្នែក​របស់​ទារក​ដែល​គេ​ឃើញ​មាននៅ​ក្នុង ត្រី​សា​ឌី​ន ត្រី​ស្ពៃ​កា ត្រី​សាល​ម៉ុង និង ត្រី​ធូ​ណា​។​

 

-​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​គ្រប់គ្រាន់​យ៉ាងហោចណាស់​មួយថ្ងៃ​៨-១០​កែវ​។​

 

-​ត្រូវ​ហាត់ប្រាណ​ឲ្យ​បានជា​ប់លាប់ ដើម្បី​ឲ្យ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ មាន​រាងកាយ​មាំមួន អារម្មណ៍ល្អ ហើយ​ថែមទាំង​ជួយ​ឲ្យ​ប្រសូត​បាន​ងាយស្រួល​ផងដែរ​។​

 

​វីតាមីន​បន្ថែម​
-​កាល់ស្យូម​គួរ​ទទួលទាន​៤០០-៥០០​មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ពីព្រោះ​វា​ជា​រ៉ែ​ធាតុ​ដែលមាន​ចាំបាច់​ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ​ជួយ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ដល់​ទារក​។​

 

-​វីតាមីន D គួរ​ទទួលទាន​១០​ម៉ៃ​ក្រូ​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ឲ្យ​រាងកាយ​បឺត​ស្រូប​កាល់ស្យូម​ដែល​ចាំបាច់​ចំពោះ​ការ​ពពោះ​។​

 

-​អាស៊ីដ​ហ្វូ​លិ​ក​គួរ​ទទួលទាន​៤-៥​មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ ដើម្បី​ឲ្យ​ម្តាយ និង​ទារ​កមាន​សុខភាព​រឹងមាំ ការពារ​ភាព​ពិការ​របស់​ទារក​ក្នុង​ផ្ទៃ​។ វា​ជា​រ៉ែ​ធាតុ​សំខាន់​ដែល​ម្តាយ​មិន អាច​ខ្វះ​បាន​។​

 

-​វីតាមីន B6 គួរ​ទទួលទាន​២​មិ​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ការពារ​អាការ​ចាញ់កូន និង​ការលូតលាស់​នៃ​កូន​ក្នុង​ផ្ទៃ​។​

 

​អាហារ​ដែល​គួរ​ចៀសវាង​
-​ហាម​ទទួលទាន​អាហារ​ឆៅ សាច់​ស្រស់ ស៊ុត​ស្ងោរ ប៊័រ​រាវ ដើម្បី​ការពារ​ការឆ្លង​បាក់តេរី​។​

 

-​បើ​ចង់​ទទួលទាន​ស៊ុត ត្រូវ​ទទួលទាន​ស៊ុត​ឆ្អិន​។​

 

-​កាត់បន្ថយ​ការផឹក តែ កាហ្វេ ដែលមាន​សមាសធាតុ​ផ្សំ​របស់​កាហ្វេ​អ៊ី​ន និង​សារធាតុ ថេ​ន​នី​ន ដែល​អាហារ​ទាំងនេះ​ធ្វើ​ឲ្យ​រាងកាយ​បឺត​ស្រូបយក​ធាតុដែក បាន​តិច និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

 

-​កំណត់​បរិមាណ​ការទទួល​ទាន អំបិល អាហារ​ប្រៃ ដើម្បី​ការពារ​រោគ​លើសឈាម​ក្នុង​ចន្លោះពេល​ពពោះ​។​

 

-​កាត់បន្ថយ​ការទទួល​ទាន​ស្ករ ដោយសារតែ​វា​ទៅ​បង្កើន​ជាតិ​ស្ករ​ក្នុង​រាងកាយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនមាន​តុល្យភាព​គ្នា​បង្ក​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ដែលជា​គ្រោះថ្នាក់​មួយ​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។​

 

-​ហាម​ផឹកស្រា មិន​ថា​ស្រា​ប្រភេទ​ណាក៏ដោយ ពីព្រោះ​វា​នាំទៅរក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

 

-​ត្រូវ​តម​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ឆ្អែត​អាហារ​ខ្លាញ់​ខ្ពស់​ដែល​បាន​ពីស​ត្វ​។​

 

​ដំបូន្មាន​
-​ប្រសិនបើ​កើត​អាការ​ចាញ់កូន អាច​ផឹកទឹក​ខ្ញី​ដើម្បី​កាត់បន្ថយ​អាការ​។​

 

-​ដើម្បី​កាត់បន្ថយ​អាការ​ចាញ់កូន គួរតែ​បែងចែក​ការទទួល​ទាន​អាហារ​ឲ្យ​បាន​ច្រើន​ពេល​ក្នុង​មួយពេលៗ ទទួលទាន​តិចៗ​បាន​ហើយ និង​ត្រូវ​ទទួលទាន​តែ​ពេលណា​គ្មាន​ប៉ុណ្ណោះ​។

 

-​ម្តាយ​ដែល​កំពុង​ពពោះ​ហាម​បង្អត់អាហារ ទោះ​អាហារ​ពេល​ណាមួយ​ក៏ដោយ ព្រោះ​ការ​បង្អត់​នេះ​វា​ធ្វើ​ឲ្យ​ទារក​បានទទួល​ជាតិ​អាហារ​មិន​គ្រប់គ្រាន់​។​

 

-​នៅ​ចន្លោះ​ពពោះ​នេះ​ម្តាយ​អាចមាន​អាការ​ប្រែប្រួល​។ ដូច្នេះ​ការ​ស្តាប់ភ្លេង​បុរាណៗ អាចជួយ​ឲ្យ​ម្តាយ​មាន អារម្មណ៍​ប្រសើរ និង​ស្ងប់​អារម្មណ៍ល្អ​៕

11136300_937213712990449_6670045577491607151_o

 

Leave a Reply

(*) Required, Your email will not be published