ខេត្តកំពង់ធំ : មានករណីបង្ករឲ្យមានការភ្ញាក់ផ្អើលទូទាំងខេត្តកំពង់ធំបណ្តាលមកពីលោក ស្វាយ សាវេត អធិការងនៃអធិការដ្ឋានស្រុកបារាយណ៍ដេញបាញ់ប្រជាពលរដ្ឋ ដោយចោទថា ចេះធ្មប់អាបធ្វើឲ្យជនរងគ្រោះ ភ័យស្លន់ស្លោរ រត់ស្ទើរក្ស័យជីវិត ដោយសារតែគ្រាប់កាំភ្លើងរបស់លោកអធិការរងទំនើងរូបនេះ ខណៈដែលកំពុងធ្វើបុណ្យ។ ហេតុការបាញ់បោះសេរីអាងខ្លួនជាអធិការង ស្រុកបារាយណ៍ យកអាវុធមកកាត់ក្តីប្រជាពលរដ្ឋដោយគ្មានការពិចារណាចោទប្រជាពលរដ្ឋថា ចេះធ្មប់អាប ដោយគ្មានមូលដ្ឋានច្បាស់លាស់ នូវជំនឿហួសហេតុ សំណាងល្អជនរងគ្រោះបានរត់លាក់ខ្លួនពួនអាត្មា ដោយសារតែលោក ស្វាយ សាវេតបានយកកាំភ្លើងខ្លី ប្រភេទ៥៤បាញ់តម្រង់ ជនរងគ្រោះចំនួន២គ្រាប់ តែសំណាងល្អមិនត្រូវតែជនរងគ្រោះបានគ្រោងនឹងប្តឹងមក តុលការខេត្តកំពង់ធំ តែត្រូវបានគេគំរាមមិនឲ្យប្តឹងទើបសម្របសម្រួល។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានសាច់ញាតិលោកអធិការរង ស្វាយ សាវេត ឈឺស្លាប់ បន្ទាប់ពីដឹកសាកសពមកពីពេទ្យ ខណៈដែលរៀបនឹងធ្វើបុណ្យស្រាប់តែលោកអធិការទំនើងបានខឹងច្រឡោតដោយគ្មានការពិចារណាយកអាវុធដេញជនរងគ្រោះឈ្មោះ នី ជាជនជាតិខែ្មរអ៊ីស្លាមមានមុខរបរ កាប់គោលក់ នៅផ្សាកំពង់ថ្ម រស់នៅភូមិត្រស់ ឃុំបាល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយចោទថា ជនរងគ្រោះចេះធ្មប់បានធ្វើឲ្យសាច់ញាតិរបស់ខ្លួនស្លាប់កាលពីព្រលប់ថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០១៥។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានឲ្យដោយដឹងថា លោកកំពុងតែស្រាវជ្រាវទៅលោក សួង ថេន អធិការស្រុកបារាយណ៍ ពីករណីដេញបាញ់ជនរងគ្រោះ ហើយលោកបានបញ្ជាក់ថា លោកអធិការងរូបនេះបានយកអាវុធដេញបាញ់ ប្រជាពលរដ្ឋនេះ តើមានមូលដ្ឋាន និងភស្តុតាងអ្វី ដែលចោទថា គេចេះធ្មប់។ មហាជនបានរិះគន់យ៉ាងចាស់ដៃ ទៅលើលោកប៉ូលិសរូបនេះ ដែលមានឋានៈដល់ទៅអធិការងទទួលបន្ទុកផ្នែកសន្តិសុខ តែបែរជាគ្មាន គោរពតាមច្បាប់ អាងអំណាច អាងអាវុធ មិនព្រមស្រាវជ្រាវតាមនិតិវិធីបែរជាចោទថាចេះធ្មប់ ហើយឈានទៅដល់ការដេញបាញ់ចំនួន២គ្រាប់ នេះសំណាងល្អ បើសិនជាជនរងគ្រោះរត់មិនទាន់ច្បាស់ជាក្លាយទៅជាសាកសពម្នាក់ទៀតហើយដូច្នេះពួកគាត់មានការព្រួយបារម្ភនូវទង្វើរបស់លោកអធិការងរូបនេះធ្វើចំពោះប្រជាពលរដ្ឋដ៏ទៃទៀត និងសូមឲ្យឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ជួយរកភាពយុត្តធម៌ ឲ្យជនរងគ្រោះផងទោះជាមានការហាមមិនឲ្យជនរងគ្រោះប្តឹងក៏ដោយ ក៏មិនត្រូវទុកអោយអធិការទំនើងរូបនេះធ្វើអ្វីតាមអំពើចិត្តនោះឡើយ។
ចំណែកលោក ស្វាយ សាវេត អធិការង ដែលជាជនទំនើង បានឲ្យដឹងថា ក្រោយពីសាច់ញាតិលោកស្លាប់លោកមានការសោកស្តាយ ហើយខឹងច្រឡោត ដោយពុំបានគិតមែន ហើយសុំមិនឲ្យជនរងគ្រោះប្តឹងទៅលើដោយសុំឲ្យបញ្ចប់រឿងត្រឹមនេះខ្លួនសុខចិត្តសម្របសម្រួល៕