ព្រោះតែ​រឿងអាស្រូវ តម្រូវ​ឲ្យ​ព្រះសង្ឃ គៀត ច័ន្ទ​ធុច ត្រូវបាន​ដកដំណែង​ពី​មេគណ​ខេត្ត​ព្រះសីហនុ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ព្រះសង្ឃ​ព្រះនាម គៀត ច័ន្ទ​ធុច ត្រូវបាន​គណៈសង្ឃ​នាយក​បានសម្រេច​ដកដំណែង​ចេញពី​មេគុណ​ខេត្ត​ព្រះសីហនុ​ហើយ ប៉ុន្ដែ​នៅ​បន្ដ​បួស​ជា​ព្រះសង្ឃ និង​មាន​តួនាទី​ជា​ព្រះចៅអធិការ​វត្ដ​ដដែល​។ នេះ​បើ​យោងតាម​មន្ដ្រី​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងប្រាប់​កាល​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា​កន្លងទៅនេះ​។​

 

​លោក សេង សុ​មុនី មន្ដ្រី​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​បង្ហាញថា ដោយយោង​តាម​លទ្ធ​នៃ​កា​រសើប​អង្កេត និង​កិច្ចប្រជុំ​របស់ មន្ដ្រី​គណៈសង្ឃ​នាយក ទៅលើ​បទ​ចោទ​អតីត​ព្រះ​មេគណ​ខេត្ដ និង​ជា​ព្រះចៅអធិការ​វត្ដ​ជោតិ​ញាណ​វត្ត​លើ អង្គ​នេះ​ឃើញថា បាន​ប្រ​ព្រឹ​ត្ដ​វិន័យ​សង្ឃ ឬ​ពុទ្ធ​ប្ប​ញ្ញ​ត្ដិ​ដែលមាន​ឆាន់​ស្រា​ជាដើម​នោះបាន​រកឃើញ​ជា​លទ្ធផល​ហើយ គ្រាន់តែ​ដក​តួនាទី​ពី​តំណែង​ព្រះ​មេគណ​ខេត្ដ​ព្រះសីហនុ ប៉ុន្ដែ​នៅ​បន្ដ​ឲ្យ​បួស​ជាស​ង្ឃ និង​រក្សាទុក​តួនាទី​ជា​ចៅអធិការ​វត្ដ​ជោតិ​ញាណ​ហៅ​វត្ត លើ​ដដែល​។ ការអនុញ្ញាត​ឲ្យ​ព្រះសង្ឃ គៀត ច័ន្ទ​ធុច បន្ដ​បួស​ជា​សង្ឃ​នេះ ដោយសារតែ​ទោសកំហុស​ដែល​បាន​ប្រ​ព្រឹ​ត្ដ​មិន​ធ្ងន់ធ្ងរ​រហូត​ត្រូវ​ចាប់​ផ្សឹក​នោះទេ​។​

 

​សូមបញ្ជាក់ថា​លោក កង ឌី​ណាត ប្រធាន​ម​នី្ទ​រ​ធម្មការ និង​សាសនា ខេត្ត​ព្រះសីហនុ កន្លងមក​បាន​ថ្លែង​ឲ្យ​ដឹងថា ព្រះសង្ឃ​ព្រះនាម គៀត ច័ន្ទ​ធុន និង​ជា​ព្រះចៅអធិការ​វត្ត​ជោ​ត​ញាណ ហៅ​វត្ត​លើ នៅ​ក្រុងព្រះសីហនុ ពិតជា​មាន​ករណី​ដូច​ការលើកឡើង​របស់​ពុទ្ធបរិស័ទ​មែន ទាំង​ឆាន់​ស្រា និង​បាញ់កាំភ្លើង​។ ព្រះចៅអធិការ​វត្ដ​ជោតិ​ញាណ​ហៅ​វត្ត​លើ​ព្រះនាម គៀត ច័ន្ទ​ធុច មាន​តួនាទី​ជា​អតីត​ព្រះ​មេគណ​ខេត្ត​ព្រះសីហនុ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេចព្រះសង្ឃរាជ ទេព វង្ស ផង​នោះ ត្រូវ​ប្រជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ​ចោទថា ធ្លាប់​ឃើញ​មាន​អាវុធខ្លី​ជាប់​ខ្លួន និង​តែង​ឆាន់​ស្រា​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​រករឿង​ព្រះសង្ឃ និង​តាជី យាយជី ពេល​ស្រវឹងស្រា​ជោកជាំ​ម្តងៗ​ផងដែរ​៕

24-6-20151 11537804_381885568677033_1562292104736857031_n

 

Leave a Reply

(*) Required, Your email will not be published