និស្សិត​ស្រី​ដែល​លះបង់​ខ្លួន​ថត​រឿង​សិច ដើម្បី​បាន​លុយ​បង់​សាលា មាន​វិប្បដិសារី​

, , Leave a comment

24-6-2015 (1) 24-6-2015

​សហរដ្ឋអាមេរិក : និស្សិត​ស្រី​ឆ្នាំ​ទីមួយ​ម្នាក់ សិក្សា​នៅ​សាកលវិទ្យាល័យ Duke University ដែល​ធ្លាប់​បានក្លាយ ជា​តារា​ស្រី​រឿងកុន​កូនជ្រូក ត្រូវបាន​គេ​រិះគន់ថា នាង​ល្បីល្បាញ មកដល់​សព្វថ្ងៃ ដោយសារតែ​នាង ថត​រឿង​អាសអាភាស​។ នាង​មានឈ្មោះ Belle Knox ដែល​បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍ ក្នុង​កម្មវិធី Piers Morgan Live បន្ទាប់ពី​នាង​ចេញពី​សាលា ដើម្បី​បកស្រាយ​រឿងរ៉ាវ​ផ្សេងៗ ដែល​បាន​កើតឡើង នៅ​សាលា​របស់​នាង​។

 

​ទោះជា​យ៉ាងណា និស្សិត​ស្រី​ម្នាក់ បាន​អះអាងថា " ខ្ញុំ​មិន​ត្រូវបាន គេ​ធ្វើ​អាជីវកម្ម​នោះទេ ខ្ញុំ​ពេញ​ចិត្តនឹង​អ្វី ដែល​ខ្ញុំ​កំពុង​ធ្វើ "​។ Knox បាន​លេចមុខ​នៅលើ ទំព័រ​កាសែត បន្ទាប់ពី​និស្សិត​ឆ្នាំ​ទីមួយ ម្នាក់ទៀត​ឈ្មោះ Thomas Bagley បាន​ទម្លាយ​ប្រវត្តិ​របស់​នាង ក្នុង​កម្មវិធី​មួយ​។ បន្ទាប់ពី​រឿងរ៉ាវ​ទាំងនោះ ត្រូវបាន​បែកធ្លាយ និង​និយាយ​តៗ​គ្នា ទូទាំង​សាលា​នៅ​រដ្ឋ Carolina ខាងជើង ហើយ​នាង​ក៏​ចាប់ផ្តើម មាន​អារម្មណ៍​មិន​ស្រួល និង​ថា​មិនមែនជា កន្លែង​សុវត្ថិភាព​សម្រាប់​នាង ដូច្នេះ​សាលា​ក៏បាន អនុញ្ញាត​ឲ្យ​នាង ផ្អាក​រៀន ៣-៤ ថ្ងៃ​។

 

​ក្នុង​បទសម្ភាសន៍​ជាមួយ CNN នាង Knox បាន​ពន្យល់​លម្អិត ពី​មូល​ហេតុដែល នាង​ប្រឡូក​ខ្លួន ក្នុង​វិស័យ​រឿងកុន​កូនជ្រូក និង​បានបង្ហាញ ពី​ការសោកស្ដាយ​យ៉ាងខ្លាំង ក្នុង​រឿង​នោះ​។ នាង​បាន​សម្រេចចិត្ត ថត​រឿង​នោះ​ដោយសារតែ​នាង ចង់បាន​លុយ ដើម្បី​យកទៅ​បង់ថ្លៃ​សាលា ដែលមាន​តម្លៃ ប្រមាណ ៤៧ ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទោះជា​យ៉ាងណា ថ្លៃ​សេវា​ដែល​នាង​ទទួលបាន គឺ​មិន​គ្រប់គ្រាន់​នោះទេ នៅពេលនោះ តែ​ធ្វើបែបនេះ នាង​អាច​សម្រួល​បន្ទុកគ្រួសារ របស់​នាង​បាន​ខ្លះ​។

 

​មានការ​បញ្ជាក់​ផងដែរ​ថា នៅពេល​ថត​ដំបូង នាង​ទទួលបាន​តម្លៃ ១២០០ ដុល្លារ​អាមេរិក ក្នុង​មួយឈុត​នៃ​រឿង ខណៈ​រូបនាង​មិនដែល ប្រាប់​រឿងនេះ​ដល់​ឪពុកម្ដាយ នាង​ឡើយ​។ នេះ​គឺជា​វិប្បដិសារី ដែល​អន្ទង​រូបនាង រហូតមកដល់​សព្វថ្ងៃ​។ ការសម្រេចចិត្ត​របស់​នាង នាពេលនោះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ នាង​សោកស្ដាយ​នោះ គ្រួសារ​ក៏​មិន​គាំទ្រ និង​ស្អប់ខ្ពើម ខណៈ​មិត្ត​ភ័ក្ដិ​នៅ​សាលា​ក៏​រើសអើង និង​រហូត​បែកធ្លាយ​រឿងរ៉ាវ  ពេញ​សាកលវិទ្យាល័យ​ទៀត​៕

 

Leave a Reply

(*) Required, Your email will not be published