ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្រោម​ពាក្យ​ខុស​បច្ចេកទេស​របស់​មន្ទី​ពេទ្យ​ឯកជន យីហោ ” ស្ទឹងត្រែង​សេកុង ” តែ​លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង ប្រើ​អំណាច​លុយ ជួយ​បិទបាំង​

, , Leave a comment

23-6-2015 (4)

​ខេត្តស្ទឹងត្រែង : ស្ត្រី​ម្នាក់​ដែល​មានកូន​ក្នុង​ពោះ​បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ក្រោយ​ចេញពី​មន្ទី​ពេទ្យ​ឯកជន​យីហោ " ស្ទឹងត្រែង​សេកុង " ដែលមាន​ទីតាំង​ទល់មុខ​រង្វង់​មូល​ត្រី​ប៉ា​ស៊ី​អី បន្ទាប់ពី​គ្រូពេទ្យ​ជនជាតិ​ចិន​ម្នា​ក់បាន​យក​កូន​ចេញ​តែ​មិនបាន​សម្រេច​។ ក្រុម​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥​កន្លងទៅ ស្ត្រី​រងគ្រោះ​មានឈ្មោះ សៅ ផល្លី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ បានធ្វើ​ដំណើ​ទៅ​មន្ទី​ពេទ្យ​ឯកជន​យីហោ " ស្ទឹងត្រែង​សេកុង " ដើម្បី​រំលូតកូន​ចេញ ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​នៅ​ទីនោះ​គ្មាន​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​មានការ​ឈាម​ធ្លាក់​ជាច្រើន អស់កម្លាំង​ស្ទើរតែ​សន្លប់​បន្ទាប់មក​ពេទ្យ​ឯកជន​នោះ ក៏បាន​ដេញ​ឲ្យ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​យក​អ្នកជំងឺ​ចេញពី​ពេទ្យ​នេះ​ភ្លាម​ដោយ​មិន​ទទួលខុសត្រូវ​លើ​ស្ត្រី​រងគ្រោះ​នោះឡើយ​។​

 

​ក្រោយមក​ស្ត្រី​រងគ្រោះ​ក៏បាន​បាត់បង់​ជីវិត បន្ទាប់ពី​យកទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ហើយ​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ រុស្ស៊ី នៅ​ភ្នំពេញ​។​

 

​បើតាម​អ្នកភូមិ​បាន​និយាយថា ពេទ្យ​ឯកជន​ខាងលើ​នោះបាន​បិទទ្វា​ហើយ ដោយ​គ្រូពេទ្យ​ជា​ជន​ជាតិចិន​បាន​រត់​គេចខ្លួនបាត់ ក្រោយមក​លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្ត​ក៍បាន​សុំអោយ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ដក​ពាក្យបណ្តឹង​ចេញ​វិញ​ដោយ​ទុកអោយ​គាត់​ជា​អ្នកទទួលខុសត្រូវ​ក្នុង​រឿងនេះ​។ បើតាម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​)​នៅ​ភ្នំពេញ​បាន​ប្រាប់ថា ស្បូន​ជនរងគ្រោះ​បាន​រហែក​ធ្លាយ​យ៉ាងខ្លាំង​ដោយសារតែ​ពេទ្យ​ដែល​បូម​យក​កូន​ចេញ​នោះ​គ្មាន​បច្ចេកទេស​ក្នុងការ​រំលូត ទើប​ជាហេតុ​បង្ក​ឲ្យ​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​ជីវិត​បែបនេះ​។​

 

លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​អ្នកកាសែត​ថា ឈ្មោះ​រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេក ទេស មន្ទីរ​សុខាភិបាល បាន​បើក​គ្លីនិក​នោះ មានច្បាប់​អនុញ្ញាត ពី​ខាង​មន្ទីរ មាន​រយៈពេល​បី​ឆ្នាំ តាំងពី​អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ចាស់​។ ចំពោះ​បន្ទប់​ការពិគ្រោះ​ព្យាបាល​ជំងឺ ត្រូវ​គ្រប់គ្រង​បន្ត ដោយ​ជនជាតិ​ចិន​។

 

​ក្រុមគ្រួសារ​បាន​រៀបរាប់​ទៀតថា ពួកគាត់​បានដាក់​ពាក្យ​បណ្តឹង​នៅ​ស្នងការ​ខេត្តស្ទឹងត្រែង​ហើយ ប៉ុន្តែ​លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​លុយ​ចំនួន​៦០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ថ្លៃ​ប៉ះប៉ូវ​សង​សំណង​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​ដក​ពាក្យបណ្តឹង​ចេញ​វិញ​។ សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

​ជុំវិញ​ករណី​ខាងលើ​សារព័ត៌​មានកំណើត​ថ្មី មិនអាច​ទាក់ទង លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង  សុំ​ការអធិប្បាយ​បន្ថែម​បានទេ នៅពេលនេះ​៕

23-6-2015 23-6-2015 (1) 23-6-2015 (2) 23-6-2015 (3)

 

Leave a Reply

(*) Required, Your email will not be published