ដេក​ហៀរ​ទឹកមាត់ និង​បែកញើស

, , Leave a comment

23-6-2015

នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​អ្នកខ្លះ​ជួប​រឿងរ៉ាវ​ចម្លែកៗ ជាច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ មិនល្អ​ឬ​ខ្វាយខ្វល់​។ ប៉ុន្តែ​យើង​មិនអាច​រក​ចម្លើយ​បាន​។ អ្នកខ្លះ​អាច​ត្រជាក់​ដៃ ត្រជាក់​ជើង បែកញើស​ជាប់​រហូត ហើយ​ខ្លះទៀត​អាច​ដេក​ហៀរ​ទឹកមាត់​រហូត​។ បញ្ហា​ទាំងនេះ​ពិតជា​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ចិត្ត​។ អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​រឿង​ចម្លែកៗ បែបនេះ​នៅក្នុង​ជីវិត​មនុស្ស​ខាងក្រោម​នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​រឿង​ចម្លែកៗ​ទាំងនោះ​។​

 

-​ប្រអប់ដៃ និង​ជើង​របស់ខ្ញុំ​តែង​បែកញើស​សូម្បីតែ នៅពេលដែល​ខ្ញុំ​មាន​ជំងឺ​ផ្តាសាយ​តើ​ខ្ញុំ​ធម្មតា​ឬ​អត់​?
​មនុស្ស​ប្រហែល​បី​ភាគរយ​នៅក្នុង​ពិភពលោក​មាន​អាការ​បែកញើស​ច្រើន​ហួសហេតុ​។ ជាទូទៅ​វា​កើត​មាននៅ​ប្រអប់ដៃ​និង​ជើង​ក្លៀក​មុខ និង​លលាដ៍ក្បាល​។ មូលហេតុ​នោះ​គឺ​គ្មានអ្វី​ច្បាស់លាស់​ទេ​។ ប៉ុន្តែ​អ្នក​ដែលមាន​បញ្ហា​បែបនេះ​ចំនួន​៤០ ទៅ​៦០​ភាគរយ គឺមាន​សមាជិកគ្រួសារ​ដែលមាន​កើត​បញ្ហា​នេះ​។ មាន​ជម្រើស​មួយចំនួន​សម្រាប់​ការព្យាបាល​ទៅលើ​បញ្ហា​នេះ​ដូចជា ការផឹក​ថ្នាំ​កុំ​ឲ្យ​បែកញើស​រហូតដល់​ការចាក់​ថ្នាំ​នៅ​កន្លែង​បែកញើស​តែម្តង ដើម្បី​កុំ​ឲ្យ​ក្រពេញ​នៅត្រង់​ម្តុំ​នោះ​មានការ​បែកញើស​។ បើសិនជា​មធ្យោបាយ​ទាំងអស់នេះ​មិន​ជោគជ័យ​ទេ​អ្នក​អាចធ្វើ​ការវះកាត់​ផ្តាច់​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​ធ្វើ​ការបញ្ជា​ទៅលើ​ក្រពេញ​ញើស​។​

 

-​នៅពេលដែល​ខ្ញុំ​ចេញ​ក្រៅ​មូស​ចេះតែ​ខាំ​ខ្ញុំ តើ​ខ្ញុំ​ជា​មនុស្ស​ធម្មតា​ដែរ​ទេ​?
​តាម​ការស្រាវជ្រាវ​ការផឹក​ស្រា​បៀរ​អាចធ្វើ​ឲ្យ​មូស​ចូលចិត្ត​ខាំ​បាន ទោះបីជា​គេ​មិនទាន់មាន​ព័ស្តុតាង បញ្ជាក់បាន​ថា ហេតុអ្វី​ក៏​អ្នកមាន​ក្លិន​ស្រា​បៀរ​ជាប់មាត់​ទាក់ទាញ​មូស​ក៏ដោយ​។ ដំណឹង​អាក្រក់​ដែរនោះ​សម្រាប់​អ្នក​បែកញើស​ច្រើន​គឺថា​មូស​ក៏​ចូលចិត្ត​ខាំ​អ្នក​បែកញើស​ច្រើន​ដែរ​។​

 

​អ្នកស្រាវជ្រាវ​កំពុងតែធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​កុំ​ឲ្យ​ធុំក្លិន​។ ដូច្នេះ​សត្វ​មូស​នឹង​មើល​យើង​មិនឃើញ​ឡើយ​។ មូស​ពូកែ​ហិតក្លិន​ជាង​មើល​នឹង​ភ្នែក​។ ដូចគ្នានេះដែរ​ការ​អេះ និង​ការ​រើខ្លួន​ចុះឡើង​នោះ​ក៏​ធ្វើ​ឲ្យ​សត្វ​មូស​ចាប់អារម្មណ៍​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​ស្លៀកពាក់​ឲ្យ​ជិត​ខ្លួន​។​

 

-​ខ្ញុំ​ដេក​ហៀរ​ទឹកមាត់ តើ​ខ្ញុំ​ធម្មតា​ដែរ​ឬ​អត់​?
​ជា​រៀងរាល់ថ្ងៃ​មនុស្ស​យើង​ផលិត​ទឹកមាត់​យ៉ាងតិច​មួយ​លីត្រ​។ នៅ​អំឡុង​ពេលដែល​គេង​លក់ សាច់ដុំ​របស់​យើង​វា​រលា​ដោយ​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ហៀរ​ទឹកមាត់​ពិសេស​សម្រាប់​អ្នក​ដែល​ដេក​ចំហៀង​។ ជំងឺ​ច្រមុះ ឬក៏​ការ​តឹង​ច្រមុះ​បណ្តាលមកពី​ប្រតិកម្ម​ដែល​អាចធ្វើ​ឲ្យ​យើង​ដកដង្ហើម​តាម​មាត់​ជាជាង​តាម​ច្រមុះ​នោះ​អាច នឹងធ្វើ​ឲ្យ​បញ្ហា​បែបនេះ​កាន់តែ​អាក្រក់​។ វេជ្ជបណ្ឌិត លី អាកស៍ នៅ​ឈី​កា​ហ្គោ​សហរដ្ឋអាមេរិក​បាន​និយាយថា មធ្យោបាយ​ងាយ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​ដេក​ផ្ងារ​ខ្នង​នៅលើ​ពូក​។​

 

-​ខ្ញុំ​តែងតែ​ចាប់​ច្របាច់​ដៃ​មិត្ត​ប្រុស​ដោយ​ភ័យខ្លាច​នៅ​រៀងរាល់​ពេលដែល​ខ្ញុំ​ធ្វើដំណើរ​តាម​យន្តហោះ​តើ​ខ្ញុំ​ធម្មតា​ដែរឬទេ​?
​បើសិនជា​អ្នកមាន​ការភ័យខ្លាច​ចំពោះ​ការធ្វើដំណើរ​តាម​យន្តហោះ​នោះ​សូមកុំ​បាក់​ទឹកចិត្ត​អ្វី ។ មនុស្ស​ប្រហែល​២៥​លាន​នាក់​នៅ​អាមេរិក​ខាងជើង​មាន​ស្ថានភាព​នៃ​ការខ្លាច​ការធ្វើដំណើរ​តាម​យន្តហោះ​។

 

​គេ​មានការ​ព្យាបាល​ម្យ៉ាង​ទៅលើ​ការខ្លាច​នៅក្នុង​ការហោះហើរ​នេះ​។ ការព្យាបាល​នោះ គឺ​ឲ្យ​អ្នក​ដែលមាន​បញ្ហា​បែបនេះ ជួបប្រទះ​ផ្ទាល់​ទៅនឹង​ការហោះហើរ​ចំនួន​៨​ដង​រយៈពេល​៤៥​នាទី​ម្តងៗ​។ ក្រោយមក​គេ​ក៏​សង្កេតឃើញថា អ្នក​ទាំងអស់នោះ​មាន​អារម្មណ៍​លែង​សូវ​ខ្លាច​ខ្លាំង​ដូច​មុន​។​

 

-​នៅពេលដែល​ខ្ញុំ​ដើរ​នាពេល​ព្រឹក​សន្លាក់រ​បស់​ខ្ញុំ​លាន់ឮ​សំឡេង​ក្រឹកៗ តើ​ខ្ញុំ​ធម្មតា​ដែរឬទេ​?
​មនុស្ស​ខ្លះ​កើតមាន​សំឡេង​ក្រឹកៗ​នេះ​នៅពេលដែល​ឆ្អឹងខ្ចី​ប៉ះគ្នា​។ សំឡេង​បែបនេះ​ច្រើន​កើត​មាននៅ​សន្លាក់​ធំៗ​ដូចជា សន្លាក់​ជង្គង់​ឬ​ស្មា ។ បើសិនជា​អ្នកមាន​សំឡេង​នេះហើយ​ឈឺ​នោះ​អ្នក​គួរតែ​ទៅរក​គ្រូពេទ្យ​ជំនាញ​ផ្នែក​សន្លាក់​។ វា​អាចជា​សញ្ញា​នៃ​ការ​របួស ឬ​រលាក​សន្លាក់​។​

 

-​នៅពេលដែល​ខ្ញុំ​ម៉ាស្សា​ក្បាល​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ការរួម​ភេទ​ដល់​កំពូល​តើ​ខ្ញុំ​ធម្មតា ឬ​អត់​?
​បើសិនជា​បែបនេះ​មែន អ្នក​គួរតែ​ត្រេកអរ​។ សូម​ប្រាប់ថា​ស្ត្រី​ខ្លះ​បាន​ឈានដល់​តម្រេក​កំពូល​ដោយ​មិនបាច់​រួមភេទ​ឡើយ​។ ការសម្រេច​បែបនេះ​អាច​កើតមាន​ដោយ​គ្រាន់តែ​ប៉ះ​ខាងក្រៅ​ប្រដាប់ភេទ​ដូចជា ក និង​សុដន់​ជាដើម​៕

 23-6-2015 (1)

 

Leave a Reply

(*) Required, Your email will not be published