មន្ត្រីប៉ូលិស​វរៈ​ព្រំដែន​នៅ​ស្រុក​អូ​រយ៉ា​ដាវ បើករថយន្ត​បុក​មនុ​ស្ស​ស្លាប់ មិន​ទទួលខុសត្រូវ បាន​ត្រឹម​បើក​រថយន្ត​រត់គេច​

, , Leave a comment

​ខេត្តរតនគិរី : យ៉ាងហោចណាស់​មនុស្ស​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ខណៈដែល​អ្នកបើកបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ទល់មុខ​ហាង​ក្លឹប​កម្សាន្ត​ស្រី​ពេជ្រ​១៦៨ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៧៨ ក្នុងភូមិ​ឡា​បូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

 

​ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរ​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឌី​វ រ៉េ​ល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ ចំណែក​ជន​រងរបួស​ធ្ងន់​មានឈ្មោះ រឿន សៀ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​និង​ម្នាក់ទៀត​មានឈ្មោះ ដូ ដៀ ភេទ​ស្រី អាយុ​២២​ឆ្នាំ​។ អ្នក​ទាំង​៣​ជា​ជនជាតិភាគតិច​ទំពួន កម្មករ​ចំការ​ម្រេច មាន​ទីលំនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AJ-6212 មកពី​លិចទៅ​កើត ហើយ​រថយន្ត​បាន​បើក​មកពី​កើតមក​លិច​បញ្ច្រាសទិស​គ្នា មកដល់​ចំណុចកើតហេតុ​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-8917 បាន​បើក​ជែង​រថយន្ត​មួយគ្រឿង​ទៀត បណ្តាលអោយ​ជ្រុល​ចង្កូត​ទៅខាង​ធ្វេ​ង​ដៃ ក៏​បុក​ម៉ូតូ​ចំ​ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​ម៉ូតូ និង​អ្នកជិះ​ខ្ទាត​ដួល​បោក​នឹង​ថ្នល់​តែម្តង​។​

 

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បើក​បាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ រួច​យកទៅ​លាក់ទុក​នៅក្រោយ​ផ្ទះសំណាក់​ម៉េង​លីន មុខ​បន្ទាយ​ទាហាន​វរៈ​៧៩ ហើយ​ចុះ​ពី​រថយន្ត រត់គេចខ្លួន​ពី​ទីនោះ​បាត់​។ តែ​ទោះជា​យ៉ាងណា​ភិនភាគ​រថយន្ត ត្រូវបាន​គេ​ស្គាល់​ថា​មន្ត្រីប៉ូលិស​វរៈ​ព្រំដែន​នៅ​ស្រុក​អូ​រយ៉ា​ដាវ​៕

23-6-2015 23-6-2015 (1) 23-6-2015 (2) 23-6-2015 (3)

 

Leave a Reply

(*) Required, Your email will not be published