ជារៀងរាល់ថ្ងៃអ្នកបានបាត់បង់ទឹកតាមរយៈ ដង្ហើម ញើស ទឹកនោម និងពោះវៀន។ ហើយដើម្បីឲ្យរាងកាយអាចដំណើរការបានយ៉ាងល្អ អ្នកត្រូវបំពេញនូវការផ្គត់ផ្គង់ទឹក ទៅដល់រាងកាយឲ្យបានគ្រប់គ្រាន់។ តើជាមធ្យម មនុស្សពេញវ័យ ដែលមានសុខភាពល្អ រស់នៅក្នុងអាកាសធាតុក្តៅ ត្រូវការទឹកប៉ុន្មានលីត្រ?
វិទ្យាស្ថានវេជ្ជសាស្ត្របានកំណត់ថា ដើម្បីឲ្យការទទួលទានជាតិទឹកគ្រប់គ្រាន់នោះចំពោះបុរសប្រហែល៣លីត្រក្នុងមួយថ្ងៃ។ ចំណែកឯស្ត្រីវិញ២,២លីត្រក្នុងមួយថ្ងៃ៕