មន្ត្រីនគរបាល​ត្រូវ​ជាប់ចោទ​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ប្រាក់ខែ​ចាយ​មិន​គ្រប់ ចេញលក់​គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​សង្គម​

, , Leave a comment

23-6-2015 (1)

​រាជធានី​ភ្នំពេញ : មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ ធ្វើ​ការចាប់​ឃាត់ខ្លួន តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ការចុះ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើ​ត​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក ថ្មី ខណ្ឌ​ច្បារអំពៅ​។​

 

​យោងតាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ត​ត ចាន់​ធី ហៅ អ៊ូ​ក អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ ៣៦៩​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញ ដូរ​ដោយ​ខុសច្បាប់​នូវ​ធាតុ​ញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ប្រ​ព្រឹ​ត្ដ​នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះ ក្អែក កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥​។ ប៉ុន្តែ​នោះ​ន័យ​នោះ​ពុំបាន​បញ្ជាក់ថា បម្រើ​ការងារ​នៅ​អង្គភាព​ណា​នោះទេ​។​

 

​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ អំពៅ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ដ​៕

 23-6-2015 (2) 23-6-2015 (3) 23-6-2015

 

Leave a Reply

(*) Required, Your email will not be published