លោក យុ​ត្ថា​រ៉ា​ឆា​នី នាំ​ស្រីក្មេង​ដើរលេង​ខេត្ត​ព្រះសីហនុ ហើយ​មិន​ឲ្យ​លុយ ត្រូវ​បកអាក្រាត​

, , Leave a comment

22-6-2015

22-6-2015 (1)

​រាជធានី​ភ្នំពេញ : ក្រោយ​ពេលដែល​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ភ្លូកទឹកភ្លូកដី អំពី​ព័ត៌មាន​ដែល “​ច​ន ច័ន្ទ​លក្ខិណា ទទួលបាន​អំណោយ​គ្រឿងអលង្ការ​មួយឈុត​ពី​គូស្នេហ៍​របស់​នាង​ក្រោយ ដោយ​អ្នកខ្លះ​បាន​រិះគន់​មកលើ​នាង​យ៉ាង​ធ្ងន់​។ នៅ​មិន​ឆ្ងាយ​ពីនេះ ក្នុង​បណ្តាញ​សង្គម​ទំនាក់ទំនង​យក្ស​មួយ​របស់ អ្នកស្រី កែវ ច័ន្ទបូរណ៍ បាន​រៀបរាប់​បកអាក្រាត​អតីត​តារា​សម្តែង​លោក យុ​ត្ថា​រ៉ា​ឆា​នី នាំ​ស្រីក្មេង​ដើរលេង​ខេត្ត​ព្រះសីហនុ ហើយ​ហូប​អាហារ​របស់គេ​មិន​ឲ្យ​លុយ​។​

 

​នៅក្នុង​ប្រធានបទ​នេះ​បាន​បង្ហាញថា ៖« ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ឃើញ​គេ​ផ្សាយ​ពត៌មាន ទាក់ទង​នឹង​តារា ច​ន​ច័ន្ទ​លក្ខិណា និង យុ​ទ្ធា​រ៉ា​ឆា​នី ក៏​នឹកឃើញ ដល់​ហេតុការណ៍​ចៃដន្យ​មួយ "​ដែល​ខ្ញុំ​បាន​ជួបប្រទះ ដោយផ្ទាល់​" កាលពី​ខែ​៦ ឆ្នាំ​២០០៦ នៅ​ទឹកជ្រោះ​ក្បាលឆាយ កំពង់សោម ពេល​ខ្ញុំ ទៅលេង ស្រុក​ខ្មែរ​។ កាលនោះ ខ្ញុំ​បាន​នាំ​ញាតិមិត្ត​ច្រើន​នាក់ ទៅលេង​ទឹកជ្រោះ​ក្បាលឆាយ ហើយ​បាន​ជួល​រាន ក្នុង​រោងស្បូវ​មួយ ជិត​កន្លែង​ចត​ឡាន សម្រាក​លេង ទទួលទាន​អាហារ​ខ្មែរ​។

 

​កំពុងតែ​អង្គុយ​យោលអង្រឹង​លេង ស្រាប់​តែមាន​ក្មេងស្រី​អាយុ​ប្រហែល​១០​ឆ្នាំ ជា​កូន​របស់​ម្ចាស់​តូប នាំ​បុរស​ស្រី្ត ស្អាតៗ​ពីររូប មកដល់​រាន​អង្គុយលេង ជាប់​នឹង​រាន​របស់ខ្ញុំ ហើយ​ឃើញ​មនុស្សម្នា ជ្រួលជ្រើម ចោមរោម​អើតអើម ដ​កក​សម្លឹងមើល មិន​ដាក់​ភ្នែក គ្រប់ៗ​គ្នា​។ ភ្លាមនោះ ញាតិ​របស់​ខ្ញំ លាន់មាត់​ឡើង​ថា បុរស​ស្អាត​នោះ ជា​យុ​ទ្ធា​រ៉ា​ឆា​នី តែ​ស្ត្រី​ស្អាត​នោះ មិនមែន​ច​ន​ច័ន្ទ​លក្ខិណា​ទេ​។

 

​មួយសន្ទុះ​ក្រោយមក ឃើញ​ក្មេងស្រី​កូន​របស់​ម្ចាស់​តូប​នោះ លើក​អាហារ​ឆ្ងាញ់ៗ ជាច្រើន​មុខ មកអោយ​បុរស​ស្ត្រី​ស្អាត ទាំង​ពីររូប​។ ខ្ញុំ​ឃើញ​ហើយ បែរមុខ​ចេញ មិន​មាត់​មិន​ស្តី​អ្វី​ទេ ព្រោះ​ជា​រឿង ពេលវេលា ផ្ទាល់ខ្លួន​របស់គេ មិនត្រូវ​មាន យោបល់​អ្វី​ឡើយ ហើយក៏​បិទ​ភ្នែក សម្ងំ​ស្តាប់​ចម្រៀង​ខ្មែរ ដែល​គេ​ចាក់ ពី​តូប​ក្បែរ​នោះ ឮ​គ្រលួច សែន​ពិ​រោះ​ត្រជាក់ចិត្ត​។

 

​មិនដឹងថា ខ្ញុំ​គេង​លើ​អង្រឹង បិទ​ភ្នែក​ស្តាប់​ចម្រៀង ភ្លេចខ្លួន អស់​ប៉ុន្មាន​បទ​ទេ ស្រាប់តែ​ខ្ញុំ​ុ​ឮ ក្មេងស្រី​យំ​ង៉ោង​ឡើង​យ៉ាងខ្លាំង ហើយ​ឮ​សម្លេង​ស្ត្រី​ចាស់ ជេរ​មិន​បណ្តាក់​មាត់ នូវ​ពាក្យ​យ៉ាង​អសុរ​ស ព្រមទាំង​ឮ​សម្លេង ខ្វាប់​។ ខ្ញុំ​ភ្ញាក់​ព្រើត បើកភ្នែក​ឡើង ឃើញ​ម្ចាស់​តូប កំពុង​លើក​រំពាត់​ឬ​ស្សី វាយ​កូនស្រី​របស់ខ្លួន ដោយ​កំសួល​កំហឹង យ៉ាងខ្លាំង​គួរអោយខ្លាច​។ ឃើញ​ក្មេង​រង​កន្ទួល មាន​ឈាម​ហូរ​រឹមៗ​ចេញពី​ស្បែក ដែល​ប៉ោង​ឡើង ធ្វើអោយ​ខ្ញុំ នឹក​ស្រណោះ​ក្នុង​ចិត្ត​យ៉ាងខ្លាំង ស្ទើរ​ស្រក់​ទឹកភ្នែក​ខ្លួនឯង ក៏​ស្ទុះ​ទៅ​ឃាត់ ស្រាប់តែ​គាត់​លើក​រំពាត់ ចង្អុលមុខ​ស្តី ហើយ​អោយ​ខ្ញុំ​ថា ៖

 

– អ៊ី​ឯង​មក​ចេះ​ឃាត់​អី​ដែរ​? មី​មួយ​នេះ (​គាត់​យកដៃ​ចង្អុល​កូនស្រី​របស់គាត់​) វា​បម្រើភ្ញៀវ អោយ​ភ្ញៀវ​រត់​បាត់ មិន​គិតលុយ​។ ភ្ញៀវ​វា​កុំម៉ង់​ម្ហូប អស់​ជាង​១៥​ដុល្លារ អា​លូវ​វា​ឡើង​ឡាន​ទៅ​បាត់ តើ​អោយ​ខ្ញុំ​ទៅយក​លុយ​ពី​ក្បាល​អាណាបាន​? ត្រូវតែ​វ៉ៃ មី​មួយ​នេះ អោយ​វា​រាង​! វា​ធ្វើការ​ព​ព្លី​ព​ព្លើ​ណាស់ មិនចេះ​ទារលុយ​ភ្ញៀវ ពេល​ម៉ែ​វារ​វល់​ក្នុង​ចង្ក្រាន​។​
​កូនស្រី​របស់គាត់ ក៏​ឆ្លើយ​វិញ ទាំង​យំអណ្តឺតអណ្តក់​ថា ៖
– ញ៉ុ​ម​ទារ​គាត់​តើ​ហ៍​ម៉ែ​! តែ​គាត់​ថា ចុះទៅ​លេង​ទឹក​ម៉ា​ភ្លែត បន្តិចទៀត គាត់​យកលុយ​មកអោយ​ហើយ​។ ស្រាប់តែ​ញ៉ុ​ម​ឃើញ​គាត់​ទាំងពីរ ឡើង​ឡាន​ត្រុយ​ទៅ រត់តាម​អត់​ទាន់​។​
– មី​ល្ងង់​! ល្ងង់​ណា​មី​ល្ងង់​!! ល្ងើ​សែន​ល្ងើ ភ្លើ​របៀប​ហ្នឹង បាន​អី​ស៊ី​ថ្ងៃនេះ​??​ហ្អា៎​!!!
​ស្ត្រី​នោះ​ស្រែកជេរ​គំហក​ខ្លាំង​ជាង​មុន ព្រមទាំង​លើក​រំពាត់ ប្រុង​វាយ កូនស្រី​ថែមទៀត​។ ទ្រាំ​មិនបាន ខ្ញុំ​ក៏​យកដៃ ចាប់​រំពាត់ ឃាត់​មិនអោយ​វាយ​ហើយ​ស្តី​តប​វិញ​ថា ៖
– ប្អូនស្រី​ឈប់​វ៉ៃ​កូន​ទៅ បានទេ​? បង​សុំ​ចិត្ត​ប្អូន​ចុះ​!! ចាំ​ខ្ញុំ​ជូន ប្អូនស្រី ២០​ដុល្លារ​!!! (​ខ្ញុ​ុំ​ដក​ប្រាក់​ហុច​ទៅ​គាត់​) ប៉ុន្តែ នេះ​មិនមែន​បាន​ន៌​យ​ថា ខ្ញុំ​ចេញ​ប្រាក់​ថ្លៃ​បាយ អោយ​បុរស​ស្ត្រី​ស្អាត​ពីរ​នាក់​នោះទេ​ណា៎​!! គឺ​ខ្ញុំ ជូន​ប្អូនស្រី $15 សម្រាប់​បំពេញ ការខាតបង់​របស់​ប្អូន ថ្ងៃនេះ អោយ​ស្មើ​ដើម​វិញ​។ ចំណែក $5 ទៀត ខ្ញុំ​ទុកអោយ​ប្អូន ទិញ​ក្រមួន​ក្រឡា និង​ថ្នាំ​បំបាត់​ការឈឺចាប់ អោយ​កូន​លេប ទម្រាំ​ជា​របួស​។ ហើយ​សូម​ឈប់​វ៉ៃ​កូន បញ្ជោះបន្សោក ដោយសារ​ខឹង​អ្នកដទៃ​ប្រព្រឹត្ត​កំហុស ដូច្នេះ​តទៅទៀត ព្រោះ​នាង​ក៏​ជា​ជនរងគ្រោះ ដូច​ប្អូន​អញ្ចឹង​ដែរ គឺ​បម្រើ​អាហារ​បាត់​កម្រៃ ថែមទាំង​ទទួលរង​ទណ្ឌកម្ម​ពី​ម្តាយ ថែម​មួយ​ជាន់​ទៀត ពិតជា​គួរអោយ​ស្រណោះ​ណាស់​!!!

 

​នៅពេល​ស្ត្រី​នោះ​ទទួល​ប្រាក់​ពី​ខ្ញុំ​ហើយ ស្រាប់តែ​គាត់​រលីងរលោង​ទឹកភ្នែក ចាប់​កូនស្រី​លើកឡើង​អោប ទ្រហោ​រយំ​ហ៊ូ ៖
– មី​អូន​អើយ​! អញ​ខឹង​ពេក បាន​អញ​វ៉ៃ​ឯង តែ​អញ​ស្រឡាញ់​ឯង​ទេ ឯង​កុំ​ខឹង​នឹង​ម៉ែ​អី​ណា៎​កូន​!!!
​នៅពេលនោះ អ្នកស្រុក​ឈរ​ចោមរោម មើល​ខ្ញុំ រួច​មើលទៅ ម្តាយកូន​ពីររូប​នោះ រួច​ហើយក៏​រលីងរលោង​ទឹកភ្នែក គ្រវីក្បាល​គ្រប់ៗ​គ្នា​។
​ព្រលប់​សន្ធិយា​ក៏​ឈានចូល​មកដល់ ប៉ុន្តែ​… ខ្ញុំ​ពុំបាន​ឃើញ បុរស​ស្ត្រី​ស្អាត​ពីររូប​នោះ វិល​វិញ​មក​សង​ប្រាក់ ថ្លៃ​អាហារ​របស់ខ្លួន​ឡើយ​។ បន្តិច​មក ខ្ញុំ​ក៏​កូក​ហៅ បងប្អូន​ខ្ញុំ​ទាំងអស់គ្នា លា​ម្ចាស់​តូប ត្រឡប់ទៅផ្ទះ ដោយ​ពាំនាំ ទាំង​អារម្មណ៍ ស្រងូតស្រងាត់​ស្រងោចចិត្ត នឹក​ស្រណោះ​ម្តាយកូន​ពីររូប​នោះ ជាប់​ក្នុង​ដួងចិត្ត មិន​អស់​មិន​ហើយ រហូតមកទល់​សព្វថ្ងៃ​នេះ​…
​ចាប់តាំងពី​ថ្ងៃ​នោះមក ខ្ញុំ​ឈប់​មើល​វិ​ឌី​អូ សម្តែង​របស់ លោក យុ​ទ្ធា​រ៉ា​ឆា​នី ព្រោះ​អោយតែ​ខ្ញុំ​ឃើញ​តារា​នេះ ដង​ណា ខ្ញុំ​តែង​រំដួល​ចិត្ត នឹកឃើញ​ដល់​ក្មេងស្រី​តូច មួយរូប​នោះ​ដង​ហ្នឹង មិនដែល​ខាន ហើយក៏​រលីងរលោង ស្រក់​ទឹកភ្នែក​ម្នាក់ឯង ព្រោះ​ខ្ញុំ​ពុំមាន​សមត្ថភាព ទៅ​ដោះស្រាយ​ជីវិត​ក្នុងសង្គម ប្រសើរ​ជាង​អ្វី ដែល​ខ្ញុំ​បានធ្វើ​រួចហើយ នោះឡើយ​។​

 

​ម្យ៉ាងទៀត រឿង​បុរស​ស្ត្រី​ស្អាត មិនបាន​បង់ប្រាក់ ក៏​អាចមាន ករណី​មូលហេតុ ច្រើន​យើង ដែល​យើង​គួរ​ពិចារណា ៖
១- បុគ្គល​នោះ ប្រហែលជា មានការ​ប្រញាប់​ពេក ទើប​ងើប​ចេញទៅ ភ្លេច​បង់ប្រាក់​?
២- ភរិយា បាន​លេចធ្លោ មកដល់​ទីនោះ​ដែរ ក៏​មិនដឹង​
៣- អ្នកស្រុក​ជា​ញាតិ​ក្បែរ​នោះ ចូល​បន្លំ​ខ្លួន​គិតលុយ​ជំនួស​ម្ចាស់​តូប យកប្រាក់​ហើយ បាត់​ខ្លួន​
៤- មូលហេតុ​ផ្សេងទៀត ដែល​យើង​គិត​មិនបាន​ដល់​

 

​សូម​អាន​រឿង​ខាងលើ ដោយ​ប្រើការ​ពិចារណា ដោយ​បញ្ញា មិនមែន ដោយ​ការប្រើ​អារម្មណ៍​ល្អក់កករ ឬ សេចក្តីស្រឡាញ់​លំអៀង ដើម្បី​វិភាគ​សេចក្តី និង អត្ថន័យ​ក្នុង​ហេតុការណ៍ ដែល​ខ្ញុំ​បាន​ប្រទះ ខាងលើនេះ​។

 

​សូម​អរគុណ​ក្រៃលែង​!!

 

អ្នកស្រី កែវ ច័ន្ទបូរណ៍

 

​ព័ន្ធ​ពាន់​នឹង​ការ​បកអាក្រាត​រឿងអាស្រូវ​នេះ នៅ​មិនទាន់មាន​ការបកស្រាយ​ពី​លោក យុ​ត្ថា​រ៉ា ឆា​នី នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា​។ ជុំវិញ​ករណីនេះ​សារព័ត៌​មានកំណើត​ថ្មី រង់ចាំ​ទទួល​ការបកស្រាយ​របស់លោក យុ​ត្ថា​រ៉ា ឆា​នី​៕

22-6-2015

 

 

Leave a Reply

(*) Required, Your email will not be published