ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃ២១ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ពានបេឡេ១កន្លែងមានទំហំទទឹង៤ម និងបណ្ដោយប្រវែង ១៥ម ចំណាយ ទឹកប្រាក់អស់ចំនួន៧ម៉ឺនដុល្លារ ជាអំណោយ របស់លោកអភិបាលខេត្តកំពង់ចាម និងលោកស្រី
បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។
ក្នុងឧកាសនោះបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយនិងឃុំទ្រានស្រុកកំពង់សៀមខេត្តកំពង់ចាម ក៏ បានថ្លែងនូវ អំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោក លន់ លឹមថៃ និងលោកស្រី ដែលបានជួយជ្រោមជ្រែង ដើម្បីសម្រួលដល់ ការធ្វើដំណើរឆ្លងកាត់ របស់ពួក គាត់ ពីព្រោះថា តាំងពីជំនាន់ដើមមកប្រជាពលរដ្ឋនៅទីនេះ ពុំដែលមានស្ពានដែល ធំធ្វើដំណើរ ឆ្លងកាត់យ៉ាងដូច្នេះទេ ៕ ដោយ ស្រស់ រុះរោយ