សមត្ថកិច្ចនគរបាល បង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ជាង៥០គីឡូក្រាម និងមេខ្លោងបីនាក់

, , Leave a comment

Hong-0948

ភ្នំពេញ ៖នារសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៥ លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការ រងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានបញ្ជាក់នៅក្នុង សន្និសីទកាសែតស្តីពីករណី

បង្ក្រាបគ្រឿងញៀនដ៏ធំ ដែលជាលទ្ធផលនៃប្រតិបត្តិការ របស់នគរបាលនៃមន្ទីរប្រឆាំងគ្រឿង ញៀន ក្រោមការសហការពីព្រះរាជអាជ្ញា ក្នុងការបង្ក្រាបបទល្មើសជួញដូញគ្រឿងញៀន និង ការកែច្នៃគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅគោលដៅ ៤ កន្លែង ក្នុងរាជធានី ភ្នំពេញ។

 

លោកឧត្តសេនីយ៍ឯក ម៉ក ជិតូ បានមានប្រសាសន៍ថា កន្លងមកយើងបានបើកយុទ្ធនាការ ស្រាវ ជ្រាវករណីជួញដូរគ្រឿងញៀនធំមួយបានន័យថា គេមានរចនាសម្ព័ន្ធពីក្រៅប្រ ទេសចូល មកក្នុង ប្រទេស ហើយបានប្រើប្រាស់មន្ត្រីជំនាញស្រាវជ្រាវរហូតដល់ថ្ងៃទី១៦ និងថ្ងៃ ១៧ ខែមិថុនា ឆ្នាំ២០១៥ យើងបានកំណត់ថា ត្រូវបំបែកសំណុំរឿង។ លោកឧត្តមសេនីយ៍ បន្តថា ពេលនោះ កម្លាំងបានចាប់ឃាត់ជនសង្ស័យ៣នាក់ នៅលើគោលដៅចំនួន៥ និងដកហូត បានគ្រឿងញៀន ជាង៥០គីឡូក្រាមនិងវត្ថុតាងមួយចំនួនរួមសំភារៈសំរាប់ច្នៃផងដែរ។ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងបន្ដទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាខ្លោងផងដែរ នៅខេត្ដស្ទឹងត្រែង ។ ថ្នាំញៀន ជិត៥៥គីឡូ ក្រាម ដែលត្រូវបង្ក្រាបនិងដកហូតនៅពេល នេះ គិតជាទឹកប្រាក់ជិត ៣លានដុល្លារ សហរដ្ឋអាមេរិក ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះគឺ ឈ្មោះ ផល ណាវី ហៅប៉េប៉េ ជាប្រពន្ធរបស់មេក្លោងដែលពេលនេះកម្លាំងយើងកំពុងនាំខ្លួនពីខេត្តស្ទឹងត្រែងមកភ្នំពេញ។ ឈ្មោះ លី យ៉ុង និងឈ្មោះ តឹង ធីងពីង អ្នកទាំង២នាក់នេះជាអ្នកបច្ចេកទេសមកពីប្រទេសចិន។ បើតាម លោកម៉ក់ ជីតូ ក្រុមសមត្ថកិច្ច បាននឹងកំពុងសហការជាមួយប្រទេសជិតខាង ដើម្បីតាម ចាប់ មេខ្លោង ដែលកំពុងរត់ គេចខ្លួន ៕ ដោយ ស្រស់ រុះរោយ

CH-01154 CH-01150

 

Leave a Reply

(*) Required, Your email will not be published