តារាវ័យក្មេងសម្លេងស្រទន់ កាយវិកាទន់ភ្លន់ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតគួរឱ្យបេតីនៃបុរសផងទាំងពួង កញ្ញា ពេជ្រ បានបង្ហោះសារសារស័ព្ទពីក្តីប្រាថ្នា ដែលដក់ជាប់ក្នុងអារម្មណ៍របស់តារាកំពុងពេញវ័យក្រមុំដូចផ្កាក្រពុំ ២១ឆ្នាំរូបនេះ។ ប្រិយមិត្ត ឬអ្នកគាំទ្ររបស់កញ្ញា ប្រហែលជាចង់ណាស់ ហើយថា តើតារាសម្តែងដែលកំពុងប្រជែងយកភាពល្បីលើវិថីសិល្បៈរូបនេះ បានមានក្តីស្រមៃចង់បានអ្វី បើសព្វថ្ងៃនាងរថយន្តទំនើបប្រើ និងជាម្ចាស់ហាងសាឡនមួយដែលមានឈ្មោះថា នីតាសាឡាន ទៅហើយនោះ?
តើអ្វីទៅជាអ្វីក្តីប្រាថ្នា របស់បុប្ជាខេត្តកំពង់ចាមរូបនេះ?
គួររលឹកផងដែរថា កញ្ញា ពេជ្រ ម៉ូនីតា ជាតារាវ័យក្មេងមួយរូប ដែលប្រិយមិត្តមួយចំនួនធ្លាប់បានឃើញជាច្រើនមកហើយ តាមរយៈខារ៉ាអូខេ របស់ផលិតកម្មធំ ដូចជា ផលិតកម្ម សាន់ដេ ផលិតថោន ក៏ដូចជាផលិតកម្មរស្មីហង្សមាស ក្នុងនោះ មានដូចជាបទ “ហ៊ាចេះតែចោទ” ដែលច្រៀងដោយកញ្ញ លីនដា បទ ថ្ងៃ Valentine’s day …..ជាដើម ព្រមទាំងនៅក្នុងខ្សែភាពយន្តមួយចំនួនដូចជា មនុស្សចិត្តបុណ្យ មនុស្សចិត្តបាប -ល-។ ដូច្នេះ ទាំងភាពហ៊ឺហា មុខរបរ និងកិត្តិយស គឺកញ្ញាមានរួចអស់ទៅហើយ តែចិត្តមនុស្សលោកពិតជាមិនស្គាល់នោះឡើយ បើអញ្ចឹងតើអ្វីជាក្តីស្រមៃរបស់របស់តារាសម្តែងសាច់សខ្ចីរូបនេះ?
ដោយស្ថិតក្នុងរង្វង់ជាគ្រួសារជាអ្នកជំនួញ ធ្វើឱ្យចិត្តគំនិតរបស់នាងគិតផ្នក់ឡើងតែរឿងជំនួញ ម្លោះហើយបើទោះបីជានាងមានហាងសាឡនមួយទៅហើយនោះ ក៏តារាសម្តែងវ័យ ២១ឆ្នាំរូបនេះ នៅតែចង់ពង្រីក និងបើកអាជីកម្មថ្មីជាបន្តបន្ទាប់ ដោយកាលពីប៉ុន្មានថ្ងៃមុននាងបានបញ្ចេញសារតាមរយៈប្រព័ន្ធទំនាក់ទំនង Facebook ថា៖ គិតៗទៅចង់រកស៊ី ផ្នែកលក់គ្រឿងក្រអូបម៉េចទេ តែអត់មានដើមទុន បើក្នុងសមាជិកគ្រួសារស្រឡាញ់ផ្នែកនេះដែរ ប្រាកដជាល្អ ទោះបីចំណេញតិចតួចក៏សប្បាយចិត្ត…..។ ទាំងនេះ ជាពាក្យសារស័ព្ទស្តែងចេញពីបំណង នៃក្តីស្រមៃរបស់នាងដែលពុំទាន់បានសម្រេច។
ជួបជាមួយនាង ម៉ូនីតា ថ្មីៗនេះ ពេលយើងសួរពីក្តីបំណងនាងពេលខាងមុខ នាងក៏បាននិយាយពីក្តីស្រមៃក្នុងការបើកហាងលក់គ្រឿងក្រអូប ដោយនាងបានបញ្ជាក់ពីបញ្ហា គឺត្រង់ថា មិនទន់មានដើមទុនគ្រប់គ្រាន់ ម្យ៉ាងទៀត សមាជិកក្នុងក្រុមគ្រួសារ ជាពិសេសប៉ាម៉ាក់របស់នាងមិនស្រឡាញ់អាជីវកម្មនេះឡើយ ប្រហែលជាពួកគាត់យល់ថា មុខរបរនេះ វាប្រឈមមុខនឹងការខាតបង់ច្រើនពេក ៕