ខេត្តកំពង់ចាម : កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម គម្រោងអភិវឌ្ឍន៍ហេដ្ឋារេចនាសម្ព័ន្ធមូលដ្ឋាន(មូលនិធិឃុំ សង្កាត់) ចំនួន២ឃុំមាន
២គម្រោងបានដាក់ឲ្យដេញថ្លៃ ដោយមានលោក អ៊ុំ ប៉ុណ្ណាការ នាយករងទីចាត់ការ ផែនការ វិនិយោគ ខេត្តកំពង់ចាម ជាអធិបតី រួមជ មួយ លោកមេឃុំទាំង២ជាម្ចាស់លទ្ធកម្ម ដោយទទួល ការរិះគន់ថា ជាការដេញ ថ្លៃ របៀបចងមុងពុករលួយ គ្មានតម្លាភាព។
សេចក្តីរាយការណ៍បានអោយដឹងថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារេចនា សម្ព័ន្ធមូលដ្ឋាន (មូលនិធិឃុំ សង្កាត់) នៅសាលាឃុំមានស្រុកព្រៃឈ ដែលមាន គម្រោងផ្លូវចំនួន២ខ្សែគឺទី១ ខ្សែ ផ្លូវ នៅឃុំក្រូច ដែលមានប្រវែង ជាង២គីឡូម៉ែត្រ ត្រូវដាក់ឲ្យដេញថ្លៃឃុំក្រូចទឹកប្រាក់ប៉ាន់ស្មាន ចំនួន ៥២ ៨៦០ ៧៣០ រៀល ដែល ការដេញថ្លៃ មិនតម្លាភាព គឺត្រូវរ៉ូវគ្នា ដេញធ្លាក់មកត្រឹម តម្លៃ ៥១ ៥០០ ០០០ រៀល គឺដេញចុះ ជាង១លានរៀល។ គម្រោងនៅឃុំមៀន ដាក់ទឹកប្រាក់ ប៉ាន់ស្មាន ចំនួន ៩៣ ៨៦០ ៧៣០ រៀល ដែលដេញថ្លៃមិនតម្លាភាព គឺត្រូវរ៉ូវគ្នា ដេញធ្លាក់មក ត្រឹម ក្នុងតម្លៃ ៩២ ៤៦៦ ០០០ រៀល គឺដេញ ចុះជាង ១លានរៀល ហើយអ្នកដេញថ្លៃ បានគឺ ឈ្មោះ ហង្ស សុខគា ជាមេបញ្ជាការសឹករងស្រុកព្រៃឈរ ជាកងកម្លាំងប្រដាប់អាវុធ ដែលខុស និតិវិធីដេញថ្លៃ ដែលអ្នកដេញថ្លៃគឺជាប្រជាពលរដ្ឋមិនមែនជាមន្ត្រីរាជការ។
សេចក្តីរាយការណ៏ខាងលើនេះ ត្រូវបានគេមើលឃើញថា មានការឃុបឃិតគ្នាជា ប្រព័ន្ធ ព្រោះ នៅពេលដាក់ឲ្យដេញថ្លៃក្រុមអ្នកដេញថ្លៃជាក្រុម ដែលជាបក្ខពួកតែមួយ មានគ្នា៣ ទៅ៤នាក់ បុណ្ណោះ ដែលអនុញ្ញាតិ ឲ្យយកប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃ។ ចំពោះអ្នកដែលចង់ចូលរួមដេញថ្លៃ ជាច្រើន នាក់ទៀត មិនត្រូវគេអនុញ្ញាតិ ឲ្យយក ប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃឡើយ។ ហើយនៅក្នុងទីដេញថ្លៃ មានជើងកាងជាមេបោះទឹកតែ បានចាប់រុញច្រានអ្នកផ្សេងទៀត ដែលមានបំណងដេញថ្លៃគឺរុញច្រាន ចេញទៅខាង ក្រៅ ដើម្បីមិនអោយចូលរួមដាក់ប៊ីតដេញថ្លៃ ហើយការរុញច្រាននោះនៅមុខគណះកម្មការ ដេញថ្លៃដែលមានលោក អ៊ុំ ប៉ុណ្ណាការ នាយករង ទីចាត់ការផែនការវិនិយោគ ខេត្តកំពង់ចាម ជាអធិបតី នៃពិធីដេញថ្លៃដែលគេហៅថាពីធី ដេញថ្លៃ ដេញគ្មានភាព យុត្តិធម៌ក្រោមក្រសែភ្នែក លោក អ៊ុំ ប៉ុណ្ណាការ នាយករងទីចាត់ការ ផែនការ វិនិយោគ ខេត្តកំពង់ចាម។ ហើយទង្វើរបស់អ្នកដេញថ្លៃ ធ្វើដូច្នោះគេមិនដឹងថា តើលោក គណៈ កម្មការបានដឹងដែរឬធ្វើមិនដឹងនោះទេ? ដូច្នេះបើប្រៀបធៀបគម្រោងដេញដោយមាន ការប្រកួត ប្រជែងវាខុសគ្នាឆ្ងាយណាស់ជាមួយ និងគម្រោងដែលដេញថ្លៃមាន ការឃុបឃិតគ្នានោះ ហើយប្រការនេះ ធ្វើ ឲ្យបាត់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១២មិថុនា នេះការដេញថ្លៃផ្លូវ នៅឃុំមេព្រឹង ស្រុកបាធាយ ខេត្តកំពង់ចាមគម្រោងដែលដាក់ដេញថ្លៃជាង៤០លានរៀលដេញបាននៅត្រឹមជាង១៥លានរៀល នេះគឺដេញចុះជិតពាក់កណ្តាល នៃតំលៃប៉ាន់ស្មានពិត ជាល្អមែនដោយ មិនមាន ការរុញច្រាន នោះទេ។
សេចក្តីរាយការណ៍ខាងលើ បានលើកជាសំណួរថា តើលោក អ៊ុំ ប៉ុណ្ណាការ នាយករងទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ចាម ជាអធិបតី នៃពិធីដេញថ្លៃ តើមានការ ពាក់ពន្ឋ័ នឹងការដេញថ្លៃ ពោរពេញនូវភាពមិនប្រក្រតីខាងលើនោះក្នុងកម្រិតណា ? ព្រោះពេលដាក់ប៊ីតដេញថ្លៃ មានការ រុញច្រានគ្នារញ៉េរញ៉ៃ មិនអោយដាក់ប៊ីតនៅនឹង មុខ លោកមិនមានវិធានការហាមឃាត់។ ហើយ នៅ ពេលឃើញលទ្ឋផលតម្លៃដេញ ថ្លៃ ចុះតិចតួច មិនពិចារណា ថាតើការដេញថ្លៃ នោះ វា សុក្រិតអត់? ហេតុដូចម្តេច ឈ្មោះអ្នកដេញថ្លៃបាន គម្រោងនៅឃុំមៀនឈ្មោះ ហង្ស សុខគា ជាមេបញ្ជាការ សឹករងស្រុកព្រៃឈរ គឺជាកងកម្លាំងប្រដាប់អាវុធ អាចឈរឈ្មោះដេញថ្លៃបាន? ព្រោះគាត់ មិនមែន ជាប្រជាពលរដ្ឋគឺជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
ពាក់ពន្ឋ័ទៅនឹងការរិះគន់ខាងលើកំណើតថ្មីមិនអាចស្វែងរកការបំភ្លឺ ពីលោក អ៊ុំ ប៉ុណ្ណាការ នាយក រងទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម ជាអធិបតី នៃពិធី ដេញថ្លៃបាននៅឡើយទេ៕
ធ្លាយ (វីដែអូ) ដេញថ្លៃផ្លូវចុងមុង នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារេចនាសម្ព័ន្ធមូលដ្ឋាន (មូលនិធិឃុំ សង្កាត់)នៅ សាលាឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
Posted by កវី ស្នេហ៍ពិត on Monday, June 15, 2015