បុគ្គលិក EBC ៦នាក់ តុលាការខេត្តតាកែវសម្រេចឃុំខ្លួនពីបទឆបោក ខណៈម្នាក់ទៀត ដាក់នៅដាក់នៅក្រោមការត្រួតពិនិត្យ

, , Leave a comment

CH-00766

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨មិថុនា ឆ្នាំ២០១៥ជនសង្ស័យជាបុគ្គលិក EBC ចំនួន៦នាក់ក្នុងចំណោមបក្សពួក៧នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវសម្រេច

ចេញ ដីកាឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទប៉ុនប៉ងឆបោក បន្ទាប់ពីពួកគេត្រូវបាន សមត្ថកិច្ចនគរបាលខេត្តតាកែវ បានចាប់បញ្ជូនបុគ្គលិកក្រុមហ៊ុន EBC (Empire Big Capital Limited) ចំនួន៧នាក់ ទៅកាន់ សាលាដំបូងខេត្តតាកែវ ក្រោយបញ្ចប់ការ សួរនាំ ពាក់ព័ន្ធរឿង ឆបោកប្រជាពលរដ្ឋ តាមរយ:ការដាក់លុយបញ្ញើនៅធនាគារ ជាថ្នូរបានការប្រាក់ខ្ពស់។

 

គួររំលឹកថាកាលពី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះជនសង្ស័យប្រុសស្រីចំនួន៧នាក់ និងរថយន្ត៣គ្រឿង ជាបុគ្គលិកក្រុមហ៊ុន EBC (Empire Big Capital Limited) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ក្រោយដើរឃោសនាឱ្យប្រជាពលរដ្ឋដាក់ប្រាក់បញ្ញើនៅក្នុងក្រុមហ៊ុនរបស់គេជា ថ្នូរ  នឹងការផ្តល់ការប្រាក់ខ្ពស់ដែល ទង្វើទាំងនេះ ជារឿងឆបោកទាំងស្រុងព្រោះក្រុមហ៊ុននេះមិន ទាន់ មានច្បាប់ទម្លាប់ នៅឡើយទេ។ ជនសង្ស័យ ចំនួន ០៧នាក់ ជាប់ព័ន្ធនឹងករណី ឆបោកខាងលើ នេះរួមមាន ១/ឈ្មោះ ញ៉ិ រីនៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ផ្លូវ វ៉េងស្រេង ស្ថិត ក្នុងបូរីពិភពថ្មីខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២/ឈ្មោះ ឡាយ លន់ ភេទប្រុស អាយុ ៤៦ឆ្នាំ មាន ទីលំនៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ៣/ឈ្មោះ យ៉ែន សុខលីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។៤/ឈ្មោះ ស៊ិន កុសល ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ៥/.ឈ្មោះ សៅ សេងហួរ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ៦/ឈ្មោះ ស៊ាង ស្រី ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំ នៅផ្តុំ ផ្សារ ត្រពាំងថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៧/ឈ្មោះ ទេព សៅ ភេទប្រុស អាយុ ៦៦ឆ្នាំ មានទី លំនៅភូមិទួលសុព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលពួក គេបានអះអាងថា ខ្លួនជា បុគ្គលិករបស់ អង្គការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍៕ ស្រស់ និកា

 

Leave a Reply

(*) Required, Your email will not be published