មានរឿងជាច្រើនដែលយើងធ្វើជារៀងរាល់ថ្ងៃដើម្បីអាចបង្រៀនដល់កូនរបស់យើងដូចជាកិច្ចការសាមញ្ញនៃការរៀនប្រើគ្រឿងប្រដាប់ប្រើប្រាស់សម្រាប់ញុំាបាយរឺក៏រៀនចាក់ទឹកដោះគោចូលក្នុងកែវឬមួយក៏ចងខ្សែស្បែកជើង។ សម្រាប់ក្មេងធំវាអាចជាការរៀនជិះកង់ជាដើម។
កំឡុងពេលនៃការព្យាយាមនិងការបរាជ័យដែលនៅតែកំពុងបន្តវាមិនអាចជៀសផុតទេដែលនៅចំណុចណាមួយក្មេងប្រហែលជាចង់បោះបង់ចោល។ ហើយនៅខណៈពេលនោះឪពុកម្តាយតែងតែចូលមកហើយនិយាយថា«ព្យាយាម! ព្យាយាមវាម្តងទៀត» តែទោះជាយ៉ាងណាក៏ដោយ Kelly Rudolph បាននិយាយថាមាននូវវិធីដ៏ប្រសើរមួយនៃការនិយាយពាក្យនេះគឺអ្នកត្រូវប្រើពាក្យថា «អនុវត្តន៏» ជំនួសអោយពាក្យថា «ព្យាយាម» វិញ។ Rudolph បាននិយាយទៀតថាពាក្យព្យាយាមវាបញ្ជាក់ពីការបរាជ័យរឺក៏ផ្តល់នូវភាពមិនសូវសំខាន់ដែលពោរពេញដោយមន្ទិល។ នាងបានបន្ថែមទៀតថាវាបញ្ជាក់ពីការសង្ស័យថាតើអ្វីនឹងកើតឡើងជំនួសអោយការមាននូវគោលបំណងជាក់លាក់នៃភាពជោគជ័យ។
រីឯពាក្យអនុវត្តន៏បញ្ជាក់អាកប្បកិរិយាដែលអាចធ្វើបានហើយវាជំរុញនូវការរីកចំរើនជាជាងគ្រាន់តែឃើញនូវអ្វីធម្មតាៗដែលនឹងកើតឡើងបន្ទាប់។ ពាក្យ«ព្យាយាម» គឺជាពាក្យដែលយើងប្រើនៅពេលយើងមិនរំពឹងនូវភាពជោគជ័យឬមិនចង់ធ្វើអ្វីមួយ នេះបើតាមសម្តីរបស់ Rudolph។ នាងថែមទាំងផ្តល់នូវការណែនាំអោយជំនួសពាក្យ«ព្យាយាម» ដោយពាក្យដែលបង្ហាញពីសកម្មភាពដូចជា«ធ្វើវាឡើង» ឬក៏ «ពិនិត្យវាឡើង» ពីព្រោះពាក្យទាំងនេះមិនមានបង្កប់នូវចំនុចអវិជ្ជមានដូចពាក្យ«ព្យាយាម»ឡើយ។ ហើយនៅពេលដែលកូនរបស់អ្នកនិយាយថាគេមិនអាចធ្វើអ្វីមួយបាន កុំនិយាយថា «ព្យាយាមអោយខ្លាំងជាងនេះ» តែត្រូវនិយាយថា «អនុវត្តន៏ថែមទៀត» ជំនួសវិញ៕