ដើម្បីថែរក្សាដើមទ្រូងឲ្យនៅស្រស់ស្អាតបានយូរអង្វែងនោះ មានមិត្តនារីជាច្រើនបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា ប្រើគ្រប់វិធី ដូចជាការហាត់ប្រាណ ធ្វើម៉ាស្សា និងកែសម្ផស្សជាដើម ប៉ុន្តែដំបូន្មានអ្នកឯកទេសផ្នែកសម្ផស្ស តាមវេជ្ជសាស្ត្រទាំងនោះបានឲ្យដឹងថា ទម្លាប់មិនល្អខ្លះ នៃការរស់នៅប្រចាំថ្ងៃបានបណ្តាលឲ្យដើមទ្រូងបាត់បង់ភាពស្រស់ស្អាតបាន។ ប្រសិនបើអ្នកចង់ឲ្យដើមទ្រូងខ្លួនឲ្យរក្សាបាននូវភាពស្រស់ស្អាតបានយូរអង្វែងនោះ សូមពិនិត្យមើលខ្លឹមសារដូចតទៅនេះ៖
១.ការប្រើប្រាស់ឱសថមិនត្រឹមត្រូវ
ការប្រើថ្នាំការពារមិនឲ្យមានកូន ដើម្បីកម្ចាត់មុន ឬការប្រើប្រាស់ថ្នាំការពារមិនឲ្យមានកូនសម្រាប់ធ្វើឲ្យសុដន់ឡើងក្រពុំនោះ គឺពុំត្រឹមត្រូវឡើយ ព្រោះសមាសធាតុផ្សំដ៏សំខាន់របស់ថ្នាំការពារមិនឲ្យមានកូន រួមមានជាតិអ័រម៉ូនញី និងអ័រម៉ូនទឹកដោះ។ ដូច្នេះ បើប្រើប្រាស់ជាយូរអង្វែង គឺធ្វើឲ្យរដូវមកមិនទៀតទាត់ ហើយបានត្រឹមតែឲ្យសុដន់កាន់តែតូចទៅៗប៉ុណ្ណោះ។
២.ពុំទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់
ការពុំទទួលខ្លាញ់ ឬសាច់គឺជាវិធីសម្រាប់សម្រកទម្ងន់ ដែលប្រហែលជាអាចធ្វើឲ្យដើមទ្រូងរបស់អ្នករួមតូចផងដែរ។ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និងសារជាតិខ្លាញ់ រួមមានប្រភេទស៊ុត ត្រីសាច់ លាយខ្លាញ់ តិចតួច សណ្តែកដី និងប្រភេទសណ្តែកគ្រប់មុខ ទើបធ្វើឲ្យសុដន់របស់អ្នកឡើងក្រពុំ។
៣.ប្រើអាវទ្រនាប់មិនត្រឹមត្រូវ
មានស្ត្រីជាច្រើន ពេលទិញអាវទ្រនាប់ម្តងៗ គឺពុំពាក់សាកមើលឡើយ។ តាមពិតលេខអាវទ្រនាប់ ដែលតូចជាងសុដន់ គឺអាចជះឥទ្ធិពលអាក្រក់ដល់ការរីកធំលូតលាស់នៃសុដន់។ ម្យ៉ាងទៀតការពារពាក់អាវទ្រនាប់លេខធំជាងសុដន់ យូរៗទៅក៏អាចបណ្តាលឲ្យសុដន់យារធ្លាក់។ តាមរយៈនៃការផ្លាស់ប្តូរវៃ និងមុនពេលរៀបការ ក្រោយពេលរៀបការ ឬមុនពេល ឬក្រោយពេលមានគភ៌ គឺទំហំសុដន់របស់ស្ត្រីមានការប្រែប្រួល។ ដូច្នេះ មិននឹងទិញអាវទ្រនាប់ ត្រូវជ្រើសរើសរកទំហំខ្នាតឲ្យបានត្រឹមត្រូវ និងពាក្យសាកល្បងមើលសិនទើបមិនខាតបង់ប្រាក់ឥតប្រយោជន៍។
ម្យ៉ាងទៀត ក្នុងពេលពាក់អាវទ្រនាប់ គឺពុំមែនពាក្យឲ្យរួចតែពីដៃនោះឡើយ។ អ្នកត្រូវទាញខោអាវទ្រនាប់ឲ្យបានត្រឹមត្រូវ និងញាត់សុដន់ទាំងមូលចូលក្នុងអាវទ្រនាប់ឲ្យបានណែនល្អ ទើបសុដន់របស់អ្នករីកធំធាត់ល្អ។
៤.ការធ្វើចលនារាងកាយផ្សេងៗ
ការហាត់ប្រាណ ឬការលេងកីឡា ឲ្យសមស្រប គឺអាចជួយឲ្យសុដន់កាន់តែមានសោភ័ណភាព។ ប៉ុន្តែការហាត់ប្រាណ ឬការលេងកីឡាហួសកម្រិតពេក ដែលពុំបានយកចិត្តទុកដាក់ក្នុងការពារពាក់អាវទ្រនាប់ គឺអាចបំផ្លាញសុដន់ទៅវិញទេ។ មានអ្នកខ្លះ នៅពេលហាត់ប្រាណ ឬលេងកីឡាម្តងៗ តែងមានអារម្មណ៍ថា អាវទ្រនាប់ជាឧបសគ្គ ដូច្នេះពុំពាក់អាវទ្រនាប់ឡើយនៅពេលហាត់ប្រាណ។ ធ្វើបែបនេះ អាចធ្វើឲ្យសុដន់ខូចទ្រង់ទ្រាយ ជាពិសេសពេលរត់ និងពេលលោតអន្ទាក់ ដែលពុំបានពាក់អាវទ្រនាប់អាចធ្វើឲ្យសុដន់ធ្លាក់យារ។
៥.ម៉ាស្សាខុសក្បួនខ្នាត
ការធ្វើម៉ាស្សា អាចជំរុញឲ្យសុដន់ពេញក្រពុំល្អ ប៉ុន្តែប្រសិនបើចេះតែច្របាច់តាមទំនើងចិត្ត ឬក៏ច្របាច់ សម្រូតចុះក្រោម គឺមានតែធ្វើឲ្យសុដន់កាន់តែតូចទៅៗប៉ុណ្ណោះ។ ដូច្នេះ ការធ្វើម៉ាស្សាសុដន់ដ៏ត្រឹមត្រូវ គឺត្រូវលាបប្រេងនៅលើសុដន់ជាមុនសិន បន្ទាប់ត្រូវប្រើបាតដៃរុញច្រានថ្នមៗទៅផ្នែកខាងលើជុំវិញសុដន់៕