ខេត្តរតនគិរី៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីមួយគ្រឿងបានបើកជែងរថយន្តមួយ គ្រឿង ផ្សេងទៀត បណ្តាលឲ្យជ្រុលរេចូលផ្លូវម្ខាងទៀត ធ្លាក់ជង្ហុកជាប់ផុង លេចចេញ គល់ឈើ
គ្រញូង ពេញទ្រង់តែម្តង ដែលក្រុមឈ្មួញ លួចបន្លំបង្កប់ ជាមួយ អាចម៍ដី។
ហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៥ នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តដឹកឈើក្រញូង ខាងលើម៉ាកហ៊ីយ៉ានដាយ ចំណុះ ១តោនកន្លះ ព៌ណសពាក់ស្លាកភ្នំពេញ 3A9999 លួចបន្លំដឹកគល់ឈើប្រណីតនេះដែលជា ប្រភេទ រថយន្តដឹកដីតែងតែចរាចរណ៍ឆ្លងកាត់ក្រុងបានលុង ស្ទើររៀងរាល់ថ្ងៃនោះ គឺជារបស់ ឈ្មួញជួញ គ្រញូងដុះស្លែដែលគេស្គាល់ ជាសាច់ញាតិមន្រ្តីប៉េអឹមថ្នាក់ធំ ម្នាក់ក្នុង ខេត្តរតនគិរី ដែលមិនមាន អ្នកណាហ៊ានប៉ះពាល់ទេ៕ ដោយ ស្រស់ និកា