បុរសឈ្មោះ រិន រ៉ាវុឌ្ឍ មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការត្រូវ តុលាការខេត្ដស្ទឹងត្រែងដោះលែង

, , Leave a comment

11292626_1006153939408734_1270522807_n

ខេត្ដស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៥  សាលា ដំបូងខេត្ដស្ទឹងត្រែង បានសម្រេចដោះលែង បុរសឈ្មោះ រិន រ៉ាវុឌ្ឍន៍ ជាប្រធានផ្នែក បច្ចេកទេសនៃ មន្ទីរ

សុខាភិបាលខេត្តស្ទឹងត្រែង នឹងជាអ្នកទទួលខុសត្រូវមន្ទីពេទ្យឯកជនយីហោ " ស្ទឹងត្រែង សេកុង " ក្រោយ ពីកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តឃាត់ខ្លួនបញ្ជូន ទៅ តុលាការកាលពីព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៥ ជ្រកក្រោមស្លាកអនុញ្ញាតិឱ្យនៅក្រៅឃុំដោយដាក់ឱ្យ ត្រួតពិនិត្យតាមផ្លូវតុលាការនឹងត្រូវមកបង្ហាញមុខរៀងរាល់១៥ថ្ងៃម្ដង នៅអធិការរដ្ឋានក្រុងស្ទឹងត្រែង។

 

គួររំលឹកផងដែរថា កាលពីដើមខែមិថុនា ឆ្នាំ២០១៥ នេះស្ត្រីរងគ្រោះឈ្មោះសៅ ផល្លី អាយុ៣០ឆ្នាំ ត្រូវ បានបងស្រីនាំមកយកកូនចេញ នៅមន្ទីរពេទ្យឯកជន មួយមានយីហោ " ស្ទឹងត្រែងសេកុង " ស្ថិតក្នុង ភូមិ ព្រែកសង្កាត់ ក្រុងស្ទឹងត្រែងគ្រប់គ្រងដោយពេទ្យជនជាតិចិន ឈឈ្មោះដោយមន្ត្រីមន្ទីរ សុខាភិបាល ម្នាក់ ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ក្រោយពីជនជាតិចិនគ្មានជំនាញ រម្លូតកូនមិនបានសម្រេច និងបង្កអោយមាន ការ ប៉ះ ពាល់ សុខភាពធ្ងន់ធ្ងរ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឈានដល់បាត់បង់ជីវិតនោះ គ្រូពេទ្យ ចិនបានរត់គេចខ្លួនបាត់ត្រូវបាន ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ចេញជាសំណងចំនួន៦០០០ដុល្លា និងបាន អោយបង ប្អូនជនរងគ្រោះ ដកពាក្យបណ្តឹងចេញ ដើម្បីអោយរួចផុតពីការចោទប្រកាន់។

 

បើតាមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរូស៊ី)នៅភ្នំពេញបានប្រាប់ថា ស្បូនជនរងគ្រោះ បានរហែកធ្លាយយ៉ាងខ្លាំងដោយសារតែពេទ្យ ដែលបូមយកកូនចេញនោះ គ្មានបច្ចេកទេសក្នុងការរំលូត ទើបជាហេតុបង្កអោយស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។

ប្រភពខាងលើ បានបន្តអោយដឹងទៀតថា ទោះជាបានដកពាក្យបណ្តឹង និងជូនសំណង ទៅជនរងគ្រោះ ក៏ដោយតាមផ្លូវតុលាការមន្ត្រីមន្ទីរសុខាភិបាលម្នាក់នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកសាក សួរនិងបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការហើយ រហូតមកដល់រសៀលថ្ងៃទី១៨ នេះសាលា ដំបូងខេត្ដស្ទឹងត្រែង បានសម្រេចដោះលែង បុរសឈ្មោះ រិន រ៉ាវុឌ្ឍន៍ ជាប្រធានផ្នែក បច្ចេកទេស មន្ទី សុខាភិបាល ខេត្តស្ទឹងត្រែងនឹងជាអ្នកទទួលខុសត្រូវមន្ទីពេទ្យឯកជន យីហោ " ស្ទឹងត្រែងសេកុង " មាន ទីតាំងក្នុងក្រុងស្ទឹងត្រែងដែលរង ការចោទពីបទពន្លូតកូនខុសបច្ចេកទេសបង្កឱ្យមនុស្សស្លាប់ ស្ថិតនៅក្រៅ ឃុំ ដោយដាក់ឱ្យ ត្រួតពិនិត្យតាមផ្លូវតុលាការ នឹងត្រូវមកបង្ហាញមុខរៀងរាល់១៥ថ្ងៃម្ដង នៅអធិការដ្ឋាន ក្រុងស្ទឹងត្រែង  ៕

 

Leave a Reply

(*) Required, Your email will not be published