រថយន្តបែនដឹកដី របស់អ្នកធំនៅខេត្តរតនគីរី បើកធ្លាក់ផ្លូវធ្លាយឈើក្រញូង ពេញឡាន

, , Leave a comment

11356309_1006675402689921_1621244065_n

ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីមួយគ្រឿងបានបើកជែងរថយន្តមួយ

គ្រឿង ផ្សេងទៀតបណ្តាលឲ្យជ្រុលរេចូលផ្លូវម្ខាងទៀតធ្លាក់ជង្ហុកជាប់ផុង លេចចេញ គល់ ឈើ គ្រញូង ពេញទ្រង់តែម្តង ដែលក្រុមឈ្មួញ លួចបន្លំបង្កប់ ជាមួយ អាចម៍ដី។

 

សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តដឹកឈើក្រញូង ខាងលើម៉ាកហ៊ីយ៉ានដាយ ចំណុះ ១តោនកន្លះ ព៌ណស ពាក់ស្លាកភ្នំពេញ 3A9999 លួចបន្លំដឹកគល់ឈើប្រណីតនេះដែលជាប្រភេទ រថយន្តដឹកដី តែងតែចរាចរណ៍ឆ្លងកាត់ក្រុងបានលុង ស្ទើររៀងរាល់ថ្ងៃ ទើបតែនៅថ្ងៃកើតហេតុ ប៉ុណ្ណោះ ទើបគេដឹងថារថយន្តនោះមិនមែនដឹកដីឡើយ គឺដឹក ឈើគ្រញូងខុសច្បាប់ទៅវិញ គឺដឹក មិនលោះថ្ងៃទេមិនដែលរំខានដល់រដ្ឋបាលព្រៃឈើនិង មន្ត្រីពាក់ព័ន្ធក្នុងខេត្តឡើយ ព្រោះពួកគេ លា បាតដៃទទួលប្រាក់ពីក្រុមឈ្មួញនោះ រួចទៅ ហើយ គឺជាឈ្មួញជួញ គ្រញូងដុះស្លែដែលគេស្គាល់ ជាមន្រ្តីរាជការថ្នាក់ធំ ម្នាក់ក្នុង ខេត្តរតនគិរី៕ ដោយ ស្រស់ និកា

11303584_1006675272689934_2144254485_n 11637911_1006675306023264_543644399_n

 

Leave a Reply

(*) Required, Your email will not be published