ខេត្តស្ទឹងត្រែង៖កាលពីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៥នេះមន្ត្រីមន្ទីរសុខាភិបាលម្នាក់ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ត្រូវបាន កំលាំងការិយាល័យនគរព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តឃាត់ខ្លួនបញ្ជូនទៅ
តុលាការ ពាក់ព័ន្ធនិងការរម្លូតកូនបណ្តាលអោយស្ត្រីម្នាក់បាត់បង់ជីវិត។
សមត្ថកិច្ចប៉ូលីសមូលដ្ឋានបានអោយដឹងថា ជនសង្ស័យ ដែលកំលាំងការិយាល័យនគរព្រហ្មទណ្ឌកំរិត ស្រាល នៃស្នងការដ្ឋានគរបាលខេត្តឃាត់ខ្លួនបញ្ជូន ទៅតុលាការនោះគឺឈ្មោះ ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ជា ប្រធានផ្នែកបច្ចេកទេសមន្ទីសុខាភិបាលខេត្តស្ទឹងត្រែងនឹងជាអ្នកទទួលខុសត្រូវមន្ទីពេទ្យឯកជន យីហោ " ស្ទឹងត្រែងសេកុង " ។
គួររំលឹកផងដែរថា កាលពីដើមខែមិថុនា ឆ្នាំ២០១៥នេះស្ត្រីរងគ្រោះឈ្មោះសៅ ផល្លី អាយុ៣០ឆ្នាំ ត្រូវ បានបងស្រីនាំមកយកកូនចេញនៅមន្ទីរពេទ្យឯកជនមួយមានយីហោ ស្ទឹងត្រែង សេកុងស្ថិតក្នុង ភូមិព្រែក សង្កាត់ ក្រុង ស្ទឹងត្រែង គ្រប់គ្រងដោយពេទ្យជនជាតិចិន ឈឈ្មោះដោយមន្ត្រីមន្ទីរសុខាភិបាលម្នាក់ ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ក្រោយពីជនជាតិចិនគ្មានជំនាញ រម្លូតកូនមិនបានសម្រេច និងបង្កអោយមាន ការ ប៉ះពាល់ សុខភាពធ្ងន់ធ្ងរ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឈានដល់បាត់បង់ជីវិតនោះ គ្រូពេទ្យចិនបានរត់គេចខ្លួនបាត់ ត្រូវបាន ឈ្មោះ រិន រ៉ាវុឌ្ឍន៍ ចេញជាសំណងចំនួន៦០០០ដុល្លា និងបាន អោយបងប្អូនជនរងគ្រោះ ដកពាក្យបណ្តឹងចេញ ដើម្បីអោយរួចផុតពីការចោទប្រកាន់។
បើតាមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរូស៊ី)នៅភ្នំពេញបានប្រាប់ថា ស្បូនជនរងគ្រោះ បានរហែកធ្លាយយ៉ាងខ្លាំងដោយសារតែពេទ្យដែលបូមយកកូនចេញនោះ គ្មានបច្ចេកទេសក្នុងការរំលូត ទើបជាហេតុបង្កអោយស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។
ប្រភពខាងលើ បានបន្តអោយដឹងទៀតថា ទោះជាបានដកពាក្យបណ្តឹង និងជូនសំណង ទៅជនរងគ្រោះ ក៏ដោយ តាមផ្លូវតុលាការមន្ត្រីមន្ទីរសុខាភិបាលម្នាក់នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមក សាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាកសួរអស់ពីថ្ងៃហើយ រហូតមកដល់ រសៀល ថ្ងៃទី១៨នេះ ហើយគេមិនទាន់ដឹងថាតុលាការចោទពីបទអីនៅឡើយទេ។

