រាជធានីភ្នំពេញ : “ជ្រុលពេកហើយ ដែលហ៊ានប្រមាថកម្ពុជាដល់ថ្នាក់ហ្នឹង!” ប្រយោគនេះត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការបញ្ចេញមតិរិះគន់ ចំពោះ ការប្រមាថដ៏ធ្ងន់ធ្ងរបំផុតមកលើកិត្តិយសប្រទេសកម្ពុជា តាមរយៈការផលិតសម្ភារៈប្រើប្រាស់ ដែលមានបោះពុម្ពរូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងព្រះ ឆាយាល័ក្ខណ៍កម្ពុជា ព្រះសង្ហា នៅលើស្បែងជើង និងខោទ្រនាប់។
ក្នុងនាមជាប្រជាជនខ្មែរ និងជនរួមជាតិខ្មែរទូរទាំងប្រទេស មិនអាចទទួលយក ការប្រមាថនេះបានឡើយ។ សម្ភារៈទាំងនេះ គេនៅមិនទាន់ដឹងថា មានប្រភពចេញពីណានៅឡើយទេ។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវតែមានវិធានការជាបន្ទាន់ ចំពោះការប្រមាថ មើលងាយដ៏ធ្ងន់ធ្ងរមួយនេះ៕