លិខិតថ្វាយព្រះពរ
សូមព្រះរាជទានក្រាបបង្គំថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
នាក្នុងឱកាសដ៏មហាជ័យមង្គល បរវថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល គម្រប់ព្រះជន្ម៧៩ យាងចូល៨០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៥ នេះ តាមនាមថ្នាក់ដឹកនាំ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលក្រោមឱវាទ របស់អង្គភាពសារព័ត៌មានកំណើតថ្មី ទូលព្រះបង្គំ សូមព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់សម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា មហាប្រសើរ ចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំ ព្រះរាជសុខមាលភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណ ភ្លឺថ្លាឈ្លាសវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរ យូរអង្វែរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ពួកទេព្តាថែរក្សាព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទិ្ធទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយថែរក្សាប្រោសព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមសម្តេចព្រះមហាក្សត្រី អង្គសម្ដេចម៉ែ ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពី ទូលព្រះបង្គំខ្ញុំមា្ចស់ទាំងអស់គ្នា។
ក្រាបបង្គំទូលថ្វាយ, ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៥