រាជធានីភ្នំពេញ : មួយរយៈក្រោមនេះគេសង្កេតឃើញ តារាសម្តែង ឌុច លីដាបានបង្ហាញនូវភាពសិចស៊ី ដោយជាឈ្នាន់ដែលរូបនាងបានឈោងចាប់យកកេរ្តិ៍ឈ្មោះដូចកាំជណ្តើរ ជាពិសេសបន្ទាប់ពីរឿង “ស្បែកគង់” ដែលបានចាក់បញ្ចាំងជាផ្លូវការនោះ។
ពិតជាគួរឲ្យកោតសរសើរ នូវភាពក្លាហានរបស់តារាសម្តែងមុខមាត់កាត់បែបអឺរ៉ុប កញ្ញា ឌុច លីដា ដែលបានបញ្ចេញរូបថតស្រាតឱបបាល់ទាត់ គាំទ្រជម្រើសជាតិកម្ពុជាពេលប្រកួតក្នុងវគ្គជម្រុះ World Cup 2018 ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលបានឃើញរូបភាពនេះបង្ហោះ ក្នុងបណ្តាញសង្គមយក្ស។
យ៉ាងណាមិញការបញ្ចេញរូបភាពសិចស៊ីនេះ ក្រៅពីមានការសរសើរហើយនោះ ក៏មានមតិមួយចំនួនរិះគន់ផងដែរទៅលើនាង ជាពិសេសនារីៗ ដោយសង្កត់ធ្ងន់ថា ៖«ក្នុងនាមជាតារាល្បី និងជាស្ត្រីផងនោះ មិនគួរណាធ្វើអ្វីដែលហួសហេតុដែលនោះឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរនោះទេ។ ជាធម្មតាការស្រឡាញ់ ចូលចិត្ត ការគាំទ្រ គឺមានដូចគ្នា ប៉ុន្តែក៏ស្ថិតក្នុងដែនកំណត់មួយ ប៉ុន្តែបើហួសហេតុពេកក៏មិនអាចទទួលយកបានដែរ៕