យោងតាមសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ បានបង្ហាញពីលទ្ធផលស្រាវជ្រាវចុងក្រោយ ឃើញថាស្ត្រីដែលមានដើមទ្រូងធំប្រឈមមុខនឹងការកើតមហារីកសុដន់ ច្រើនជាងស្ត្រីមានដើមទ្រូងតូច ។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា អ័រម៉ូន«អេស្ត្រូហ្សែន»(Estrogen)របស់ស្ត្រីអាចជាសារធាតុជំរុញឲ្យក្រពេញទឹកដោះរីក និងបង្កឲ្យដុះសាច់។
លទ្ធផលស្រាវជ្រាវនោះ ក្រុមអ្នកវិទ្យាសាស្ត្រដែលផ្អែកលើការសិក្សាស្រាវជ្រាវពីស្ត្រីស្ម័គ្រចិត្តចំនួន១៦០០០នាក់ដោយមានទំហំដើមទ្រូងពីតូចជាងAAA រហូតដល់ធំជាងDDDឃើញថា៧កត្តានៃតំណពូជមានចំណែកសំខាន់ដល់ទំហំដើមទ្រូងអាចពាក់ព័ន្ធនឹងការកើតមហារីកសុដន់។
កាលពីមុនមានលទ្ធផលស្រាវជ្រាវមួយបញ្ជាក់ឲ្យដឹងថា ក្រុមស្ត្រីវ័យជំទង់ដែលមានដើមទ្រូងធំក៏មានចំណែកអាចកើតមហារីកសុដន់ដែរ ប៉ុន្តែសម្តៅលើក្រុមស្ត្រីមានដងខ្លួនស្គម។
ការស្រាវជ្រាវនោះបានពីការប្រមែប្រមូលស្ថិតិទំហំដើមទ្រូងដោយយោងទៅតាមអាយុ ផ្នែកតំណពូជ ជីវប្រវត្តិការមានគភ៌ និងបំបៅដោះកូន៕