រាជធានីភ្នំពេញ : ខ្សែភាពយន្តរបស់អាមេរិកដែលបានទម្លាក់ក្នុងប្រព័ន្ធអនឡាញមួយដែលមានចំណងជើងថា “No Escape” ជាការផ្សាយសាកល្បង ដែលមានរយៈពេល២នាទីនិង១៤វិនាទី បានក្លាយជាចំណោទបញ្ហាថ្មីសម្រាប់ភ្នែកមហាជន។
តាមរយៈការផ្សាយសាកល្បងរបស់ខ្សែរីដេអូមួយនេះដែលបានទម្លាក់(Upload)ក្នុងប្រព័ន្ធអនឡាញ (Youtube) កាលពីថ្ងៃទី៥ ខែឧសភាព ឆ្នាំ២០១៥ ក្លាយជាចំណោទ និងចម្ងល់ថ្មី ដែលធ្វើឲ្យមតិសាធារណជនជជែកវែកញែក ដោយមានអ្នកខ្លះថា ថតនៅស្រុកខ្មែរ ក្បែរជាយដែន។ ចំណែកអ្នកខ្លះទៀតថា ថតនៅជាយភ្នំពេញ ខ្លះទៀតថាថតនៅកន្លែងនេះ កន្លែងនោះ តែតាមពិតរឿងនោះ គឺថតនៅប្រទេសថៃពិតប្រាកដ។
ចំណោទមួយនេះបានធ្វើបានបង្ហាញយ៉ាងជាក់ច្បាស់ថាអក្សរសាស្ត្រខ្មែរ ត្រូវបានគេប្រមាថយ៉ាងខ្លាំង ដោយយកទៅបង្ហាញភ្នែកមហាជន ទាំងមិនដឹងពីទម្រង់ និងបែបបទនៃអក្សរខ្មែរ។ រឿងនេះមិនមែនកើតឡើងតែម្ដងនេះទេ ដែលថៃធ្វើបែបនេះដាក់ខ្មែរ ក្នុងការយករូបភាពមួយចំនួនរបស់ខ្មែរ យកទៅបន្លំ បរទេសនោះ។
ជុំវិញករណីនេះ តើក្រសួងពាក់ព័ន្ធគិតដូចម្ដេចអំពីទង្វើរបែបនេះដែលពួកបរទេសលួចចម្លងវប្បធម៌ខ្មែរ ដោយមិនមានចំណាប់ការពីប្រទេសកម្ពុជា?
ចង់ដឹងកាន់តែច្បាស់នោះ ប្រិយមិត្តសារព័ត៌មានកំណើតថ្មី តាមដានទាំងអស់គ្នា..!