រាជធានីភ្នំពេញ : រូបភាពអាក្រាតមួយត្រូវបានបង្ហោះតាមបណ្តាញសង្គមមួយ ដែលផ្តល់ជាចម្ងល់ដលអ្នកលេងបណ្តាញសង្គម ខណៈដែលម្ចាស់គណនីមួយនេះ ត្រូវបានស្លាប់បាត់បង់ជីវិតហើយនោះ។ ជុំវីញករណីដែលនារីវ័យក្មេងម្នាក់ចង-ក សម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយស្ថិតនៅក្នុងភូមិ៤ ក្រុមទី៣៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅម៉ោងប្រមាណ២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដោយសារតែមានវិបត្តិស្នេហ៍។
ទន្ទឹមនឹងនេះស្រាប់តែពេលថ្មីៗ មានគេប្រើប្រាស់ Account Facebook របស់នាង ខណៈពេលដែល ម្ចាស់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ប៉ុន្តែតាមការបកស្រាយអ្នកដែលប្រើប្រាស់ Account Facebook របស់នាង គឺជាប្អូនរបស់នាងតែម្តង។ លើសពីនេះទៅទៀតនៅក្នុងបណ្តាញសង្គម Facebook មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីរូបអាក្រាតរបស់នារីវ័យក្មេងម្នាក់នេះត្រូវបានបែកធ្លាយយ៉ាងអាថ៌កំបាំងដែលធ្វើឲ្យមនុស្សជាច្រើន កាន់តែមានចម្ងល់៕