ចំណាត់ថ្នាក់​ទាំង​១០​របស់​ប្រទេស​ដែលមាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​

, , Leave a comment

17-6-2015 (1)

នៅក្នុង​បណ្តា​ប្រទេស​លើ​ពិភពលោក​នេះ មិន​ថា​ប្រទេស​អភិវឌ្ឍ ឬ​កំពុង​អភិវឌ្ឍ​នោះទេ គឺ​តែង​កើតមាន​នូវ​បទល្មើស​រំលោភ​សេពសន្ថវៈ និង​កំពុង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​ទាំងអស់នេះ​។ ខាងក្រោម​នេះ​ជា​ប្រទេស​ទាំង​១០​ដែលមាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​៖

 

១-​ប្រទេស​អាហ្វ្រិក​ខាងត្បូង​
​ទោះបី​អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ទំនើប​រីកចម្រើន និង​មានច្បាប់​ផ្ដន្ទាទោស​អំពី​បទល្មើស​រំលោភ​សេពសន្ថវៈ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការវាយប្រហារ​ផ្លូវភេទ ឬ​ការរំលោភ​សេពសន្ថវៈ​នៅតែមាន​ការ​កើន​ទ្បើង និង​កើតមាន​ជាធម្មតា​ទៅហើយ​ក្នុងប្រទេស​នេះ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចំនួន​១០០០០០​នាក់ គេ​សង្កេតឃើញថា គឺ​កើតមាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន ១៣២៤​ករណី​ទៅហើយ​។​

 

២-​ប្រទេស Botswana
​តាម​ការស្ទង់មតិ​អំ​ទ្បុ​ង​ឆ្នាំ​២០១១ ក្នុងប្រទេស Botswana គឺមាន​១០,៣​ភាគរយ​នៃ​ស្ត្រី​ចំនួន​៦៥៤​នាក់ និង​៣,៩​ភាគរយ​នៃ​បុរស​ចំនួន​៦១៣ នាក់​ដែល​ធ្លាប់បាន​ជួបប្រទះ​ការរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ស្ថិត​ក្នុងចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស Botswana ចំនួន​១០០០០០​នាក់ គេ​សង្កេតឃើញថា មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន​៩២៩​ករណី​បានកើត​ទ្បើង​។​

 

៣-​ប្រទេស Lesotho
​ជា​ប្រទេស​ទី​៣​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​នាក់ គេ​សង្កេតឃើញថា មាន​អំពើ​រំលោភ​សេពសន្ថវៈ​បានកើត​ទ្បើង​ចំនួន​៨២៧​ករណី​។​

 

៤-​ប្រទេស Swaziland
​បទល្មើស​រំលោភ​សេពសន្ថវៈ​ចំពោះ​ក្មេងស្រី​មាន​អាយុ​ក្រោម​១៨​ឆ្នាំ បាន​កើន​ទ្បើង​ខ្ពស់​ក្នុងប្រទេស Swaziland ក្នុង​នោះគេ​សង្កេតឃើញថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​នាក់ គឺមាន​អំពើ​រំលោភ​សេពសន្ថវៈ​បានកើត​ទ្បើង​ចំនួន​៧៧៥​ករណី​។​

 

៥-​ប្រទេស Bermuda
​សម្រាប់​លេខ​រៀង​ទី​៥​ក្នុងចំណោម​ប្រទេស​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​ឆ្នាំ គឺ​ប្រទេស Bermuda ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​នាក់ គឺមាន​អំពើ​រំលោភ​សេពសន្ថវៈ​បានកើត​ទ្បើង​ចំនួន​៦៧៣​ករណី​។​

 

៦-​ប្រទេស​ស៊ុយអែត​
​បើ​យោងតាម​របាយការណ៍រ​បស់​ប៉ូលីស​ស៊ុយអែត​បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​២០១៤ បទល្មើស​រំលោភ​សេពសន្ថវៈ​បានកើត​ឡើង​ចំនួន​៦៧០០ ករណី ដែលមាន​ការកើនឡើង​១១​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ បច្ចុប្បន្ន​គេ​សង្កេតឃើញថា ក្នុងចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​ចំនួន​១០០០០០​នាក់ គឺមាន​អំពើ​រំលោភ​សេពសន្ថវៈ​បានកើត​ទ្បើង​ចំនួន​៦៣៥ ករណី​។​

 

៧-​ប្រទេស Suriname
​បើទោះបីជា​ប្រទេស Suriname បច្ចុប្បន្ននេះ មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ទី​៧ មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​នាក់ គឺមាន​អំពើ​រំលោភ​សេពសន្ថវៈ បានកើត​ទ្បើង​ចំនួន​៤៥២​ករណី​។​

 

៨-​ប្រទេស Costa Rica
​គេ​សង្កេតឃើញថា ក្នុងចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​ចំនួន​១០០០០០​នាក់ គឺមាន​បទល្មើស​រំលោភ​សេពសន្ថវៈ បានកើត​ទ្បើង​ចំនួន ៣៦៧​ករណី​។​

 

៩-​ប្រទេស Nicaragua
​មិន​ត្រឹមតែ​ជា​ប្រទេស​មាន​បទ​ឧក្រិដ្ឋកម្ម​ខ្ពស់​នោះទេ ប៉ុន្តែ​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ផងដែរ ហើយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​ចំនួន​១០០០០០​នាក់ គឺមាន​បទល្មើស​រំលោភ​សេពសន្ថវៈ បានកើត​ទ្បើង​ចំនួន ៣១៦​ករណី​។​

 

១០-​ប្រទេស Grenada
​ស្ថិតនៅ​លេខ​រៀង​ទី​១០​ក្នុងចំណោម​ប្រទេស​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នោះ គឺ​ប្រទេស Grenada ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​នាក់​ក្នុងប្រទេស​នេះ គឺមាន​បទល្មើស​រំលោភ​សេពសន្ថវៈ​បានកើត​ទ្បើង​ចំនួន​៣០៦​ករណី​៕

17-6-2015

 

Leave a Reply

(*) Required, Your email will not be published