ក្រុមមន្ត្រី​នគរ​បាលច​រា​ចរណ៍​​ខេត្ត​កំ​ព​ង់​ស្ពឺ ដែ​ល​​ដឹ​ក​នាំ​​ដោយ​លោ​ក​​អ​នុ​សេ​នី​យ៍​ឯ​ក លី​ ចាន់ថន កំពុង​ប្រើ​យុទ្ធសាស្ត្រ “​ត្រីងៀត ឆ្លៀត​ពង​” ចាំ​រាប់​ក្បាល​ឡាន​យកលុយ​

, , Leave a comment

17-6-2015 (1)

​ខេត្តកំពង់ស្ពឺ : មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានដាក់​ទីតាំង ត្រួតពិនិត្យ​ល្បឿន​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំ​កណ្ដាល​ក្រុង​ច្បារមន ប្រភេទ​រថយន្ត​ទេសចរណ៍ ពេលដែល​ឆ្លងកាត់ គឺ​តម្រូវ​ឲ្យ​បង់​ចំនួន​១​ម៉ឺន​រៀល ដោយ​លើក​អំណះអំណាង​ថា ការបើកបរ​ឆ្លងកាត់​ក្រុង​លើស​ល្បឿន​កំណត់​ជាប់​ក្នុងកា​ម៉ា​រ៉ា ដូច្នេះ​ត្រូវតែ​បង់​ចំនួន​១​ម៉ឺន​រៀល​។​

 

​ករណីនេះ​ត្រូវបាន​ក្រុម​អ្នកធ្វើដំណើរ​រួមទាំង​អ្នក​ដឹកទំនិញ​បាន​ចោទប្រកាន់​ក្រុមមន្ត្រី​នគរ​បា​ចរាចរណ៍​ទាំងនោះ​ថា កំពុងតែ​អនុវត្ត​ប្រាសចាក​ពី​ភារកិច្ច​តួនាទី​ក្នុងនាម​ជាម​ន្ដ្រី​នគរបាលជាតិ ដែល​អនុវត្ត​ច្បាប់ ប៉ុន្តែ​បែរជា​ចាំ​យកលុយ​ពី​រថយន្ត​ដឹក​ធ្យូង ឈើ កូនឈើ រថយន្តស្ទូច រថយន្ត​ដឹកទំនិញ​។​ល​។ ដោយ​ជ្រក​ក្រោមរូបភាព​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ពិន័យ​ទៅលើ​រថយន្ត​បើក​លើស​ល្បឿន​កំណត់​នោះ​។ ជាក់ស្ដែង​គេ​សង្កេតឃើញថា រថយន្ត​ដឹកទំនិញ រថយន្ត​បើកបរ​ធុន​ធ្ងន់ រថយន្ត​ដឹក​កូនឈើ រថយន្ដ​ដឹកអុស ដែល​សុទ្ធតែជា​ប្រភេទ​ដឹក​ធុន​ធ្ងន់ បែរជា​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ទាំងនេះ មិនបាន​ត្រួតពិនិត្យ​ល្បឿន​បើកបរ​នោះទេ គ្រាន់តែ​អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ ដោយ​មិនមាន​ចេញ​វិក្កយបត្រ​។​

 

​ចំពោះ​ករណីនេះ​អ្នកបើកបរ​រថយន្ត​ប្រភេទ​ទេសចរណ៍ ជា​លក្ខណៈ​គ្រួសារ​មួយចំនួន​បាន​គាំទ្រ​ចំពោះ​ចំណាត់​ពង្រឹង​ច្បាប់​ចរាចរណ៍​របស់​សមត្ថ​កិច្ច ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ខេត្តកំពង់ស្ពឺ ពេលខ្លះ​មិនបាន​បំពេញ​តួនាទី​នេះ ដឹង​តែ​ហៅ​ឡាន​ឲ្យ​ឈប់ និង​តម្រូវ​ឲ្យ​បង់​១​ម៉ឺន​រៀល ដោយ​គ្រាន់តែ​ចេញ​បង្កាន់ដៃ​បង់ប្រាក់​យកលុយ​ដោយ​ស្របច្បាប់​។​

 

​ជុំវិញ​ករណីនេះ លោក​អនុសេនីយ៍ឯក លី ចាន់ថន ដែលមាន​ភារកិច្ច​អ្នក​ប្រមូល​ចំណូល និង​ចេញ​បង្កាន់ដៃ​បង់ប្រាក់ ប្រចាំការ​នៅ​បុ​ស្ដិ៍​នេះ បាន​និយាយថា រថយន្ត​បើកបរ​លើស​ល្បឿន​កំណត់ ហើយ​ត្រូវបាន​ចាប់​ដោយ​កា​ម៉ា​រ៉ា​ត្រូវ​បង់ពិន័យ​ចំនួន​១​ម៉ឺន​រៀល ដោយឡែក​ករណី​រថយន្ត​ផ្សេងៗ ដែល​ចូលមក​បង់លុយ​នោះ គឺជា​រឿង​ធម្មតា​ទេ ដែល​គេ​បង់​ឲ្យ​ថ្លៃ​បាយ​ថ្លៃ​ទឹក ថ្លៃ​បារី ថ្លៃ​ហូបចុក​បន្តិចបន្តួច វា​មិនជា​ខុស​អី​ទេ​។​

 

​ប្រសិនបើ​អនុវត្តតាម​ភារកិច្ច​តួនាទី ចាំ​ពិន័យ​រថយន្ត​បើក​លើស​ល្បឿន​កំណត់ ដូច​សកម្មភាព​របស់​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់​ស្ពី គឺអាច​មាន​ចំណូល​ច្រើន និង​មាន​លក្ខណៈ​ស្របច្បាប់ ព្រមទាំង​កាត់បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពីព្រោះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ អ្នកបើកបរ​ភាគច្រើន​មិនបាន​គោរព​ច្បាប់ ដូច្នេះ​អាច​ពិន័យ​ដល់​ការបើកបរ​របស់គាត់​។ ប៉ុន្តែ​យក​លេស​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ បែរជា​កាក់​រថយន្ត​ឲ្យ​បង់លុយ​ខុសច្បាប់​ទៅវិញ​។​

 

​ទង្វើ​បែបនេះ គួរតែ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ មេត្តា​ពិនិត្យ​ចំពោះ​ភាពមិនប្រក្រតី​នេះ​ផង ជៀសវៀង​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់ ដល់​កិត្តិយស​មន្ដ្រីនគរបាល​ជាតិ​ដែល​ស្អាតស្អំ​នេះ​៕

17-6-2015  17-6-2015 (2)

 

Leave a Reply

(*) Required, Your email will not be published