ខេត្តស្ទឹងត្រែង : នាពេលថ្មីៗនេះគេឧស្សាហ៍ឃើញរូបភាពយុវជនខ្មែរទាំងក្នុងសម្លៀកបំពាក់ធម្មតា ទាំងសម្លៀកបំពាក់សិស្ស បានប្រព្រឹត្តអំពើឱបថើបគ្នា យ៉ាងត្រេកត្រអាល ដោយមិនប្រកាន់ទីកន្លែង ហើយបានថតបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
យ៉ាងនេះក្តីសកម្មភាពបែបស្រើបស្រាលរបស់ក្រុមយុវជនទាំងនោះត្រូវបានគេចាត់ទុកថា ជារឿងធម្មតាទៅហើយ តែអ្វីដែលជាទីចាប់អារម្មណ៍យ៉ាងក្តៅគគុកបំផុតនោះសម្រាប់មហាជននៅខេត្តស្ទឹងត្រែង ឯណោះវិញ គឺជាករណីលេចធ្លាយរូបថតលោក ឈួ ស៊ុន ប្រធានសមាគមខ្មែរចិន ខេត្តស្ទឹងត្រែង កំពុងឱបថើប កៀកកើតយ៉ាងត្រេកត្រអាលជាមួយស្ត្រីម្នាក់ ដែលគេសណ្ឋានថា ជាបន្ទប់ខារ៉ាអូខេ។
តាមរយៈរូបភាពដែលក្រុមអ្នកពេញនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗ គ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ដោយឥតលាក់លៀម។ ចំណែកអ្នកលេងហ្វេសប៊ុកខ្លះទៀតបានសរសេរបែបចំអក ពីសកម្មភាពស្រើបស្រាលនៃលោក ប្រធានសមាគមខ្មែរចិនខាងលើពិតជាបានធ្វើដុតរោលអារម្មណ៍ខ្លាំងណាស់៕