ហេតុអ្វី​បានជា​យើង​ផោម​មាន​ក្លិន​មិនល្អ​?

, , Leave a comment

​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅពេលដែល​យើង​បរិភោគ​អាហារ​នោះ ខ្យល់ ឬ​ឧស្ម័ន​ក៏បាន​ចូលទៅក្នុង​ពោះ​យើង​តាមរយៈ​អាហារ​ដែរ​។ ជាទូទៅ​ខ្យល់​ដែល​ចូលទៅក្នុង​ពោះ ហើយ​ភាគច្រើន​ខ្ជះ​ចេញមក​វិញ​តាម​មាត់ ដែល​យើង​តែងតែ​ហៅថា “​ភើ​”​។ ប៉ុន្តែ​ពេលខ្លះ​ខ្យល់​នេះ​ចុះទៅ​ជាមួយនឹង​អាហារ​រហូតដល់​បំពង់​រំលាយ​អាហារ (​ពោះវៀន​) រួច​ធ្វើដំណើរ​សន្សឹមៗ​ទៅ​ផ្នែក​ខាងក្រោម ហើយ​ក្លាយជា​ខ្យល់​ស្អុយ​ដែល​យើង​ឲ្យ​ឈ្មោះថា “​ផោម​”​។​

 

​បើ​និយាយ​ឲ្យ​ខ្លី​ទៅ​ផោម​ភាគច្រើន​(​ប្រហែលជា​៨០​ភាគរយ​) ជា​ខ្យល់ ឬ​ឧស្ម័ន​ដែល​យើង​បាន​លេប​ចូល​ហើយ​នៅសល់​២០​ភាគរយ​ជា​ក្លិនស្អុយ​ដែល​ពពួក​សត្វល្អិត​(​បាក់តេរី​)​ក្នុង​ខ្លួន​ជា​អ្នកបង្កើត​ដូច្នេះហើយ​បានជា​ផោម​មាន​ក្លិនស្អុយ​៕

16-6-2015

 

Leave a Reply

(*) Required, Your email will not be published