រថយន្ត​អង្គរក្ស​លោក​សម រង្ស៊ី ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៤ របួសធ្ងន់​ស្រាល​៧​នាក់​

, , Leave a comment

16-6-2015

​ខេត្ត​ព្រះសីហនុ : យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​៥​នាក់​ផ្សេងទៀត​របួសស្រាល​ខណៈដែល​បើករថយន្ត​គេច​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៣-១៥៤ ស្ថិតក្នុង​ភូមិ​ស្ទឹង​ឆាយ​ខាង​ត្បួ​ង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អ្នករងគ្រោះ​រួមមាន​ឈ្មោះ ភូ រ៉ា​មី អ្នកបើកបរ របួសស្រាល​, ឈ្មោះ ហែម ចាន់ របួសស្រាល​, ឈ្មោះ អ៊ិ​ច សា​រិ​ទ្ធិ​, ភូត ចាន់ថា​, ហេង រិ​ទ្ធិ​, វ៉ាន់ ស៊ីម និង​ឈ្មោះ ស៊ុន វុត្ថា រងរបួស​ធ្ងន់​។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​ខណៈដែល​រថយន្ត​អង្គរក្ស​របស់លោក សម រង្ស៊ី ធ្វើដំណើរ​វិលត្រឡប់​ពី​ខេត្ត​ព្រះសីហនុ មកកាន់​រាជធានី​ភ្នំពេញ បានគេច​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​ស់ទិស​គ្នា​។​

 

​ក្រោយ​កើតហេតុ​អង្គរក្ស​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃនប់ ដែលមាន​លោក សម រង្ស៊ី ជា​អ្នកមើល​ខុសត្រូវ​ផ្ទាល់​។​

 

​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃទី ១១ ខែមិថុនា លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មនុស្ស​បីនាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​៕

16-6-2015 (1) 16-6-2015 (2) 16-6-2015 (3) 16-6-2015 (4) 16-6-2015 (5) 16-6-2015 (6)

 

Leave a Reply

(*) Required, Your email will not be published