គ្រោះថ្នាក់ចររាចរ ដ៏រន្ឋត់ ឡានបុកដាច់ក្បាលពេលជិះម៉ូតូចេញពីធ្វើការ រំលងអធ្រាត្រ

, , Leave a comment

រាជធានីភ្នំពេញ ៖កាលពីវេលាម៉ោង២និង១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា  ឆ្នាំ២០៥ នៅចំណុចច្រកចូល សាលាពេទ្យទាហាន តាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនេជ័យយុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាង អាណោចអាធ័ម អំឡុងពេលជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿង ចេញពីធ្វើការ ហើយត្រូវរថយន្ត មិន ស្គាល់ម៉ាកបើកបុកទាំងកំរោល ហើយដោយឃើញសភាពមិនស្រួល រថយន្តបង្កបានបើកគេចខ្លួន បាត់ស្រមោល។

 

សមត្ថកិច្ចប៉ូលីសបានអោយដឹងថាជនរងគ្រោះមានឈ្មោះ សុវណ្ណា រ៉ាភេទប្រុស  អាយុ២២ឆ្នាំ មុខរបរបើកឡានស្នាក់នៅក្នុងបូរីសន្តិភាព២ជិះម៉ូតូម៉ាកឃ្លីកពណ៍សលាយផ្កាឈូកពាក់ស្លាកលេខ  បន្ទាយមានជ័យ1I 1275 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីជើងទៅត្បូង ទើបតែចេញពីធ្វើការ បំណងជិះទៅផ្ទះ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែ មានរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងធ្វើដំណើរបញ្ជ្រាសទិសគ្នា បានបុកចំពីមុខ យា់ងពេញ ទំហឹង បណ្តាល ឲ្យជនរងគ្រោះ ដាច់ក្បាលចេញពីខ្លួន ស្លាប់ភ្លាមៗគួរឲ្យរន្ធត់បំផុត។

 

អ្នកឃើញហេតុការបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងទិស ពី ជើងទៅត្បូង លុះដល់ ចំណុចកើតហេតុស្រាប់ មានរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាកបើកបរ ក្នុងល្បឿនលឿន បានជ្រុលមក បុកជនរងគ្រោះយ៉ាងពេញទំហឹងនិងកិនបណ្តាលស្លាប់ភ្លាមៗ មួយរំពេច ដោយបែកក្បាលខ្ទាតមួយចំហៀង ចេញពីខ្លួនប្រហែល១០ម៉ែត្រ រីឯរថយន្តបង្កវិញ ព្យាយាមបើកគេចខ្លួនបាត់។ ភ្លាមៗនោះនគរបាលបានចុះទៅដល់ នាំយកវត្ថុតាង មករក្សា ទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បណ្តោះអាសន្ន រងចាំដោះស្រាយតាមនីតិវិធី ចំណែក សាកសព ត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕ ដោយ និកា

ST-047

 

Leave a Reply

(*) Required, Your email will not be published