ហេតុអ្វី​ពេលដេក​មិនអាច​យក​ភួយ​គ្រប​ក្បាល​?

, , Leave a comment

16-6-2015

​ចាស់ៗ​តែង​និយាយថា​ដេក​គ្រប​ក្បាល ខ្មោច​ទាញយក​ព្រលឹង​។ តាមពិត​មិនមែន​មានរឿង​បែបនេះ​ទេ តែ​តាម​ការបកស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ពន្យល់ថា មនុស្ស​យើង​ត្រូវការ​ស្រូបយក​ឧស្ម័ន​អុកស៊ីសែន ហើយ​បញ្ចេញ​នូវ​ឧស្ម័ន​កាបូ​និក​។ ប្រសិន​បរិយាកាស​ដែល​នៅ​ជុំវិញខ្លួន​យើង ខ្វះ​អុកស៊ីសែន ឬ​មាន​ឧស្ម័ន​កាបូ​និក​ច្រើន​នោះ វា​នឹងធ្វើ​ឲ្យ​យើង​ពិបាក​ដកដង្ហើម ឬ​ថប់ដង្ហើម​។

 

ដូច្នេះ​ដែល​ប្រសិនបើ​យើង​យក​ភួយ​មក​គ្រប​បាំង​ក្បាល​ពេលដេក​នោះ ឧស្ម័ន​អុកស៊ីសែន​ដែលមាន​នៅក្នុង​ភួយ​នោះ​មិន​គ្រប់គ្រាន់ ហើយ​វា​នឹងធ្វើ​ឲ្យ​ចរន្ត​ដង្ហើម​ចេញចូល​មិន​ស្រួល រួច​បូកផ្សំ​នឹង​របស់​មិនល្អ​ដែលជា​ប់​ជាមួយនឹង​ភួយ​ដូចជា​ធូលី​ជាដើម ហើរ​ចូលក្នុង​ខ្លួន​យើង​នោះ​អាច​ប៉ះពាល់​រំខាន​ដល់​ដំណេក និង​នៅពេល​ខ្លះ​អាចធ្វើ​ឲ្យ​ឈឺក្បាល ឬ​អស់កម្លាំង​។​

 

​ដូចនេះ សូមកុំ​យក​ភួយ​ម​កបាំងមុខ​ពេលដេក ជាពិសេស​សំអាត​បន្ទប់ និង​ភួយ​ខ្នើយ​ជាដើម​អោយមាន​អនាម័យ​គ្រប់ពេលវេលា ដើម្បី​សុខភាព​ល្អ​៕

16-6-2015 (1)

 

Leave a Reply

(*) Required, Your email will not be published