ការហូរទឹករំអិលតាមទ្វារមាសជាធម្មតាមានប្រយោជន៍របស់វាច្រើនដូចជា លាងសម្អាត និងបន្សើមទ្វារមាសព្រម ទាំងជួយការពារ និងប្រឆាំងជំងឺឆ្លងតាមទ្វារមាសទៀតផង។ ទោះបីជាក្លិន សភាព និងចំនួនរបស់វាមានលក្ខណៈធម្មតាក៏ដោយក៏ការប្រែប្រួលមួយចំនួននៃការហូរទឹករំអិលនេះប្រហែលជា សញ្ញានៃបញ្ហាណាមួយហើយ។
ដំបូងវាអាចជួយយើងយល់ដឹងពីភាពខុសគ្នាមួយចំនួនរវាងទឹករំអិលដែលធម្មតា និងមិនធម្មតា។ ទឹករំអិលទ្វារមាសធម្មតាអាចប្រែប្រួលទៅតាមសភាព និងពណ៌របស់វា ដូចជា រាវ ស្អិត ខាប់ និងទន់អន្ធិល។ ចំពោះពណ៌ វិញគួរតែថ្លាស ឬគ្មានពណ៌តែម្តង។ ទាំងនេះគឺជាការប្រែប្រួលទាំងឡាយនៅក្នុងទឹករំអិល ទ្វារមាស ហើយការប្រែប្រួលដូចខាងក្រោម នេះប្រហែល ជាអាចបញ្ជាក់ពីបញ្ហាបាន៖
-ប្រែប្រួលទៅលើក្លិន (ជាពិសេសពេលមានក្លិនស្អុយ)
-ប្រែប្រួលទៅលើពណ៌ ឬសភាពរបស់វា (ជាពិសេសពណ៌បៃតង ប្រផេះ ឬអ្វីក៏ដោយដែលដូចជាខ្ទុះ)
-ប្រែប្រួលទៅលើសភាពរបស់វា (ដូចជា មានពពុះ ឬដូចហ្វ្រូម៉ាតពណ៌ស)
-រមាស់ ក្រហាយ ហើម ឬក្រហមនៅទ្វារមាស
-ហូរឈាម ឬកន្ទួលក្នុងទ្វាមាសដែលមិនមែនជាពេលមករដូវ
ការប្រែប្រួល និងភាពខុសធម្មតាអាចជាប្រភពនៃជំងឺកាមរោគ ឬជំងឺ Trichomoniasis។ ជំងឺ Trichomoniasis ដែលជាជំងឺកាមរោគកើតមានជាញឹកញាប់នោះប្រហែលជាបង្កឲ្យមានក្លិនឈួលខ្លាំង។ ទឹករំអិលប្រហែលក្លាយទៅជាពណ៌បៃតងលាយលឿង និងមានពពុះ។ ជំងឺនេះច្រើនតែបណ្តាលឲ្យមានការរមាស់ក្នុងទ្វារមាស និងឈឺចាប់ក្នុងពេលបត់ជើងតូច។ យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាទាំងឡាយណាដែលទាក់ទងនឹងការប្រែប្រួលទឹករំអិលទ្វារមាស។ រឿងនេះពិតជាមានសារៈសំខាន់សម្រាប់ក្មេងស្រី ដែលបានរួមភេទរួច ជាពិសេសមិនប្រើស្រោមអនាម័យ។
ប្រសិនបើអ្នកគិតថា ប្រហែលជាមានជំងឺកាមរោគ ឬបានប្រឈមមុខនឹងជំងឺកាមរោគរួចហើយចូរធ្វើយ៉ាងណាឲ្យគ្រូពេទ្យដឹងអំពីរឿងនេះផង។ ជាមួយគ្នានេះដែរ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមនៅពេលការហូរទឹករំអិល នោះកើតជាមួយគ្នានឹងក្តៅខ្លួន ឬឈឺពោះ ឬឈឺក្នុង អាងត្រគៀក៕