តើបុរសគ្រប់រូបដឹងទេថា ស្ត្រីប្រភេទណាសមជាមិត្ត១០០ឆ្នាំរបស់ខ្លួន? បុរសៗភាគច្រើនមានចំណូលចិត្តបណ្តើរនារីៗ មានរូបសម្ផស្សស្រស់ស្អាតមានមន្តស្នេហ៍ ព្រោះគេជឿនៅក្នុងចិត្តថា វាជួយលើកមុខមាត់ដល់គេក្នុងចំណោមមិត្តភក្តិទាំងអស់រហូតដល់ពេលខ្លះ ធ្វើឲ្យគេភ្លេចនឹកនាថា តើនារីម្នាក់ណាដែលជាស្ត្រីពិតមានចរិយាសម្បតិ្ត គ្រប់គ្រាន់ស័ក្តិសមជាគូជីវិតរបស់ខ្លួន។ ពេលខ្លះស្ត្រីមិនសូវមានសម្រស់ស្អាតសាមញ្ញម្នាក់អាចផ្តល់សេចក្តីស្រឡាញ់បរិសុទ្ធជាងស្ត្រីស្រស់ស្អាតទៅទៀតក៏ថាបាន។
ដូច្នេះពេលណាបុរសគិតជ្រើសរើសសុភាពនារីណាម្នាក់ មកធ្វើជាគូជីវិត យកល្អកុំទាញយកហេតុផល រឿងសម្រស់មកកាត់ក្តី ដើម្បីសម្រេចជ្រើសរើសឲ្យសោះ ប៉ុន្តែណែនាំឲ្យសម្លឹងមើលឲ្យបានជ្រៅទៅក្នុងចិត្តរបស់នាង ព្រោះលក្ខណៈសម្បតិ្តខាងក្រៅ មិនអាចប្រើមកធ្វើការសម្រេចបានឡើយ៕