អាជ្ញាធរម៉ាឡេស៊ី បានឃុំខ្លួនទេសចរណ៍បួននាក់ ពីរជាតិកាណាដា មួយជាតិអង់គ្លេស និងមួយជាតិហូឡង់ ពីបទចោទប្រកាន់ថា មានដោះសម្លៀកបំពាក់ នៅភ្នំ គីណាបាលូ ដែលអ្នកស្រុកក្នុងមូលដ្ឋាននិយាយថា ធ្វើឲ្យខ្មោចព្រាយខឹង និងធ្វើឲ្យមានការរញ្ជួយដី។ រូបភាព ទេសចរណ៍ ១០ នាក់ ត្រូវបានផ្សព្វផ្សាយក្នុងហ្វេសប៊ុក និង ធ្វើឲ្យអ្នកស្រុកខឹងសម្បារ បន្ទាប់ពីមានការរញ្ជួយដី នៅក្បែរភ្នំ សម្លាប់មនុស្ស ១៨ នាក់។ ប៉ូលិសកំពុងតែតាមរកទេសចរណ៍ ៦ នាក់ទៀត។
ភ្នំ គីណាបាលូ ជាជារមណីយដ្ឋាន និងគោលដៅឡើងភ្នំដ៏មានប្រជាប្រិយភាព បេតិកភណ្ឌពិភពលោក ត្រូវបានកុលសម្ព័ន្ធ Kadazan Dusun នៃប្រទេសម៉ាឡេស៊ី ចាត់ទុកថា ពិសិដ្ឋ ព្រោះជាកន្លែងស្នាក់អាស្រ័យនៃពួកព្រលឹងនានា។ ប៉ូលិសឲ្យដឹងថា អ្នកជាប់ឃាំង អាចនឹងត្រូវដាក់បន្ទុកពីបទបង្កឲ្យមានភាពរំខានសាធារណៈ។ ក្រោយពីការរញ្ជួយដី ប្រព័ន្ធឃោសានា ម៉ាឡេស៊ី និងមន្ត្រីរដ្ឋ សាបាហ៍ ណនៃប្រទេសបានផ្តោតទៅបញ្ហាអ្នកស្រាត ថាជាសកម្មភាពដែលនាំឲ្យព្រលឹងទាំងឡាយខឹង និងធ្វើឲ្យមានការរញ្ជួយដី៕