បាញ់ប្រហារ ស្លាប់ក្នុងថ្លុកឈាម យ៉ាងសង្វេគ នៅក្នុងហាងគុយទាវ «ឆ្នាំងភ្លើង សឹងហ៊ឺភ្នំពេញ» (មានវីដេអូ)

, , Leave a comment

SR-028

រាជធានីភ្នំពេញ ៖ មានករណីបាញ់ប្រហារដ៍សាហាវមួយ បានកើតឡើងកាលពីវេលាម៉ោង៨ និង ១០នាទីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៥ ស្ថិតនៅក្នុងហាងគុយទាវយីហោ «ឆ្នាំង ភ្លើងសឹងហ៊ឺ

ភ្នំពេញ» នៅជិតវិទ្យាល័យបឹងកេងកង ផ្លូវ៦៣ កែងផ្លូវ៣៩២សង្កាត់បង់កេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ជនរងក្រោះត្រូវឃាតករបាញ់សម្លាប់ចំនួន ៤គ្រាប់ បណ្តាលឲ្យដេក ដួល ស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម។

 

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនកើតហេតុគេមិនដឹងថា ជនរងគ្រោះ និងជនបង្កនាំគ្នាមកពីទីណានោះទេ ស្រាប់តែជិះម៉ូតូដល់ មុខហាងគុយទាវ បានឈប់ឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា។ ពេលនោះ គេបានឭ ជនរង គ្រោះស្រែកថា«លុយហ្នឹងអញគង់តែសងហ្អែងទេ»។ក្រោយពីស្រែកដូច្នេះជនរងគ្រោះ ក៏បានរត់ ចូល ទៅក្នុងហាងគុយទាវ «ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ»ហើយក្រុមជនល្មើសក៏រត់ចូលតាម និងដក កាំភ្លើង K59 បាញ់ចំនួន៤ គ្រាប់ទៅលើជនរងគ្រោះត្រូវចំក្បាលនិងកន្លែងផ្សេងៗទៀតបណ្តាល ឲ្យដេកដួលស្លាប់ភ្លាមៗមួយរំពេច។ក្រោយបាញ់ប្រហារលើជនរងគ្រោះហើយ ជនសង្ស័យបាន យកកាបូបលុយ និង ទូរស័ព្ទដៃរបស់ជនរងគ្រោះ ឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ។ដោយឡែក ម៉ូតូជនរងគ្រោះ មិនត្រូវបានជនសង្ស័យយកទៅនោះទេ។ក្រោយពេលបាញ់ប្រហារ ខ្មាន់កាំភ្លើង ទាំង២នាក់ក៏រត់សំដៅមកម៉ូតូរបស់ខ្លួនដែលនៅខាងក្រៅហើយបាញ់ឡើងលើ២គ្រាប់ទៀត ដើម្បី បើកផ្លូវរត់គេចខ្លួន ។

 

នៅកន្លែងកើតហេតុ ប្រពន្ឋជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ឡោ សុភាព អាយុ ៣២ឆ្នាំ មានលំនៅឋានក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមានមុខរបរ ជាប្រធាន រដ្ឋបាលរោងចក្រ ស៊ីនម៉ា នៅម្តុំផ្លូវវែងស្រេង។ រូបគាត់ជាភរិយាជនរងគ្រោះមានឈ្មោះ ឃ្លាំង ស្រីមុំ ជាបុគ្គលិកក្រុមហ៊ុនឯកជន។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចខណ្ឌចំការមនបានអោយដឹងថាការបាញ់ប្រហារ សម្លាប់បុរសម្នាក់នៅក្នុងហាងគុយទាវយីហោ«ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ»សង្ស័យជារឿងគំនុំ។

 

នៅកន្លែងកើតហេតុសមត្ថកិច្ច បានរកឃើញក្បាលគ្រាប់កាំភ្លើង K59 ចំនួន៤គ្រាប់ សមត្ថកិច្ច បញ្ជាក់ថា ខ្មាន់កាំភ្លើងបាញ់ចំជនរងគ្រោះចំនួន៣គ្រាប់ គឺក្បាលពោះ១គ្រាប់ សៀតថ្កា១គ្រាប់ និងថ្ងាស់១គ្រាប់ ៕ ដោយ ស្រស់ និការ

SR-036

ប្រពន្ឋជនរងគ្រោះ (ពាក់អាវខ្មៅ) ទ្រហោរយំ ពេលឃើញសពប្តី ត្រូវឃាតករបាញ់សម្លាប់

 

SR-030 SR-029 (1)

 

 

Leave a Reply

(*) Required, Your email will not be published