ខេត្តតាកែវ : សេចក្តីរាយការណ៍បានអោយដឹងថា កាលពីព្រឹកថ្ងៃអាទិត្យទី១៤ខែមិថុនា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាលខេត្តតាកែវ បានបញ្ជូនបុគ្គលិកក្រុមហ៊ុន EBC (EmpireBig
Capital Limited)ចំនួន៧នាក់ទៅកាន់ សាលាដំបូងខេត្តតាកែវ ក្រោយបញ្ចប់ការសួរនាំ ពាក់ព័ន្ធរឿងឆបោក ប្រជាពលរដ្ឋ តាមរយ:ការដាក់លុយបញ្ញើនៅធនាគារ ជាថ្នូរបានការ ប្រាក់ ខ្ពស់។
គួររំលឹកថាកាលពី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នេះជនសង្ស័យប្រុសស្រី ចំនួន ៧នាក់ ជាបុគ្គលិកក្រុមហ៊ុន EBC (Empire BigCapital Limited) ត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួន នៅឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ក្រោយដើរ ពួកគេឃោសនា ឱ្យប្រជាពលរដ្ឋ ដាក់ ប្រាក់បញ្ញើ នៅក្នុងក្រុមហ៊ុនរបស់គេជាថ្នូរ នឹងការផ្តល់ការប្រាក់ខ្ពស់ដែល ទង្វើទាំងនេះ ជា រឿង ឆបោក ទាំងស្រុង ព្រោះក្រុមហ៊ុននេះ មិនទាន់មានច្បាប់ទម្លាប់ នៅឡើយទេ។ ជនសង្ស័យ ចំនួន ០៧នាក់ ជាប់ព័ន្ធនឹងករណី ឆបោកខាងលើ នេះរួមមាន ១/ឈ្មោះ ញ៉ិ រីនៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ផ្លូវវ៉េងស្រេង ស្ថិតក្នុងបូរីពិភពថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ឈ្មោះ ឡាយ លន់ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ I សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣/ឈ្មោះ យ៉ែន សុខលីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទី លំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។៤/ឈ្មោះ ស៊ិន កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៥/.ឈ្មោះ សៅ សេងហួរ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ៦/ឈ្មោះ ស៊ាង ស្រី ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំ នៅផ្តុំ ផ្សារ ត្រពាំងថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៧/ឈ្មោះ ទេព សៅ ភេទប្រុស អាយុ ៦៦ឆ្នាំ មានទី លំនៅភូមិទួលសុព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលពួក គេបានអះអាងថា ខ្លួនជា បុគ្គលិករបស់អង្គការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍។