គន្លឹះ​ទាំង​១០​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស លង់​ស្នេហ៍​មនុស្ស​ស្រី​

, , Leave a comment

25-5-2015 (1)

​នៅពេលដែល​អ្នក​ណាត់ជួប​គូស្នេហ៍​ថ្ងៃ​ដំបូង​មាន​ដែល​ធ្លាប់​ឆ្ងល់​ថា បុរសៗ គេ​គិត​យ៉ាងម៉េច​ទាក់ទង​នឹង​ខ្លួន​អ្នក​? នេះ​គឺជា​ចំណុច​ទាំង​១០ ប្រការ​ដែល​មនុស្ស​ប្រុស​សម្លឹងមើល​និង​ប្រើ​សម្រាប់​វាយតម្លៃ​នារីៗ រយៈពេល​១០ វិនាទី​ដំបូង​ក្នុង​ថ្ងៃ​ណាត់ជួប​គ្នា​ដំបូង​។ ថ្ងៃនេះ សារព័ត៌​មានកំណើត​ថ្មី​សូម​បង្ហាញ​នូវ​គន្លឹះ​សំខាន់ៗ​១០​យ៉ាងដូច​ខាងក្រោម ៖

 

១- ជំនឿ​ចិត្ត​
​មនុស្ស ប្រុស​ភាគច្រើន​តែង​សម្លឹងមើល​ភាពជឿជាក់​នៅក្នុង​ខ្លួន​មនុស្ស​ស្រី​ជា​ចំណុច​ទី ១ ហើយ​ដែល​គេ​អាច​សង្កេត​បាន​តាមរយៈ​ការ​រាក់ទាក់ សម្លេង និង​ការប្រើ​ក្រសែភ្នែក​។​បើសិនជា​អ្នក​អាចនិយាយបាន​តាមរបៀប​ធម្មជាតិ​ដោយ គ្មាន​ការ​ខ្មាស់អៀន ឬ​ភ័យ​តក់ស្លុត នោះ​មានន័យថា អ្នក​បានឈ្នះ​ចិត្ត​គេ​ពាក់កណ្តាល​ទៅហើយ​។​

 

២-​ភាព Perfect
​មនុស្ស​ស្រី​ដែល​មើលទៅ​ល្អ​ស្អាត​គ្រប់លក្ខណៈ​មិន​ថា ជាការ​តែងខ្លួន តែង​មុខ តែង​មាត់ សម្លៀកបំពាក់ ស្បែកជើង កាបូប ហើយ​មើលទៅ​មាន Style គឹជា​នារី​ដែល​បុរសៗ​តែង​ស្រមៃ​ចង់បាន​។ តែ​ក៏​កុំ​បណ្តោយ​ខ្លួន​ដោយ​ការ​តែងខ្លួន​ឲ្យ​ជ្រុល​ហួសហេតុ​ពេក​ដែរ ព្រោះ​គេ​អាច​នឹង​គិតថា អ្នកជា​នារី​ចិត្តរាយមាយ​បាន​។​

 

៣-​ភាព​សិច​ស៊ី​
​ប្រាកដ​ណាស់​! បុរសៗ​តែងតែ​ស​ម្លឺ​ងរ​ក​ភាព​សិច​ស៊ី​ពី​នារី​ជាប្រចាំ​តែ​ភាព​សិច​ស៊ី មិន​សម្ដៅ​តែ​នៅលើ​រូបរាង មុខមាត់ ឬ​សម្លៀកបំពាក់ និង​ការប្រើ​ក្រសែភ្នែក​ផងដែរ​។ អ្នក​ធ្លាប់​ឭ​បុរសៗ និយាយ​ដែរឬទេ​ថា គេ​ស្រឡាញ់​អ្នកនេះ​ត្រង់ចំណុច​នេះ អ្នកនោះ​ត្រង់ចំណុច​នោះ​។ ចំណុច​ដែល​គេ​និយាយ​នោះ​ហើយ​គឹជា​ភាព​សិច​ស៊ី​របស់​អ្នក​។ បើទោះជា​មិន​ស្អាត​ដូច Kate Beckinsale តួ​ស្រី​ក្នុង​រឿង Click និង Perl Harbor ក៏ដោយ​គឺ​គ្រាន់តែ​អ្នកមាន​ភាពក្លាហាន​ក្នុងការ​និយាយស្តី​បញ្ចេញ​កាយវិការ​រួសរាយ សម្លឹងមើល​កែវភ្នែក​គេ ហើយ​ញញឹម​ប្រឹមៗ នោះ​អ្នក​អាច​ក្លាយជា​នារី​ដែល​គេ​កំពុង​ស្វែងរក​ដោយ​មិន​ដឺ​ង​ខ្លួន​ក៏​ថា បាន​។​

 

៤-​នៅ​ទំនេរ ឬទេ​?
​មនុស្ស​ភាព​ច្រើន​តែង​លួច​សង្កេត​ថា មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​មាន​ម្ចាស់​ចិត្ត​ហើយ ឬ​នៅ​ហើយ​អាច​ដឹងបាន​នៅពេល​ដែលមាន​មនុស្ស​ប្រុស ដែលមាន​មុខមាត់​ស្អាតបាត ណា​ម្នាក់​ដើរកាត់​មនុស្ស​ស្រី​ដែលមាន​សង្សារ​រួចហើយ និង​ងាកមើល​តែមួយ​ភ្លែត​នោះទេ តែ​សម្រាប់​នារី​ដែល​នៅ​ទំនេរ​អាច​នឺង​ងាកមើល​ចង់​បាក់​ចង្កេះ​។​

 

៥-​និស្ស័យ​ហួងហែង​
​ក្នុងករណី​អ្នក​កំពុង​ញ៉ាំ​អាហារ​ជាមួយ​បុរស ស្រាប់​តែមាន​នារី​មា្ន​ក់​ដែល​អ្នក​មិន​ស្គាល់​ដើរ​ចូលមក​រាក់ទាក់​ជាមួយ​គេ ហើយ​ធ្វើជា​មើល មិនឃើញ​អ្នក​។ បើសិនជា​អ្នកធ្វើ​ខ្លូន​ខឹងសម្បារ ហើយ​ប្រើ​ក្រសែភ្នែក​សម្លឹង​សម្លក់​គេ​នោះ បុរស​គេ​ប្រាកដជា​សប្បាយចិត្ត​ជាមួយ​អ្នក ជាក់​ជាមិនខាន​។ តែ​បើសិនជា​អ្នក​នៅ​ស្ងៀម​ធ្វើខ្លួន​សុភាព អ្នក​អាច​នឹងធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ ដែល​ទាក់ចិត្ត​គេ ដោយ​មិន​ងាយ នឹង​ភ្លេច​។​

 

៦-​ខ្សែ​ភ្នែក​ចាំតែ​ចាប់កំហុស​
​នៅពេលដែល​អ្នក​ត្រូវបាន​ណែន​នាំ​ឲ្យ​ស្គាល់​មនុស្ស​ប្រុស​ណា​ម្នាក់​ចូរ​កុំ​ប្រើ​ក្រសែភ្នែក ស​ម្លឺ​ង​មើល​គេ​តាំងពី​ក្បាល​ដល់​ចុងជើង ព្រោះ​បុរស​គេ​មិន​ចូលចិត្ត​នោះទេ នៅពេល​ត្រូវបាន​ស​ម្លឺ​ង​មើល​ដោយ​ក្រសែភ្នែក​បែបនេះ​។​

 

៧-​ភាព​រាក់ទាក់​
​បុរស​ភាគច្រើន​តែងតែ​ស្វែងរក​ភាពរួស​រាយ សប្បាយៗ ងាយៗ តែមាន​សណ្តាប់ធ្នាប់​នៅក្នុង​ខ្លួន​នារី ព្រោះនេះ​អាច​នឺង​ធ្វើ​ឲ្យ​គេ​មាន អារម្មណ៍​មិន​តឺង​តែង នៅពេល​ណាត់ជួប​អ្នកជា​លើកដំបូង​។​

 

៨-​រូបរាង​
​រូបរាង​ខាងក្រៅ​ជា​ចំណុច​មួយ​ដ៏​សំខាន់​។ បើទោះជា​អ្នក​មិនបាន​សិច​ស៊ី​ដូច តារា ឬ​មានមុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ដូច តួ​ស្រី​ជប៉ុន​ក៏ដោយ តែបើ​មាន​ជំនឿ​ជឿជាក់​លើ​រូបរាង​ខ្លួនឯង​ហើយ កាយវិការ​ដែល​អ្នក​ស​ម្ដែ​ង​ចេញមក និង​មើលទៅ​ល្អ​ស្អាត ហើយ​អាច​បន្ថែម កម្រិត​មន្ត​ស្នេហ៍​របស់​អ្នក​បាន​មួយកម្រិត​ទៀត​។​

 

៩-​ពូកែ​រអ៊ូរទាំ​
​មនុស្ស​ប្រុស​ចូលចិត្ត​សង្កេត​មើលថា តើ​អ្នកជា​មនុស្ស​ពូកែ​រអ៊ូរទាំ ដែរ​ឬក៏​អត់ តាមរយៈ​កាយវិការ និង​សម្ដីសម្ដៅ ដូចជា​ចូលចិត្ត ប្តូរ​កៅអី អង្គុយ​ញឹកញាប់​ដែរឬទេ ឬ​និយាយ​ត្អូញត្អែរថា ថ្ងៃនេះ​ជួប​បញ្ហា​ច្រើន​ជាដើម​។ ចូរ​ចងចាំ​ថា​នេះ​ជា ថ្ងៃ​ណាត់ជួប​ដំបូង​របស់​អ្នក​និង​គេ​!

 

១០-​កុំ​រំភើប​ខ្លាំងពេក​
​នៅពេលដែល​អ្នក​បាន​ជួប​បុរស​ដែល​ត្រូវចិត្ត ទាំង​ស្អាត សង្ហា ហើយ​មាន​ទៀត​នោះ ចូរ​អ្នក​កុំ​រំភើប​រហូតដល់​បង្ហាញ​ចែ​ញ​មក​ក្រៅ ព្រោះ​វា​អាចធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា អ្នក​ប្រហែលជា​ទើប​នឺង​ឆ្លងកាត់​ការ​ខូចចិត្ត​មក​ថ្មីៗ ហើយ​កំពុង​ស្វែងរក​សរសរ ដើម្បី​ធ្វើជា​បង្គោល ថ្មី​ជាក់​ជា​ប្រាកដ​៕

 

 

Leave a Reply

(*) Required, Your email will not be published